ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន ! ​តំបន់មួយចំនួននៅកម្ពុជាបន្តកើនកម្តៅ និងភ្លៀងលាយឡំផ្គរ រន្ទះ ខ្យល់កន្ត្រាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​២៦ មេ​សា ដល់​ថ្ងៃ​ទី​២ ឧសភា​ខាង​មុខ​នេះ តំបន់​មួយ​ចំនួន​របស់​កម្ពុជា​នឹង​បន្ត​កើន​កម្តៅ​មាន​ភ្លៀង​តិច​ទៅ​មធ្យម​លាយឡំ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​២៦ មេ​សា ដល់​ថ្ងៃ​ទី​២ ឧសភា​ខាង​មុខ​នេះ តំបន់​មួយ​ចំនួន​របស់​កម្ពុជា​នឹង​បន្ត​កើន​កម្តៅ​មាន​ភ្លៀង​តិច​ទៅ​មធ្យម​លាយឡំ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៦ ខែមេសា ដល់​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​មួ​យស​ប្តា​ហ៍​ខាង​មុខ​នេះ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​កម្រិត​សម្ពាធ​ទាប ខ្សោយ​ទៅ​មធ្យម​និង​ខ្យល់​ប្រែប្រួល ។

ដោយឡែក​នៅ​ថ្ងៃ​ខ្លះ​ក៏​នឹង​អាច​កើត​មាន​ឡើង​នូវ​សម្ពាធ​ទាប កម្ដៅ (Thermal Low) ផង​ដែរ ។ ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៥-២៧​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៦-៣៨ អង្សា​សេ ។

ផ្នែក​មួយ​ចំនួន​នៃ​បណ្តា​រាជធានី​-​ខេត្ត អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម និង​អាច​បង្គួរ នៅ​ផ្នែក​ខ្លះ​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ពិសេស​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ ។ ចំណែក​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៥- ៣៧​អង្សា​សេ ។ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ដោយឡែក​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧ និង សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥​អង្សា​សេ ។ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ក្រសួង​បាន​លើក​ឡើង​ថា អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ទទួល​ជ្រាប​ជា​ព័​ត៍​មាន និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​បាតុភូត​ធម្មជាតិ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ