ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ដ​ជ្រុល​ចង្កូត​បុក​បង្គោល​ភ្លើង​បាក់​១​ដើម ធ្លាក់​បឹង​តា​មោក របួសស្រាល​៣​នាក់

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ដ​ម៉ាក​តូ​យ៉ូ​តា វី​ហ្គោ មួយ​គ្រឿង បាន​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បាក់​១​ដើម បណ្តាល​អោយ​ក្រឡាប់​ធ្លាក់​បឹង​តា​មោក រង​របួស​រង​របួសស្រាល ០៣​នាក់…

រាជធានី​ភ្នំពេញ ៖ រថយន្ដ​ម៉ាក​តូ​យ៉ូ​តា វី​ហ្គោ មួយ​គ្រឿង បាន​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បាក់​១​ដើម បណ្តាល​អោយ​ក្រឡាប់​ធ្លាក់​បឹង​តា​មោក រង​របួស​រង​របួសស្រាល ០៣​នាក់ ខណៈ​ពេល​ដែល​អ្នកបើកបរ បាន​ទាញ​ដៃ​ចៅ ហើយ​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ តែ​ម្ដង ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១៥១ (​ផ្លូវ​ទៅ​ភ្នំ​ប្រសិទ្ធ​) ក្នុង​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ ។

រថយន្ដ​ដែល​ជួប​គ្រោះថ្នាក់​ម៉ាក តូ​យ៉ូ​តា​វី​ហ្គោ ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2I-8389 បើកបរ​ដោយ​បុរស​ចំណាស់​ម្នាក់ ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ រថយន្ត​មួយ​គ្រឿង​ខាងលើ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៥១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ជ្រុល​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​បុក​បង្គោល​ភ្លើង ហើយ​ធ្លាក់​បឹង​តា​មោក ត្រ​ឡាប់ និង​បង្ក​ឲ្យ​អ្នកបើកបរ ប្រពន្ធ​ព្រមទាំង​ចៅ រង​របួស​រង​របួស ។

តាម​ម្ចាស់​រថយន្ដ បានអោយ​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​បើករថយន្ដ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​ផ្លូវ​១៥១ ដើម្បី​ទៅ​លេង​កូនស្រី​នៅ​ភ្នំ​ប្រសិទ្ធ រួម​ដំណើរ​ជាមួយ​ប្រពន្ធ និង​ចៅស្រី លុះ​ធ្វើ​ដំណើរ​ជិត​ដល់​ចំណុច​កើតហេតុ​ខាងលើ បានឃើញ​ចៅស្រី​ដេក​ក្នុង​រថយន្ដ​មិន​ស្រួល ក៏​ទាញ​ដៃ​ចៅស្រី​ដេក​អោយ​ស្រួល ក៏​ជ្រុលដៃ ប៉ះ​ចង្កូត រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​ក្បែរ​ចី​ញ្ចើ​ម​ផ្លូវ បាក់​១​ដើម និង​ក្រឡាប់​តែ​ម្តង ។

បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់ ស្ត្រី​ជា​ប្រពន្ធ និង​ចៅ​បាន​រង​របួស ហើយ​ទាក់ទង​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​។ បន្ទាប់​ពី​កើតហេតុ នគរបាល​មូលដ្ឋាន ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ហើយ​ទាក់ទង​ទៅ​នគរបាល​ចរាចរណ៍ ចុះ​ទៅ​ស្ទូច​យក​រថយន្ត បញ្ជូន​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ