ប្រិយមិត្តជាទីមេត្រី! គិតត្រឹមថ្ងៃនេះ សង្គ្រាមអ៊ុយក្រែនបាន និងកំពុងប្រព្រឹត្តទៅអស់រយៈពេល១ឆ្នាំមកហើយ។ នៅក្នុងនាទីនេះ យើងខ្ញុំសូមសរុបព្រឹត្តិការណ៍សំខាន់ៗ១ចំនួន និងការប្រមើលមើលទៅពេលខាងមុខ «តើសង្គ្រាមនេះនឹងទៅជាយ៉ាងណា?»
១- សេចក្ដីផ្ដើម
រយៈពេលមួយឆ្នាំចុងក្រោយនេះ ជនស៊ីវិលរាប់ពាន់នាក់ ឬម៉ឺននាក់ បានបាត់បង់ជីវិតនៅក្នុងសង្គ្រាមដ៏បង្ហូរឈាម។ ជនស៊ីវិលអ៊ុយក្រែនរាប់លាននាក់ត្រូវបង្ខំចិត្តផ្លាស់ប្ដូរទីកន្លែងរស់នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីគេចចេញពីសង្គ្រាម។ ក្រៅពីនេះ ជនស៊ីវិលរាប់លាននាក់ទៀតភៀសខ្លួនទៅក្រៅប្រទេស។
២- តើកត្តាអ្វីខ្លះនាំឱ្យផ្ទុះសង្គ្រាមអ៊ុយក្រែន?
ជាដំបូង គេគួរស្វែងយល់ត្រួសៗពីប្រវត្តិសាវតាររបស់អ៊ុយក្រែន
– អ៊ុយក្រែនធ្លាប់ជាផ្នែកមួយនៃសហភាពសូវៀត។ នៅឆ្នាំ១៩៩១ អ៊ុយក្រែនប្រកាសឯករាជ្យក្រោយការដួលរលំសហភាពសូវៀត។
– ប្រទេសនេះត្រូវខំប្រឹងតស៊ូរស់ទាំងលំបាក ដោយមានអំពើពុករលួយខ្លាំង និងការដឹកនាំបែបអាជ្ញានិយម។
– ចាប់ពីពេលប្រកាសឯករាជ្យរហូតដល់ឆ្នាំ២០១៤ អ៊ុយក្រែន និងរុស្ស៊ីមិនទាន់មានបញ្ហារកាំរកូសទេ ហើយនៅមានទំនាក់ទំនងផ្អែមល្ហែមជាមួយគ្នា។ ប៉ុន្តែបញ្ហាចាប់ផ្ដើមកើតមាននៅពេលអតីតប្រធានាធិបតីអ៊ុយក្រែន លោកវីកទ័រ យ៉ានូកូវីច ត្រូវគេផ្ដួលរំលំពីអំណាច។ លោកជាអ្នកគាំទ្រប្រទេសរុស្ស៊ី។
– ក្រោយពេលរបបយ៉ានូកូវិចដួលរលំ រដ្ឋាភិបាលទីក្រុងម៉ូស្គូចាត់វិធានការឆ្លើយតបដោយកាត់យកឧបទ្វីបគ្រីម៉េ ដែលជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់។
– ក្រោយមក ក្រុមឧទ្ទាមប្រកាសផ្ដាច់ខ្លួននៅតំបន់ដូញេត និងលូហាន និងរៀបចំការបោះឆ្នោតប្រជាមតិនៅឆ្នាំ២០១៤។
– តាមពិត រដ្ឋាភិបាលរុស្ស៊ីបានចិញ្ចឹមចិត្តតាំងពីពេលនោះមក (តាំងពីពេលដួលរលំយ៉ានូកូវិច) ថាត្រូវតែវា.យប្រ.ហារអ៊ុយក្រែន ព្រោះរុស្ស៊ីដឹងថាមេដឹកនាំអ៊ុយក្រែនក្រោយៗមកទៀតលែងរណបរុស្ស៊ី។
៣- ព្រឹត្តិការណ៍សំខាន់ៗមុនពេលផ្ទុះសង្គ្រាមអ៊ុយក្រែន
ក្រុមស៊ើបការណ៍សម្ងាត់បស្ចិមប្រទេសឃ្លាំមើលស្ថានការណ៍នៅព្រំដែនអ៊ុយក្រែនដោយយកចិត្តទុកដាក់។ ពួកគេទទួលបានព័ត៌មានថារុស្ស៊ីចាប់ផ្ដើមចល័តកងទ័ពជាបណ្ដើរៗ។ ត្រឹមខែមីនា និងមេសា ឆ្នាំ២០២១ កងទ័ពរុស្ស៊ីនៅព្រំដែនរុស្ស៊ី-អ៊ុយក្រែនបានកើនឡើងដល់ជាង៨ម៉ឺននាក់។
មុនដំបូង រុស្ស៊ីដកកងទ័ពទាំងនេះទៅវិញខ្លះកាលពីខែមិថុនា ឆ្នាំ២០២១។ ប៉ុន្តែនៅចុងឆ្នាំ២០២១ រុស្ស៊ីបានបញ្ជូនទ័ពទៅកុំនៅទីនោះឡើងវិញ រហូតដល់១សែន ៣ម៉ឺននាក់ (១៣០ ០០០)។
នៅពេលរៀបចំជើងព្រួលបានមាំទាំគ្រាន់បើហើយ នៅខែធ្នូ ឆ្នាំ២០២១ រុស្ស៊ីចាប់ផ្ដើមដាក់លក្ខខណ្ឌមួយចំនួនទៅអ៊ុយក្រែនដើម្បីតថ្លៃគ្នាផ្នែកនយោបាយ។ នៅក្នុងចំណោមលក្ខខណ្ឌទាំងនោះ រុស្ស៊ីទាមទារមិនឱ្យអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូដាច់ខាត។ ម៉្យាងទៀត រុស្ស៊ីទាមទារឱ្យណាតូដកថយពីអឺរ៉ុបខាងកើត។ រុស្ស៊ីគំ.រាមប្រើប្រាស់កម្លាំ.ងយោធាបើគេមិនព្រមធ្វើតាមការទាមទាររបស់ខ្លួន។
នៅខែមករា ឆ្នាំ២០២២ សហរដ្ឋអាមេរិក និងអង្គការណាតូចេញសេចក្ដីប្រកាសជាផ្លូវការ និងលាយលក្ខអក្សរច្រានចោលការទាមទាររបស់រុស្ស៊ី។ ប៉ុន្តែទន្ទឹមនឹងនោះ ភាគីទាំងពីរ (សហរដ្ឋអាមេរិក និងអង្គការណាតូ) ក៏មិនហ៊ានមើលស្រាលស្ថានការណ៍ ឬជិះសេះលែងដៃនោះដែរ ព្រោះគេសម្លឹងឃើញតាំងពីដំបូងដៃមកថា «លទ្ធភាពនៃការវា.យប្រ.ហារអ៊ុយក្រែនមានកម្រិតខ្ពស់បំផុត»។
ដោយសារពេលនោះលោកពូទីនមិនទាន់រៀបចំកម្លាំងរួចរាល់ ហើយមិនចង់ «វា.យស្មៅបង្អើលពស់» លោកក៏និយាយកុំឱ្យជ្រួលច្របល់ថា «រុស្ស៊ីគ្មានផែនការវា.យប្រ.ហារអ៊ុយក្រែនទេ»។ ទោះបីលោកពូទីននិយាយបែបហ្នឹងក៏គេមិនជឿដែរ ព្រោះគេមានហេតុផលមួយចំនួនដូចតទៅ៖
ទី១- វា.យប្រ.ហារអ៊ុយក្រែនដើម្បីកុំឱ្យអ៊ុយក្រែនចូលអង្គការណាតូ។
ទី២- វា.យប្រ.ហារអ៊ុយក្រែនដើម្បីប្រមូលអ៊ុយក្រែន និងរដ្ឋដទៃទៀតដែលធ្លាប់ចំណុះឱ្យសហភាពសូវៀតកុំឱ្យរស់នៅបែកខ្ញែកគ្នា ត្រូវតែមករួមគ្នាឡើងវិញ។ លោកពូទីនតែងតែនឹកអាឡោះអាល័យទៅដល់សម័យកាលរុងរឿងនៃសហភាពសូវៀត ហើយលោកចង់កសាងចក្រភពរុស្ស៊ីឡើងវិញ។
ទី៣- វា.យប្រ.ហារអ៊ុយក្រែនដើម្បីទុកជាការព្រមានប្រទេសក្បែរខាងដទៃទៀត (ដែលចង់ធ្វើខ្លាំងដាក់រុស្ស៊ី) ហើយជួយពង្រឹងឥទ្ធិពលលោកពូទីននៅក្នុងផ្ទៃប្រទេស (ដើម្បីឱ្យប្រជាពលរដ្ឋមើលឃើញថាលោកពូទីនជាមនុស្សខ្លាំង លោកពូទីនស័ក្ដិសមជាមេដឹកនាំរុស្ស៊ី លោកពូទីនជាមនុស្សមិនរណបនរណា សូម្បីតែមហាអំណាចលោកខាងលិចក៏លោកពូទីនមិនខ្លាច)។
ទី៤- វា.យប្រ.ហារអ៊ុយក្រែនដើម្បីធានាថាឧបទ្វីបគ្រីម៉េអាចគ្រប់គ្រងតំបន់ទឹកសាប។
រួមទាំងហេតុផលជាច្រើនទៀតដែលអ្នកវិភាគបានលើកឡើង។ នៅអំឡុងពេលនោះ លោកពូទីននៅតែប្រកែកថាលោកគ្មានគម្រោងវា.យប្រ.ហារអ៊ុយក្រែនទេ។
៤- តើព្រឹត្តិការណ៍សង្គ្រា.មនេះកើតឡើងយ៉ាងដូចម្ដេច?
នៅទីបញ្ចប់ ពិភពលោកបានភ្លឺភ្នែកទាំងអស់គ្នានៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅពេលលោកពូទីនបញ្ជាឱ្យកងទ័ពបើកការវា.យប្រ.ហារជាផ្លូវការ ដែលលោកហៅថា «ប្រតិបត្តិការយោធាពិសេស»។ លោកពូទីនទាមទារលើបីចំណុចធំៗ៖ ទី១ អ៊ុយក្រែនជាប្រទេសគ្មានកងទ័ព, ទី២ អ៊ុយក្រែនជាប្រទេសអព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធ (សំដៅលើមិនចូលបក្សសម្ព័ន្ធយោធា ឬបក្សសម្ព័ន្ធនយោបាយដែលអាចប៉ះពាល់សន្តិសុខជាតិរុស្ស៊ី) និងទី៣ អ៊ុយក្រែនត្រូវតែជាប្រទេសដែលមិនគ្រប់គ្រងដោយពួកណាហ្ស៊ីជាន់ថ្មី។
កងទ័ពរុស្ស៊ីដែលប្រមូលផ្ដុំគ្នានៅព្រំដែនអ៊ុយក្រែនក៏ចាប់ផ្ដើមវា.យសម្រុកកា.ត់ព្រំដែន និងបា.ញ់គ្រាប់មីស៊ីលផង រ៉ុកកែតផង និងកាំជ្រួចហ្វូងផងស្រោចដូចគ្រាប់ភ្លៀងទៅលើទីតាំងសំខាន់ៗនៅអ៊ុយក្រែន។ ជាពិសេស ទីក្រុងតូចធំទូទាំងប្រទេសអ៊ុយក្រែនរងការបា.ញ់ផ្ដក់យ៉ាងខ្លាំងក្លាបំផុត។
ពីដំបូងដៃ, ការវា.យប្រ.ហាររបស់រុស្ស៊ីហាក់ដូចជាមានសភាពខ្លាំងក្លា។ ប៉ុន្តែនៅខែមីនា អ៊ុយក្រែនបើកយុទ្ធនាការវា.យបកវិញ ធ្វើឲ្យរុស្ស៊ីបា.ត់បង់សម្ភារៈសឹក និងកងទ័ពយ៉ាងច្រើន។ រុស្ស៊ីក៏ដូរយុទ្ធសាស្ត្ររបស់ខ្លួន ដោយទម្លា.ក់គ្រា.ប់បែ.ក ឬបា.ញ់មីស៊ីលពីចម្ងាយទៅលើទីតាំងយោធា និងជនស៊ីវិល។ បញ្ហានេះធ្វើឲ្យមានជនភៀសខ្លួនរាប់លាននាក់ផ្លាស់ប្ដូរទីលំនៅក្នុងទឹកដីអ៊ុយក្រែន ឬរត់ទៅប្រទេសដទៃទៀត។
៥- សម្រាប់ពេលនេះតើស្ថានការណ៍សង្គ្រាមវិវត្តដល់ណាហើយ?
គេកត់សម្គាល់ថាចំណុចប្រែប្រួលដ៏សំខាន់មួយនៅក្នុងសង្គ្រាមនេះគឺពាក់ព័ន្ធនឹងទឹកដីអ៊ុយក្រែនដែលរុស្ស៊ីកា.ត់យកធ្វើជារបស់ខ្លួន។ បានសេចក្ដីថាទឹកដីរបស់អ៊ុយក្រែនរួមតូចជាងមុន។ បច្ចុប្បន្ននេះ រុស្ស៊ីកាន់កា.ប់ទឹកដីអ៊ុយក្រែន១៨% ដែលភាគច្រើនស្ថិតនៅភាគខាងកើត។
ព្រឹត្តិការណ៍សង្គ្រាមនៅអ៊ុយក្រែន បើនិយាយសម្រាប់អ្នកកាសែតវិញ គឺមិនខ្វះរឿងសរសេរនោះទេ។ ប៉ុន្តែនៅក្នុងចំណោមនោះ មានព្រឹត្តិការណ៍ខ្លះនៅតែសំខាន់ខ្លាំងចាប់តាំងពីពេលសង្គ្រាមផ្ទុះឡើងរហូតមកដល់ពេលបច្ចុប្បន្ន។ ជាពិសេស ព្រឹត្តិការណ៍ដែលកំណត់ជោគវាសនានៃសង្គ្រាម។
– ២៤ កុម្ភៈ ២០២២ លោកពូទីនប្រកាសតាមទូរទស្សន៍ពីការវា.យប្រ.ហារអ៊ុយក្រែន។
– ២៤ កុម្ភៈ ២០២២ កងទ័ពអាកាស និងម៉ារីនរុស្ស៊ីវា.យប្រ.ហារកោះពស់ជាលក្ខណៈផ្លោ.ងគ្រា.ប់កាំ.ភ្លើ.ងជញ្ជ្រំ និងទម្លា.ក់គ្រា.ប់បែ.កពីលើអាកាសផ្គួបគ្នា ធ្វើឱ្យទាហានអ៊ុយក្រែន១៣នាក់ដែលឈរជើងការពារកោះនេះស្លា.ប់គ្មានសល់ម្នាក់។ ទាហានរុស្ស៊ីប្រកាសឱ្យពួកគេចុះចា.ញ់ ប៉ុន្តែពួកគេមិនព្រមធ្វើតាម។
– ២ មីនា ២០២២ រុស្ស៊ីវា.យយកបានទីក្រុងខឺសុនដែលជារដ្ឋធានីនៃតំបន់ខឺសុន។ ប៉ុន្មានអាទិត្យក្រោយមក រុស្ស៊ីវា.យយកបានតំបន់ខឺសុនទាំងស្រុង។
– ៤ មីនា ២០២២ រុស្ស៊ីចូលកាន់កា.ប់រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរនៅហ្សាប៉ូរីហ្សៀ។
– ១៦ មីនា ២០២២ គ្រាប់មីស៊ីលរុស្ស៊ីបា.ញ់ចំរោងមហោស្រពមួយនៅទីក្រុងម៉ារីយ៉ូប៉ូល (ដែលមានជនស៊ីវិលចន្លោះពី១ពាន់ទៅ១ពាន់ ៣រយនាក់ស្ថិតនៅក្នុងនោះ) បណ្ដាលឱ្យស្លា.ប់មនុស្សជិត៦រយនាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានអាសូស៊ីអែតធីតប្រែស។
– ២៥ មីនា ២០២២ រុស្ស៊ីប្រកាសបិទបញ្ចប់យុទ្ធនាការវា.យប្រ.ហារនៅទីក្រុងកៀវ បន្ទាប់ពីសម្រេចគោលដៅរបស់ខ្លួន។ ចាប់ពីពេលនោះមក រុស្ស៊ីច្រើនផ្ដោតសំខាន់លើតំបន់ដុនបាស់វិញម្ដង។
– ១៧ ឧសភា ២០២២ ពួកចលនាតស៊ូអ៊ុយក្រែនដែលសម្ងំលាក់ខ្លួននៅរោងចក្រអាហ្សូសស្ទែល (រោងចក្រផលិតដែកធំជាងគេនៅអឺរ៉ុប) នៃតំបន់ម៉ារីយ៉ូប៉ូល លើកដៃចុះចា.ញ់។
– ៥ កញ្ញា ២០២២ កងទ័ពអ៊ុយក្រែនបើកយុទ្ធនាការវា.យយកបានតំបន់ខាគីវ។ តំបន់នេះធ្លា.ក់ទៅក្នុងដៃរបស់ទាហានរុស្ស៊ីកាលពីប៉ុន្មានខែមុននោះ។
– ២១ កញ្ញា ២០២២ លោកពូទីនប្រកាសធ្វើកំណែនកងទ័ព៣សែននាក់ដើម្បីទៅធ្វើសង្គ្រា.មនៅអ៊ុយក្រែន។ នេះជាកំណែនលើកទី១ចាប់តាំងពីក្រោយសង្គ្រា.មលោកលើកទី២។
– ២៣ កញ្ញា ២០២២ តំបន់ផ្ដា.ច់ខ្លួនចំនួន៤ (ដូញេត លូហាន ខឺសុន និងហ្សាប៉ូរីហ្សៀ) រៀបចំការបោះឆ្នោតប្រជាមតិ ដើម្បីសម្រេចថាត្រូវដាក់បញ្ចូលជាទឹកដីរុស្ស៊ី។
– ១ តុលា ២០២២ លោកពូទីនប្រកាសដាក់តំបន់ទាំង៤ជាទឹកដីរុស្ស៊ី ដោយយោងទៅតាមលទ្ធផលឆ្នោតប្រជាមតិ។
– ៨ តុលា ២០២២ ស្ពានប្រវែង១៨គីឡូម៉ែត្រ ដែលតភ្ជាប់តំបន់គ្រីម៉េទៅប្រទេសរុស្ស៊ី រងការវា.យប្រ.ហារដោយរថយន្តដឹកប្រេង១គ្រឿងដែលផ្ទុះឆេះនៅលើស្ពាន បណ្ដាលឱ្យស្លា.ប់មនុស្ស៤នាក់។
– ៩ វិច្ឆិកា ២០២២ អ៊ុយក្រែនរំដោះបានតំបន់ខឺសុន បន្ទាប់ពីកងទ័ពរុស្ស៊ីដកថយពីទីនោះតាមការបញ្ជារបស់ថ្នាក់លើ។
– ១៨ មករា ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនស្លា.ប់នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅទីក្រុងកៀវ។ នៅក្នុងចំណោមនោះក៏មានមនុស្ស១៣នាក់ទៀតស្លា.ប់ផងដែរ។ សំណុំរឿងនេះនៅតែជាអាថ៌កំបាំងរហូតដល់សព្វថ្ងៃ។
៦- តើប្រទេសទាំង២បា.ត់បង់អាយុជីវិត ទ្រព្យសម្បត្តិ និងសម្ភារៈសឹកប៉ុន្មាន?
- ថ្វីដ្បិតប្រទេសទាំង២មិនបញ្ចេញឱ្យដឹងពីចំនួនខូចខាតពិតប្រាកដ ប៉ុន្តែគេជឿជាក់ថាពួកគេបាត់បង់ច្រើន។ គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ទីប្រឹក្សាលោកហ្សេលែនស្គីថ្លែងថាអ៊ុយក្រែនស្លា.ប់ទាហានពី១ម៉ឺន ទៅ១ម៉ឺន ៣ពាន់នាក់។
– តួលេខនៃការស្លា.ប់ និងរបួ.សមានភាពល្អៀងគ្នាខ្លាំង បើប្រៀបធៀបជាមួយការវា.យតម្លៃរបស់អ្នកជំនាញការយោធាដទៃទៀត។ ឧទាហរណ៍ លោកម៉ាក មិលី ជានាយសេនាធិការកងទ័ពសហរដ្ឋអាមេរិកថ្លែងថារុស្ស៊ី និងអ៊ុយក្រែនស្លា.ប់ និងរបួ.សកងទ័ពប្រហាក់ប្រហែលគ្នាគឺម្ខាងៗ១សែននាក់។
នាយឧត្ដមសេនីយ៍នៃប្រទេសន័រវេ លោកអេរិច គ្រីស្ដូហ្វឺសឹន ថ្លែងថារុស្ស៊ីស្លា.ប់ និងរបួ.ស១សែន ៨ម៉ឺននាក់។ រីឯអ៊ុយក្រែនស្លា.ប់ និងរបួ.សជាង១សែននាក់។ ក្រៅពីនេះ ជនស៊ីវិលអ៊ុយក្រែន៣ម៉ឺននាក់ស្លា.ប់។
– យោងតាមយោធាអ៊ុយក្រែន ទំហំនៃការខូចខាតសម្ភារៈសឹករបស់រុស្ស៊ីមានដូចតទៅ៖ រថក្រោះ៣៣៥០គ្រឿង រថពាសដែក៦៥៩៣គ្រឿង កាំភ្លើងធំ២៣៥២គ្រឿង ជើងទម្របា.ញ់កាំជ្រួចហ្វូង៤៧១គ្រឿង ជើងទម្របា.ញ់កាំ.ភ្លើងប្រឆាំ.ងនឹងយន្តហោះ២៤៤គ្រឿង យន្តហោះ២៩៩គ្រឿង ឧទ្ធម្ភាគចក្រ២៨៧គ្រឿង ដ្រូន២០២៩គ្រឿង នាវាចម្បាំង១៨គ្រឿង និងយានជំនិះទូទៅ៥២១៩គ្រឿង។ សព្វថ្ងៃនេះ រុស្ស៊ីមានកងទ័ពសកម្ម៨សែន ៥ម៉ឺននាក់ និងបានធ្វើកំណែនកងទ័ពពី៣សែនទៅ៥សែននាក់។ ក្រុមហ៊ុនឯកជនវ៉ាកណឺផ្គត់ផ្គង់ទាហានស៊ីឈ្នួល៨ម៉ឺននាក់ដើម្បីទៅច្បាំ.ងនៅអ៊ុយក្រែន។
អ៊ុយក្រែនមានកងទ័ពសកម្ម៧សែននាក់។ គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ អង្គការសហប្រជាជាតិបូកសរុបរបាយការណ៍ឃើញថាជនស៊ីវិលអ៊ុយក្រែនស្លា.ប់.ជិត១ម៉ឺន ៩ពាន់នាក់។ ជនជាតិបរទេសដែលទៅច្បាំងនៅអ៊ុយក្រែនក៏ស្លា.ប់ និងរបួ.សមិនតិចនាក់នោះទេ។ កាសែតយេរូសាឡឹមប៉ុស្តិ៍ដកស្រង់ប្រភពពីអង្គភាពចារកម្មសហរដ្ឋអាមេរិក ស៊ីអាយអេ មកចុះផ្សាយថាទាហាន និងជនស៊ីវិលរុស្ស៊ី និងអ៊ុយក្រែន ដែលស្លា.ប់ និងរបួ.សសរុបទាំង២ប្រទេសនេះគឺ៣សែននាក់។ សេតវិមានឱ្យដឹងថាទាហានស៊ីឈ្នួលរបស់ក្រុមឯកជនវ៉ាកណឺស្លា.ប់៣ម៉ឺននាក់។
៧- តើជនភៀសខ្លួនអ៊ុយក្រែនប៉ុន្មាននាក់ចាកចេញពីមាតុភូមិ?
ចាប់តាំងពីសង្គ្រាមនេះផ្ទុះឡើងភ្លាម អង្គការយូអឹនអេចស៊ីអ័ររកឃើញថាជនភៀសខ្លួនអ៊ុយក្រែនជាង៨លាននាក់រត់ទៅក្រៅប្រទេស។ នៅក្នុងចំណោមនោះ អ្នកខ្លះវិលត្រឡប់មកវិញ រីឯអ្នកខ្លះទៀតបង្ហួសដំណើរទៅប្រទេសដទៃទៀតនៅទ្វីបអឺរ៉ុប។
៨- តើអាចនឹងមានកិច្ចព្រមព្រៀងសន្តិភាពរវាងលោកហ្សេលែនស្គី និងលោកពូទីនដែរឬទេ?
អ្វីៗសុទ្ធតែអាចកើតមាន ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្ននេះ គេមើលឃើញថាមិនទាន់អាចទៅរួចទេ។ កាលពីដើមខែកុម្ភៈ លោកហ្សេលែនស្គីថ្លែងយ៉ាងដា.ច់អហង្ការថាមិនបណ្ដោយឱ្យទឹកដីអ៊ុយក្រែនបាត់បង់ទៅប្រទេសរុស្ស៊ីដើម្បីជាការដូរយកសន្តិភាពទេ។ ម៉្យាងទៀត មេដឹកនាំទាំង២សុទ្ធតែប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន មិនព្រមបន្ធូរដៃនៅក្នុងការធ្វើសង្គ្រា.មទេ។
លោកហ្សេលែនស្គីធ្លាប់ផ្ដល់បទសម្ភាសជាមួយទូរទស្សន៍អង់គ្លេសកាលពីខែមករា ឆ្នាំ២០២៣។ លោកថាលោកពូទីនមិនត្រូវការចរចាគ្នាទេ ព្រោះលោកពូទីនមិនមែនជាមនុស្សដែលស្រឡាញ់សន្តិភាព។ ម៉្យាងទៀត លោកហ្សេលែនស្គីក៏មិនត្រូវការជួបលោកពូទីននោះដែរ។ កាលពីពេលកន្លងមក គណៈប្រតិភូប្រទេសទាំង២ធ្លាប់ជួបគ្នាប៉ុន្មានដងដែរនៅប្រទេសបេឡារូស និងប្រទេសតួកគី។ ប៉ុន្តែកិច្ចជំនួបទាំងនោះមិនអាចសម្រេចបានលទ្ធផលអ្វីទាំងអស់។
៩- តើលោកពូទីនអាចនឹងប្រើប្រាស់អាវុ.ធនុយក្លេអ៊ែរដែរឬទេ?
នេះជាសំណួរដ៏ធំមួយដែលលើកឡើងដោយមនុស្សភាគច្រើន ប៉ុន្តែជាសំណួរដែលមិនទាន់មានចម្លើយប្រាកដប្រជានៅឡើយទេ។ គេគួរកត់សម្គាល់ថាអ្នកដែលសម្រេចចិត្តបា.ញ់នុយក្លេអ៊ែរ ឬមិនបា.ញ់ គឺលោកពូទីន មិនមែនអ្នកវិភាគទេ។ គ្រាន់តែថាបើគេសម្លឹងមើលមកពេលបច្ចុប្បន្ននេះ លទ្ធភាពនៃការប្រើប្រាស់អាវុ.ធនុយក្លេអ៊ែរនៅមានកម្រិតទាបនៅឡើយទេ។ ចាប់តាំងពីដំបូងដៃមកម៉្លេះ លោកពូទីនឧស្សាហ៍និយាយរម្លឹកបស្ចិមប្រទេស «កុំមើលស្រាល ឬលេងសើចជាមួយសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ី»។
សូម្បីតែអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកហ្គូតេរ៉េស ក៏ធ្លាប់មានប្រសាសន៍ដែរថា «សង្គ្រា.មនុយក្លេអ៊ែរ ដែលពីមុន យើងគិតថាមិនអាចកើតមានទេ ប៉ុន្តែឥឡូវនេះវាចាប់ផ្ដើមលេចស្រមោលស្ទង់ៗមកថាអាចនឹងក្លាយជាការពិត»។ ថ្មីៗនេះ លោកពូទីនសម្រេចចិត្តព្យួរកិច្ចសហការនៃសន្ធិសញ្ញាកាត់បន្ថយអាវុ.ធនុយក្លេអ៊ែរដែលចុះហត្ថលេខារវាងម៉ូស្គូ និងវ៉ាស៊ីនតោនកាលពីឆ្នាំ២០១០។ ដូច្នេះ គ្មាននៅសេសសល់ទៀតឡើយកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាសម្រាប់ធ្វើជាលិខិតូបករណ៍ច.ងប្រទេសរុស្ស៊ីមិនឱ្យប្រើអា.វុធនុយក្លេអ៊ែរ។ លោកពូទីនថែមទាំងព្រលយឱ្យដឹងថារុស្ស៊ីចាប់ផ្ដើមដាក់ពង្រាយនុយក្លេអ៊ែរនៅតាមតំបន់យុទ្ធសាស្ត្រសំខាន់ៗ។
គេដឹងថាសន្ធិសញ្ញា «ញូស្តាត» កំណត់ឱ្យរុស្ស៊ី និងសហរដ្ឋអាមេរិកបំពាក់នុយក្លេអ៊ែត្រឹម១៥៥០គ្រា.ប់នៅលើមីស៊ីលអន្តរទ្វីប នាវាមុជទឹក និងយន្តហោះទម្លា.ក់គ្រា.ប់បែ.កខ្នាតធំ។ សព្វថ្ងៃនេះ រុស្ស៊ីមាននុយក្លេអ៊ែរស្តុកទុកនៅក្នុងឃ្លាំងច្រើនជាងគេ រហូតដល់ទៅជិត៦ម៉ឺនគ្រា.ប់ឯណោះ។ សម្រេចសម្រួចនៅទីបញ្ចប់ អ្នកវិភាគភាគច្រើនយល់ស្របគ្នាថាលោកពូទីនប្រហែលជាមិនទាន់ឈានដល់ថ្នាក់ប្រើអា.វុធនុយក្លេអ៊ែរទេ។
ប៉ុន្តែគេក៏មិនអាចមើលស្រាលស្ថានការណ៍បានដែរ។ ពាក្យស្លោក១ឃ្លាពោលថា «អ្វីៗសុទ្ធតែអាចកើតមាន» ឬ «អ្វីៗសុទ្ធតែអាចទៅរួច»។ អ្នកវិភាគយល់ថាគេមិនអាចបណ្ដោយឱ្យលោកពូទីនធ្វើព្យុះធ្វើភ្លៀងស្រេចតែនឹងចិត្តនោះទេ។ ច្បាស់ណាស់ថា «បើលោកពូទីនហ៊ានធ្វើដល់ថ្នាក់ហ្នឹង» (ប្រើប្រាស់អាវុ.ធនុយក្លេអ៊ែរ) ពួកបស្ចិមប្រទេស (ជាពិសេស សហរដ្ឋអាមេរិក) ប្រាកដជាមិននៅស្ងៀមទេ។ ពួកគេ ប្រាកដជាបញ្ចេញប្រតិកម្មដ៏ខ្លាំងក្លាបំផុត។ នេះក៏ជាអ្វីដែលលោកពូទីនកំពុងតែគិតពិចារណាផងដែរ។ នេះជាយុទ្ធសាស្ត្រកម្លាគ្នាទៅវិញទៅមក។
១០- តើសង្គ្រាមនេះអាចបញ្ចប់នៅពេលណា?
កាលពីពេលដែលសង្គ្រា.មផ្ទុះឡើងដំបូងៗ ទាំងគេទាំងយើងពុំដែលនឹកស្មានថាសង្ក្រាមអូសបន្លាយដល់ថ្នាក់នេះទេ។ ឥឡូវនេះ ធ្មេចបើក ធ្មេចបើក សង្គ្រាមកើតឡើងពេញ១ឆ្នាំបាត់ទៅហើយ។ យើងអាចមើលឃើញទាំងអស់គ្នាថាលោកហ្សេលែនស្គីនៅតែប្ដេជ្ញាចិត្តថានឹងបន្តវា.យប្រ.ហារទប់ទល់នឹងប្រទេសរុស្ស៊ី។ លោកនៅតែប្ដេជ្ញាថានឹងវា.យដណ្ដើមយកទឹកដីអ៊ុយក្រែនដែលកំពុងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់កងទ័ពរុស្ស៊ីមកវិញឱ្យទាល់តែបាន។
លោកពូទីនក៏ប្ដេជ្ញាចិត្តដូចគ្នា។ លោកមិនអាចបន្ធូរដៃ ឬដកថយនៅក្នុងរឿងនេះទេ។ លោកថែមទាំងរម្លឹកទៅដល់សង្គ្រា.មតស៊ូនៅទីក្រុងស្តាលីនក្រាតកាលពីអំឡុងសង្គ្រាមលោកលើកទី២។ លោកថាយើងត្រូវតែតស៊ូរហូតដល់ឈ្នះសង្គ្រាម។ បានសេចក្ដីថា «បើប្រើប្រាស់អាវុ.ធធម្មតាមិនឈ្នះ លោកនឹងប្រើនុយក្លេអ៊ែរ»។ សង្គ្រាមនេះមិនត្រឹមតែមិនធូរស្បើយទេ ប៉ុន្តែអាចនឹងផ្ទុះឡើងកាន់តែខ្លាំងព្រោះលោកហ្សេលែនស្គីកំពុងស្នើសុំជំនួយយោធាឱ្យបានច្រើនសន្ធឹកសន្ធាប់ដើម្បីបើកយុទ្ធនាការវា.យលុកទ្រង់ទ្រាយធំនៅរដូវផ្ការីក។ និយាយជារួម អ្នកវិភាគប្រមើលឃើញថាសង្គ្រា.មនេះមិនអាចបិទបញ្ចប់នៅក្នុងពេលឆាប់ៗនេះទេ ទោះបីសហគមន៍អន្តរជាតិជំរុញឱ្យភាគីទាំងពីរដោះស្រាយបញ្ហាតាមរយៈការចរចាគ្នាយ៉ាងណាក្ដី។
នៅក្នុងព្រឹត្តិការណ៍វិវត្តចុងក្រោយពាក់ព័ន្ធនឹងសង្គ្រា.មនេះ អង្គការសហប្រជាជាតិបើកមហាសន្និបាតរបស់ខ្លួនចំថ្ងៃខួបទី១ឆ្នាំនៃសង្គ្រា.ម ២៤ កុម្ភៈ ២០២៣ ដើម្បីបោះឆ្នោតសម្រេចទៅលើសេចក្ដីព្រាង១ដែលស្នើឡើងដោយអ៊ុយក្រែន។ អ្វីដែលលោកពូទីនហៅថា «ប្រតិបត្តិការយោធាពិសេស» នោះ ត្រូវប្រទេសភាគច្រើនលើសលុបបោះឆ្នោតប្រឆាំង។ ពួកគេថ្កោលទោសរុស្ស៊ី និងទាមទារឱ្យរុស្ស៊ីដកកងទ័ពទាំងអស់ចេញពីអ៊ុយក្រែនដោយឥតលក្ខខណ្ឌ។
នៅក្នុងចំណោមរដ្ឋទាំង១៩៣, រដ្ឋ១៤១បោះឆ្នោតគាំទ្រសេចក្ដីសម្រេច, រដ្ឋ៣២បោះឆ្នោតអនុបវាទ និងរដ្ឋ៧ (មានរុស្ស៊ីនៅក្នុងចំណោម៧នោះដែរ) បោះឆ្នោតជំទាស់។ បើគេពិនិត្យទៅលើទិដ្ឋភាពច្បាប់ សេចក្ដីសម្រេចរបស់មហាសន្និបាតមិនមានឥទ្ធិពលដើម្បីបង្គាប់បញ្ជារុស្ស៊ី ឬចាត់វិធានការទៅលើប្រទេសរុស្ស៊ីនោះទេ។ ប៉ុន្តែយ៉ាងហោចណាស់ ប្រទេសរុស្ស៊ីអាចដឹងច្បាស់ថាទង្វើរបស់ខ្លួនមានអ្នកគាំទ្រតិចតួចជាទីបំផុត ខណៈដែលមួយភាគធំប្រឆាំ.ងជំទា.ស់៕
ចែករំលែកព័តមាននេះ