ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលបត់ជើង​ក្នុង​ដីឡូត៍ លុះក្រឡេកមើលដើម​ឈើ​ឃើញ​ស.ពបុរសម្នាក់ ភ័.យ​រត់ស្លន់ស្លោ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ស.ពបុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវបានគេ​ប្រទះឃើញ​​បញ្ចប់ជីវិត​ដោយ​ខ្សែ

រាជធានី​ភ្នំពេញ ​៖ ​ស.ពបុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវបានគេ​ប្រទះឃើញ​​បញ្ចប់ជីវិត​ដោយ​ខ្សែស្បែកជើង​ចងភ្ជាប់​នឹង​ដើមឈើ​ ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង ដោយ​ពុំ​ដឹង​ពី​មូលហេតុ​ឡើយ ។

​ហេតុការណ៍​ខាងលើនេះ​​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​ដី​ឡូត៍​គ្មាន​លេខ​មួយកន្លែង​ តាម​ផ្លូវ​៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ពាម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។

​ស.ព​បុរសរងគ្រោះ​១​រូប​​ខាងលើនោះ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​ មានអាយុប្រមាណ​ជាង​៣០​ឆ្នាំ ពាក់អាវ​ផ្កា​ដៃ​វែង ស្លៀកខោ​ជើងវែង​ពណ៌​ក្រ​ម៉ៅ ពាក់​ស្បែកជើង​ប៉ា​តា ។

តាម​នគរបាល​មូលដ្ឋាន​បានអោយ​ដឹង​ថា បុរស​រងគ្រោះ​រូប​នោះ​បាន​​បញ្ចប់ជីវិត ​ដោយ​យក​​ខ្សែ​ស្បែកជើង​ចង​ភ្ជាប់​ទៅ​នឹង​បែក​ឈើ ដោយ​ពុំ​ដឹង​ពី​មូលហេតុ​អ្វី​ឡើយ​។

តាម​ប្រភពពី​បុរស​ម្នាក់​បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ គាត់​បាន​ចូល​ទៅ​បត់​​ជើង​ធំ​នៅ​ក្នុង​ព្រៃ​ដី​ឡូ​តិ៍​ខាងលើ ​ខណៈ​កំពុង​តែប​ង្ទោ​របង់​ ពេលចោល​ភ្នែក​ទៅ​ដើមឈើ​ ​ស្រាប់តែ​ឃើញស.ព​បុរស​ម្នាក់​បញ្ចប់ជីវិត​នៅលើដើមឈើ ធ្វើ​ឱ្យ​គាត់​ភ័.យ​ស្លន់ស្លោ​រទាំង​ព្រលឹង​ចុង​សក់​ខំ​ស្រ​វ៉ា​លើក​ខោ រួចរ​ត់ទៅ​រាយការណ៍​ប្រាប់​ប្រធាន​ភូមិ និង​នគរបាល​ប៉ុស្តិ៍​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ ហើយរាយការណ៍​ទៅ​នគរបាល​ជំនាញ​ចុះ​ត្រួតពិនិត្យ​ស.ព​​តែម្តង​។

​តាម​ប្រភពពី​​នគរបាល​ជំនាញ​បានអោយ​ដឹង​ថា ស.ព​បុរស​​រងគ្រោះ​រូប​នោះ​បាន​បញ្ចប់ជីវិត​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ