ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកឡាន​ម្នាក់ និង​អ្នកបើកម៉ូតូម្នាក់ បង្ក​គ្រោះ​ថ្នាក់​២ករណីផ្សេងគ្នា ក្នុង​ថ្ងៃ​តែ១ ត្រូវ​នាំ​មក​ចាត់ការ​តាមច្បាប់​

1 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ​អ្នកបើកបរ​រថយន្ត​​ និង​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ ហើយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍២​

​ខេត្តព្រះសីហនុ ៖ ​អ្នកបើកបរ​រថយន្ត​​ និង​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ ហើយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍២​ករណី​​ផ្សេង​គ្នា​ ក្នុង​ថ្ងៃ​តែ​មួយ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​នាំ​ខ្លួន​មក​សួរនាំ និង​អនុវត្ត​បន្ត​តា​មច្បាប់ បន្ទាប់​ពី​អ្នកបើកបរ​រថយន្ត​និង​ម៉ូតូ​ខាងលើ បាន​បុ.ក​ប៉ះ​រវាង​រថយន្ត​និង​ម៉ូតូ​ បណ្ដាល​ឱ្យ​ស្លា.ប់​ម្នាក់​ និង​របួសធ្ងន់២​នាក់​។

លោក​វរសេនីយ៍ឯក​អួ​ង​ វុ​ទ្ធី​ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ ​បាន​ឲ្យ​ដឹង​ថា ករណី​ទី១-បាន​កើត​មាន​ឡើងនៅ​ថ្ងៃ​ទី​១៦ មេសា ឆ្នាំ​២០២៣ វេលា​ម៉ោង២និង​២០​នាទីរសៀល​ នៅ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៨៧-១៨៨ ស្ថិត​ក្នុងភូមិ​ទួល​ទទឹង​២ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ
មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​កើតឡើង បង្ក​ដោយ​ម៉ូតូ១​គ្រឿង​ម៉ាក​ហុង​ដាឌ្រីម​ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ តាកែវ 1A-9709 ​មាន​ទិស​ដៅ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ បើកបរ​ដោយ​ឈ្មោះ សេង គាក់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ព្រៃ​នប់​២ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ និង​មាន​ស្ថានភាព​ស្រវឹង ។

លោកអធិការ​​នគរបាលស្រុកព្រៃនប់​បាន​បន្ត​ថា លុះ​មក​ដល់​ចំណុច​ខាងលើ បាន​បុ.ក​ពីក្រោយ​ម៉ូតូ ១​គ្រឿង​ម៉ាក YAMAHA SIRIUS ពណ៌​ខ្មៅ​លាយ​ក្រហម គ្មាន​ផ្លា​ក​លេខ ​មាន​ទិស​ដៅ​ស្របគ្នា បើកបរ​ដោយ​ឈ្មោះ មាស តែម ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ​ជា​លោក​តា​អាចារ្យ មាន​ទីលំនៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ម៉ាក YAMAHA SIRIUS (​រង​របួសធ្ងន់​) រួច​បាន​បញ្ជូន​មក​សង្គ្រោះ​បន្ដ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​។

លោក​អធិការនគរបាលស្រុកព្រៃនប់​​បាន​បន្ត​ថា ករណី​ទី២-បាន​កើត​មាន​ឡើងនៅ​ថ្ងៃ​ទី​១៦ ​មេសា ឆ្នាំ​២០២៣ ​ដូច​គ្នា វេលា​ម៉ោង៨​និង​១០​នាទី​យប់ នៅ​ដងផ្លូវ​ជាតិ​លេខ​១៤៨ ចន្លោះ​គីឡូម៉ែត្រ​លេខ ១០-១១ ស្ថិត​ក្នុង ភូមិ​ចំការ​កៅស៊ូ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​កើតឡើង​បង្ក​ដោយ រថយន្ដ​១​គ្រឿង​ម៉ាក NISSAN NAVARA ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2E-0337 ដែល​មាន​ទិស​ដៅ​ពី​ស្រុក​ស្ទឹង​ហាវ ឆ្ពោះទៅ ផ្លូវជាតិ​លេខ​៤ បើកបរ​ដោយ​ឈ្មោះ ស៊យ ផា​ន់​នី​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បើកបរ​រថយន្ដ មាន​ទីលំនៅ​ភូមិ​សំរុង ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ និង​មាន​ស្ថានភាព​ស្រវឹង ។

លោកអធិការ​បាន​បន្ត​​ទៀត​ថា លុះ​មក​ដល់​ចំណុច​ខាងលើ ស្ថានភាព​ផ្លូវ​កោង រួច​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​របស់​ខ្លួន បាន​បុ.ក​ជាមួយ​រថយន្ដ​១​គ្រឿង​ម៉ាក TOYOTA COROLLA ពណ៌​សំបក​ឪឡឹក ពាក់​ផ្លា​ក​លេខ តាកែវ 2A-0642 មាន​ទិស​ដៅ​ផ្ទុយ​គ្នា បើកបរ​ដោយ​ឈ្មោះ សួន សា​ខន ភេទ​ប្រុស អាយុ​៧០​ឆ្នាំ ​ជា​មេ​ភូមិ នឹង​អ្នក​រួម​ដំណើរ​ចំនួន​១​នាក់​ឈ្មោះ សួន កញ្ញា ភេទ​ស្រី អាយុ​៤​ឆ្នាំ អ្នក​ទាំង​០២​នាក់ មាន​ទីលំនៅ​ភូមិ​អូរ​ត្រជាក់ចិត្ត ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​បុ.ក​ចំ​ពីមុខ​ពេញទំហឹង​តែ​ម្ដង បណ្ដាល​ឲ្យ អ្នកបើកបរ​រថយន្ដ​ម៉ាក TOYOTA COROLLA (​រង​របួសធ្ងន់ ​ក្រោយ​មក​បាន​ស្លា.ប់​នៅ​មន្ទីរពេទ្យ​) និង​អ្នក​រួម​ដំណើរ​រថយន្ដ ម៉ាក TOYOTA COROLLA (​រង​របួសធ្ងន់​)។

​បច្ចុប្បន្ន ​អ្នកបើកបរ​រថយន្ដ​ម៉ាក NISSAN NAVARA និង​អ្នកបើកបរ​ម៉ូតូ​ម៉ាក HONDA DREAM ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ តាកែវ 1A-9709​ ​​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញបាន​យក​មក​​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ និង​បន្ដ​នីតិ​វី​ធី៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ