ចិនស្នើតុលាការCPIកុំលម្អៀងរឿងរុស្ស៊ី និងស៊ើបអង្កេតបណ្ដាចៅក្រមតុលាការនោះ
សង្គ្រាមអ៊ុយក្រែន ៖ ប្រទេសចិនកាលពីថ្ងៃទី២០ មីនា បានអំពាវនាវដល់តុលាការព្រហ្មទណ្ឌអន្តរជាតិ
សង្គ្រាមអ៊ុយក្រែន ៖ ប្រទេសចិនកាលពីថ្ងៃទី២០ មីនា បានអំពាវនាវដល់តុលាការព្រហ្មទណ្ឌអន្តរជាតិ
សង្គ្រាមអ៊ុយក្រែន ៖ ប្រទេសចិនកាលពីថ្ងៃទី២០ មីនា បានអំពាវនាវដល់តុលាការព្រហ្មទណ្ឌអន្តរជាតិCPI កុំលម្អៀងក្រោយចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ពីបទឧក្រិ.ដ្ឋកម្មសង្គ្រាមចាប់ពង្រត់ បណ្ដាកុមារអ៊ុយក្រែនក្នុងក្របខណ្ឌនៃសង្គ្រាមរវាងក្រុងមូស្គូនិងក្រុងគៀវ។
ប្រឈមមុខនឹងការចោទប្រកាន់ទាំងនេះរុស្ស៊ីប្រកាសនាថ្ងៃទី២០ មីនា ពីការបើកការស៊ើបអង្កេតបទឧក្រិ.ដ្ឋប្រឆាំងរដ្ឋអាជ្ញានិងចៅក្រម៣រូបនៃតុលាការក្រុងឡាអេនោះ ប៉ុន្មានថ្ងៃក្រោយពីតុលាការនេះចេញដីកាចាប់ខ្លួនលោកពូទីន ពីបទឧក្រិ.ដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន។ ក្នុងសេចក្ដីប្រកាសមួយគណៈកម្មាធិការស៊ើបង្កេតរុស្ស៊ីគូសបញ្ជាក់ថា ចៅក្រមទាំងនេះក្នុងនោះមានរដ្ឋអាជ្ញាលោកការីមខាន់ បានចេញសេចក្ដីសម្រេចដោយខុសច្បាប់ សំដៅចាប់ខ្លួន ប្រធានាធិបតីលោកពូទីន និងលោកស្រីស្នងការសិទ្ធិកុមាររុស្ស៊ី។ ដូច្នេះការស៊ើបអង្កេតមួយត្រូវបើកធ្វើលើអ្នកទាំងនេះ។
ចំពោះរឿងនោះចិនបានចេញប្រតិកម្ម ប៉ុន្មានម៉ោងមុនទស្សនកិច្ចនៅក្រុងមូស្គូរបស់ប្រធានាធិបតីខ្លួន លោកស៊ី ជីនពីង ដែលក្នុងឱកាសនោះលោកជួបពិភាក្សាកំពូលជាមួយលោកពូទីន។
លោកវ៉ាងវេនបីន អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងនាថ្ងៃទី២០មីនាថា តុលាការCPI ត្រូវប្រកាន់ជំហរច្បាស់លាស់និងមិនលម្អៀង គោរពអភ័យឯកសិទ្ធិរបស់បណ្ដាប្រមុខរដ្ឋយោងតាមច្បាប់អន្តរជាតិ។
ចំណែកអតីតប្រធានាធិបតីរុស្ស៊ី លោកឌីមីឌ្រីម៉េដវេដេវ មានប្រតិកម្មកម្មចំពោះការចេញដីកាចាប់ខ្កួនលោកពូទីន ដោយគំរាមវាយប្រហារតាមអាកាសប្រឆាំងតុលាការនោះ៕
ចែករំលែកព័តមាននេះ