ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅចូលរួមបុណ្យខួបដន្លង​នៅ​ស្រុក​រថយន្ត​បុក​ស្លា.ប់​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយមាន​ជ័យ ៖​ ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លា.ប់​ភ្លាមៗ​ ខណៈ​គាត់​ និង​ចៅ​ស្រី​អាយុ​៦ឆ្នាំ​ជិះ​រថយន្ត​មក​ពី​ស្រុក​បវេល​ ខេត្ត​បាត់​ដំបង​ ដើម្បី​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ដន្លង​​ នៅ​ភូមិ​-ឃុំ​បុស្បូវ​ ស្រុក​ព្រះ​នេត្រ​ព្រះ​ ដោយ​កូន​ប្រសា​ស្រី​ជិះ​ម៉ូតូ​មក​ទទួល​នៅ​ចំណត​រថយន្ត​ តាម​ផ្លូវ​ជាតិ​លេខ​៦ សំដៅ​ទៅ​ផ្ទះ​បុណ្យ​ តែ​ជា​គ្រោះ​អកុសល​ទើបនឹង​ជិះ​ដល់​ចំណុច​ផ្លូវ​បំបែក​ទៅ​ឃុំ​បុស្បូវ​ ក្នុង​ភូមិ

ខេត្ត​បន្ទាយមាន​ជ័យ ៖​ ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់​ភ្លាមៗ​ ខណៈ​គាត់​ និង​ចៅ​ស្រី​អាយុ​៦ឆ្នាំ​ជិះ​រថយន្ត​មក​ពី​ស្រុក​បវេល​ ខេត្ត​បាត់​ដំបង​ ដើម្បី​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ដន្លង​​ នៅ​ភូមិ​-ឃុំ​បុស្បូវ​ ស្រុក​ព្រះ​នេត្រ​ព្រះ​ ដោយ​កូន​ប្រសា​ស្រី​ជិះ​ម៉ូតូ​មក​ទទួល​នៅ​ចំណត​រថយន្ត​ តាម​ផ្លូវ​ជាតិ​លេខ​៦ សំដៅ​ទៅ​ផ្ទះ​បុណ្យ​ តែ​ជា​គ្រោះ​អកុសល​ទើបនឹង​ជិះ​ដល់​ចំណុច​ផ្លូវ​បំបែក​ទៅ​ឃុំ​បុស្បូវ​ ក្នុង​ភូមិ​សាលា​ក្រៅ​ សង្កាត់​ភ្នៀត​ ក្រុង​សិរី​សោ​ភ័ណ​ ត្រូវ​រថ​យន្ត​បុក​ពី​ក្រោយ​ បណ្តាល​ឱ្យ​ស្ត្រី​ចំណាស់​រូប​នោះ​ផ្លោង​ចេញ​ពី​ម៉ូតូ​បោក​ក្បាល​នឹង​កញ្ចក់​រថយន្ត​រួច​ធ្លាក់​ទៅ​លើ​ថ្នល់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​ កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១០ មេសា ។

មន្ត្រី​នគរ​បាល​ចរា​ចរ​ខេត្ត​បាន​ឱ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​ឈ្មោះ​តិះ​ វ៉ាន់​ អាយុ​៦៥​ឆ្នាំ​ មាន​លំនៅ​ភូមិ​ពោធិ ឃុំ​ល្វា​ ស្រុក​បរវេល​ ខេត្ត​បាត់​ដំបង​ បាន​នាំ​ចៅ​ស្រី​ម្នាក់​ឈ្មោះ​សុច រក្សា​ អាយុ​៦ឆ្នាំ​ មក​ចូល​រួម​បុណ្យ​ខួប​១០០​ថ្ងៃ​ របស់​ដន្លង​ស្រី​នៅ​ភូមិ​-ឃុំ​បុស្បូវ​ ស្រុក​ព្រះ​នេត្រ​ព្រះ​ បាន​កូន​ប្រសា​ស្រី​ឈ្មោះ​សេង តុ អាយុ​២៥​ឆ្នាំ​ រស់​នៅ​ទី​នោះ​ ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 1C-9237 មក​ទទួល​ដឹក​ពី​ចំណត​រថយន្ត​ទៅ​ផ្ទះ​ ក៏​ជួប​គ្រោះ​អកុសល​ត្រូវ​រថយន្ត​ម៉ាក​កាមរី​ស៊េរី​៩៥​ ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ សៀម​រាប​ 2A-1695 បុក​ពី​ក្រោយ​។

ប្រភព​បន្ត​ថា​ មុន​ពេល​កើត​ហេតុ​ម៉ូតូ​ និង​រថយន្ត​បើក​ស្រប​ទិស​គ្នា​ពី​លិច​ទៅ​កើត​ ពេល​មក​ដល់​ចំណុច​ខាង​លើ​ ម៉ូតូ​បាន​បត់​ឆ្លង​ផ្លូវ​ ចំណែក​រថយន្ត​បើក​លឿន​ជាន់​ហ្វ្រាំង​មិន​ទាន់​ ក៏​ជ្រុល​បុក​ម៉ូតូ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​ស្រី​ចំណាស់​ស្លាប់​ ឯ​ក្មេង​ស្រី​រួម​ទាំង​អ្នក​បើក​ម៉ូតូ​របួស​ស្រាល​ ចំណែក​ម៉ូតូ​ខូច​ខាត​បន្តិច​បន្តួច​ និង​រថយន្ត​ខូច​ខាត​ផ្នែក​ស្តាំ​ខាង​មុខ​ ។​ ចំពោះ​អ្នក​បើក​បរ​រថយន្ត​ បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​ ។ម៉ូតូ​ និង​រថយន្ត​ត្រូវ​សមត្ថ​កិច្ច​យក​មក​រក្សា​ទុក​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ឯសព​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ ៕