ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការខេត្ត​ផ្តន្ទាទោស​អតីត​ផ្កាយ​២​យោធា ពាក់​ព័ន្ធ​ហិ​.​ង្សា​លើ​ស្ត្រី​ម្នាក់​ចាប់ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត

1 ឆ្នាំ មុន
  • ភ្នំពេញ

សំណុំរឿង​អតីត​ផ្កាយ​២​យោធា​ឈ្មោះ សូ​យ ចាន់​សឿ​ន ដែល​រង​នូវ​បណ្តឹង​របស់​ស្ត្រី​ម្នាក់​ដែល​មានឈ្មោះ ឌួ​ង ហេ​ម៉ា​លី​ស បាន​ប្តឹង​ពី​ករណី​.​ប្រើ​អំពើ​ហិ​.​ង្សា​យ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ចាប់​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ត្រូវ​បាន​តុលាការ​

ខេត្តកំពង់ស្ពឺ ៖ សំណុំរឿង​អតីត​ផ្កាយ​២​យោធា​ឈ្មោះ សូ​យ ចាន់​សឿ​ន ដែល​រង​នូវ​បណ្តឹង​របស់​ស្ត្រី​ម្នាក់​ដែល​មានឈ្មោះ ឌួ​ង ហេ​ម៉ា​លី​ស បាន​ប្តឹង​ពី​ករណី​.​ប្រើ​អំពើ​ហិ​.​ង្សា​យ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ចាប់​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ត្រូវ​បាន​តុលាការ​សាលាដំបូង​ខេត្តកំពង់ស្ពឺ លើកយក​មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី​រួចរាល់​ហើយ ហើយ​បាន​ប្រកាស​សាលក្រម​ជា​សាធារណៈ ដោយ​បាន​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ផង​ដែរ​។

សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​បើក​សវនាការ​ជំនុំ​ជម្រះក្តី​ជា​សាធារណៈ​ក្នុង​សំណុំរឿង កាល ពី​ថ្ងៃ​ទី​៧ ខែមិថុនា ថ្ងៃ​ទី​២៦ ខែតុលា និង​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២២ ដោយ​ចំពោះ​មុខ​ជនជាប់ចោទ​ឈ្មោះ សូ​យ ចាន់​សឿ​ន ហៅ ទេស ចាន់​សឿ​ន ឬ​ហៅ វ៉ា ចំពោះ​មុខ​ដើមបណ្តឹង​រដ្ឋប្បវេណី​ឈ្មោះ ឌួ​ង ហេ​ម៉ា​លី​ស ក្រោយ​​ពេល​សវនាការ​តុលាការ​បាន​ប្រកាស​ក្រម​នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២២​។

សម្រេច ៖
១- ឲ្យ​ជនជាប់ចោទ​ឈ្មោះ សូ​យ ចាន់​សឿ​ន ឬ ទេស ចាន់​សឿ​ន ហៅ វ៉ា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រួច​ផុត​ពី​បទ​.​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ប្រព្រឹត្ត​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២១ ។

២- ផ្តន្ទាទោស​ឈ្មោះ សូ​យ ចាន់​សឿ​ន ឬ ទេស ចាន់​សឿ​ន ហៅ វ៉ា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ដាក់ទោស​ពន្ធ​កំណត់​រយៈពេល​៣​ឆ្នាំ តែ​ទោស​នេះ​អនុវត្ត​ក្នុង​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​៦​ខែ ទោស​នៅ​សល់​ពី​នេះ​គឺ​ព្យួរ​ធម្មតា និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦.០០០.០០០ រៀល ពី​បទ​.​ហិ​.​ង្សា​ដោយ​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​នៅ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២១ ដែល​បទល្មើស​ព្រហ្មទណ្ឌ​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញា​តិ​មាត្រា ១០៦ មាត្រា ១០៧ មាត្រា ១០៨ និង​មាត្រា ២១៨ នៃ​ក្រមព្រហ្មទណ្ឌ​។

៣- សាលក្រម​តម្រូវ​ឲ្យ​ជនជាប់ចោទ​ឈ្មោះ សូ​យ ចាន់​សឿ​ន ឬទេ​ស ចាន់​សឿ​ន ហៅ វ៉ា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ សង​សំណង​ថ្លៃ​ការ​ព្យាបាល​របួស​ជា​ទឹកប្រាក់​ចំនួន ១០ ០០០ ម៉ឺន​ដុល្លារ (១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​) ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី​ឈ្មោះ ឌួ​ង ហេ​ម៉ា​លី​ស តាម​បញ្ញតិ​មាត្រា ៣៥៥ នៃ​ក្រម​នីតិ​វិ​ធ​ព្រហ្មទណ្ឌ ។

សាលក្រម​ខាងលើ​នេះ បើកផ្លូវ​ទុក​សិទ្ធិ​ឲ្យ​ភាគី​ទាំង​ពីរ ប្តឹង​ឧទ្ធរណ៍​ក្នុង​រយៈពេល​ដែល​ច្បាប់​កំណត់ (ពោល​គឺ​កំណត់​១​ខែ បើ​មិន​មានការ​ប្តឹងផ្តល់​ទេ សាលក្រម​នឹង​ចូល​ជា​ស្ថាពរ​)​។

ដូច្នេះ​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ដឹង​ថា ដើមបណ្តឹង​រដ្ឋប្បវេណី​ប្តឹង​ឧទ្ធរណ៍ ឬ​មិន​ប្តឹង​នោះ​ទេ ប៉ុន្តែ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​មិត្តភក្តិ​អ្នក​រាប់អាន​របស់​ជន​រង​គ្រោះ បាន​បង្ហើប​ឲ្យ​ដឹង​ថា សាលក្រម​នេះ ប្រហែលជា​ជន​រង​គ្រោះ​ប្តឹង​ឧទ្ធរណ៍​បន្ត​ទៀត ដោយ​ជំទាស់​ទៅ​លើ​ការ​សម្រេច ទី​១- ទម្លាក់​ការ​ចោទប្រកាន់​ពី​បទ​.​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ទី​២- សំណង​រដ្ឋប្បវេណី​តិចតួច​បំផុត មិន​អាច​សង​ថ្លៃ​ការ​ព្យាបាល​ស្នាម​របួស និង​ខាតបង់​ពេលវេលា តាម​ការ​ទាម​ទារជំងឺចិត្ត​នោះ​ទេ ព្រោះ​ជន​រង​គ្រោះ​នៅ​មិន​ទាន់​ទទួល​បាន​នូវ​ភាព​យុត្តិធម៌​នៅឡើយ​។

អង្គហេតុ​សំណុំរឿង​ខាងលើ​នេះ ត្រូវ​បាន​គេ​ដឹង​ថា លោក តុ​ប ឈុ​ន​សុង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា​នេះ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ឈ្មោះ សូ​យ ចាន់​សឿ​ន ឬ ទេស ចាន់​សឿ​ន ហៅ វ៉ា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ខ្មែរ តួនាទី​នាយ រង​ទីចាត់ការ​អភិវឌ្ឍ​អគ្គ​បញ្ជាការដ្ឋាន នៃ​ក្រសួងការពារជាតិ​។ ក្នុង​ដីកា​បន្ត​ថា ឈ្មោះ សូ​យ ចាន់​សឿ​ន ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ហិ​.​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​បង្ខាំង​ដោយ​ខុសច្បាប់​ប្រព្រឹត្ត​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២១ បទល្មើស​ព្រហ្មទណ្ឌ និង​ទោស ដែល​មាន​ចែង​ក្នុង​មាត្រា ២១៨ និង​មាត្រា ២៥៣ ចំណុច​១ នៃ​ក្រមព្រហ្មទណ្ឌ ។

ហើយ​ឈ្មោះ សូ​យ ចាន់​សឿ​ន ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២១ និង​នាំ​ខ្លួន​ទៅ​ពន្ធនា​គារ​ខេត្តកំពង់ស្ពឺ​។ ការ​សម្រេច​ឃុំខ្លួន​នេះ​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ឌួ​ង ហេ​ម៉ា​លី​ស ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​ពាណិជ្ជករ ដែល​បាន​ដាក់​ពាក្យបណ្តឹង​ចូល​សាលាដំបូង​ខេត្តកំពង់ស្ពឺ កាលពី​ខែមករា ឆ្នាំ​២០២១​។

ក្នុង​ពាក្យបណ្តឹង​ក៏​បាន​រៀបរាប់​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២១ នៅ​ក្នុង​រថយន្ត​ដែល​កំពុង​ជិះ​តែ​ពីរ​នាក់​លើ​ដងផ្លូវ ស្ថិត​នៅ​ចំណុច​ម្តុំ​រង្វង់​មូល​តា​ខ្មៅ ទីរួមខេត្ត​កណ្តាល ឈ្មោះ សូ​យ ចាន់​សឿ​ន បាន​វា​.​យ​ដំនាង​ខ្ញុំ និង​បាន​ដក​កាំ​ភ្លើ​.​ង​ខ្លី​ភ្ន​ង់​គំ​រា​.​ម​មិន​ឱ្យ​ខ្ញុំ​ស្រែក និង​គំ​រា​.​ម​បាញ់​បំបាក់​ជើង និង​បាញ់​ស​ម្លា​.​ប់​តាម​ផ្លូវ រហូត​ទៅ​ដល់​ខេត្តកំពង់ស្ពឺ ស្ថិត​នៅ​ភូមិ​ចំការ​ចេក ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ហើយ​ព្រមទាំង​បាន​ចាប់​បង្ខាំង​នាង​ខ្ញុំ​ទុក​នៅផ្ទះ​កូនចៅ​របស់​គាត់​ឈ្មោះ ស្រី សម្បត្តិ ដែល​មាន​តួនាទី​ជា​នាយ​ស្ដីទី​ការិយាល័យ​អភិវឌ្ឍន៍​អគ្គបញ្ជាការ នៃ​ក្រសួងការពារជាតិ រហូត​ដល់​វេលា​ម៉ោង​៧​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ទើប​មាន​សមត្ថកិច្ច​នគរបាល​ចុះ​មក​អន្តរាគមន៍​រំដោះ​នាង​ខ្ញុំ ចេញពីផ្ទះ​ដែល​បាន​បង្ខាំង​នាង​ខ្ញុំ យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ