ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែ​ប្រព័ន្ធ​តុលាការ​ ផ្ទុះ​បាតុកម្ម​ធំ​នៅ​អ៊ី​ស្រា​អែ​ល​ក្រោយ​ដក​រដ្ឋមន្ត្រី​ការពារ​ជាតិ

1 ឆ្នាំ មុន

ប្រទេស​អ៊ី​​ស្រា​អែ​ល ៖ នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​ លោក​បេន​ចា​មីន​ នេ​តាន់​យ៉ា​ហ៊ូ កាលពី​ថ្ងៃ​ទី​២៦​

ប្រទេស​អ៊ី​​ស្រា​អែ​ល ៖ នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​ លោក​បេន​ចា​មីន​ នេ​តាន់​យ៉ា​ហ៊ូ កាលពី​ថ្ងៃ​ទី​២៦​មីនា បាន​ដក​តំណែង​រដ្ឋមន្ត្រី​ការពារ​ជាតិ ដែល​មុន​នេះ​អំពាវនាវ​ឲ្យ​ផ្អាក​សិន​ដំណើរការ​កែទម្រង់​ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​ដ៏​ចម្រូងចម្រាស់ តែ​ជា​ការ​ចង់បាន​របស់​រដ្ឋាភិបាល​។ គួររំលឹកថា នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល បណ្តេញ​រដ្ឋមន្ត្រី​ការពារ​ជាតិ ចេញពី​តំណែង

ក្រោយ​ការ​ប្រកាស​ដក​តំណែង​រដ្ឋមន្ត្រី​ការពារ​ជាតិ បាតុករ​ច្រើន​ពាន់​នាក់​លើកគ្នា​មក​កាន់​វិ​ថី​KAPLAN កណ្ដាល​ក្រុង​តែ​ល​អា​វីវ កន្លែង​ដែល​បាតុករ​តែង​ប្រមូលផ្ដុំ​គ្នា​រៀង​រាល់​ស​ប្ដា​ហ៍ ចាប់តាំងពី​រដ្ឋាភិបាល​បង្ហាញ​កាលពី​ខែមករា គម្រោង​កែប្រែ​ប្រព័ន្ធ​តុលារ របស់​ប្រទេស​មក​។ ការ​កែទម្រង់​តុលាការ​នោះ ដែល​សំដៅ​បង្កើន​អំណាច​របស់​សមាជិក​សភា​ខ្ពស់​ជាង​អំណាច​ចៅក្រម តាម​ពួក​ប្រឆាំង​ថា​ជា​ការ​បំផ្លាញ​លក្ខណៈ​ប្រជាធិបតេយ្យ​របស់​រដ្ឋ​អ៊ី​ស្រា​អែ​ល​។

លោក​បេន​ចា​មីន​ នេ​តាន់​យ៉ា​ហ៊ូ​ និង​បណ្ដា​សម្ព័ន្ធមិត្ត​ស្ដាំ​និយម​ជ្រុល​និង​អ័​រ​តូ​ដុក​ជ្រុល យល់​ថា ការ​កែប្រែ​នោះ​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​គ្នា រវាង​តំណាងរាស្ត្រ​និង​តុលាការ​កំពូល​ដែល​ពួក​គេ​យល់​ថា មាន​និន្នាការ​នយោបាយ​។ លោក​បេន​ចា​មីន​ នេ​តាន់​យ៉ា​ហ៊ូ បាន​សម្រេច​ដក​តំណែង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក​យ៉ូ​អា​ហ្វ​ហ្គា​ឡង់ ក៏​ព្រោះតែ​លោក​ស្នើ​ផ្អាក​ដំណើរការ​កែទម្រង់​តុលាការ​នេះ​។

លោក​និយាយ​កាលពី​យប់​ថ្ងៃ​ទី​២៥​ មីនា​ថា លោក​មានការ​ភ័.យ​ខ្លា.ច​ការ​បន្ត​បែកបាក់ ក្នុង​ផ្ទៃ​ប្រជាជន​លើ​សំណុំរឿង​នោះ ដែល​ជា​ការ​គម្រាមកំហែង​ពិតប្រាកដ​ដល់់​សន្តិសុខ​អ៊ី​ស្រា​អែ​ល​។
សហរដ្ឋអាមេរិក​ថ្លែង​កាលពី​ថ្ងៃ​ទី​២៦​មីនា​ថា ខ្លួន​សម្ដែង​ការ​ព្រួយបារម្ភ​ខ្លាំង ចំពោះ​សភាពការណ៍​នៅ​អ៊ី​​ស្រា​អែ​ល ហើយ​អំពាវនាវ​ឲ្យ​មានការ​សម្របសម្រួល​គ្នា​រវាង​បណ្ដា​ភាគី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ