ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុបឈ្មោះ​ទាហាន​ផ្កាយ​២​ម្នាក់ ចេញពី​ក្របខ័ណ្ឌ ព្រោះ​ប្រើ​ហិ​.​ង្សា​លើ​ស្ដ្រី​ម្នាក់ធ្ងន់ធ្ងរ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់ លុបឈ្មោះ​ឧត្តមសេនីយ៍ទោ សួយ ចាន់​សឿ​ន ចេញពី​ក្របខ័ណ្ឌ នៃ​កង​យោធពលខេមរភូមិន្ទ ។

គួរ​រម្លឹក​ឡើង​វិញ​ថា អតីតមន្ត្រី​យោធា​ផ្កាយ​២ សូ​យ ចាន់​សឿ​ន ឬ ទេស ចាន់​សឿ​ន ហៅ​វ៉ា អាយុ​៤៨​ឆ្នាំ ដែល​ត្រូវ​ស្ត្រី​ម្នាក់​បាន​ប្តឹង​ដោយ​ចាប់​ប​ង្ខាំំ​ង និង​ប្រើ​ហិង្សា​យ៉ាងធ្ងន់ធ្ងរ កាលពី​ខែមករា ឆ្នាំ​២០២១ ហើយ​ត្រូវ​បាន​សមត្ថកិច្ច ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការ​កាត់ទោស​នោះ នៅ​ពេល​នេះ​អតីតមន្ត្រី​យោធា​រូប​នេះ ត្រូវ​បាន​តុលាការ​សម្រេច​លើកលែង​ការ​ចោទប្រកាន់ និង​បន្ធូ​បន្ថយទោស​ដែល​ជា​ឱកាស​ឲ្យ​រូបគេ​អាច​ចេញពី​ពន្ធនាគារ​បាន ។

ការ​សម្រេច​នេះ ដោយ​យោង​តាម​ដីកា​របស់​តុលាការខេត្ត​កំពង់ស្ពឺ ដែល​មាន​លោក ស៊ លី​ន​ណា ចៅក្រម​ជំនុំជម្រះ​កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២២ ។

តាម​ដីកា​របស់​តុលាការ ដែល​ឆ្លងកាត់​ការ​បើក​សវនាការ​កាត់ទោស​ចំនួន​៣​ដង គឺ​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២២, ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២២ និង​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២២ ៕
«តុលាការខេត្ត​ផ្តន្ទាទោស​អតីត​ផ្កាយ​២​យោធា ពាក់​ព័ន្ធ​ហិ​.​ង្សា​លើ​ស្ត្រី​ម្នាក់​ចាប់ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ