យូរៗម្ដង គ្រូពេទ្យអាចព្យាបាលអ្នកមានជំងឺអេដស៍/មេរោគអេដស៍ឱ្យជាសះស្បើយទាំងស្រុង។ បានសេចក្ដីថាអ្នកជំងឺអស់មេរោគអេដស៍រលីងពីក្នុងខ្លួន ដោយមិនត្រូវការប្រើប្រាស់ឱសថប្រឆាំងមេរោគអេដស៍ ឬការព្យាបាលអ្វីបន្ថែមទៀតទេ។ ជាក់ស្ដែង ថ្មីៗនេះវិទ្យាស្ថានប៉ាស្ទ័រនៅប្រទេសបារាំងប្រកាសថាអ្នកមានមេរោគអេដស៍/ជំងឺអេដស៍ម្នាក់បានជាសះស្បើយដោយប្រើប្រាស់វិធីផ្សាំខួ.រឆ្អឹងខ្នង។

គ្រូពេទ្យប្រាប់ថាអ្នកជំងឺរូបនោះចូលសម្រាកព្យាបាលជំងឺមហារីកគ្រាប់ឈា.ម។ គ្រូពេទ្យក៏ប្រើប្រាស់វិធីព្យាបាលដោយផ្សាំខួ.រឆ្អឹងខ្នងរបស់អ្នកជំងឺ និងខួ.រឆ្អឹងខ្នងរបស់អ្នកបរិច្ចាគម្នាក់។ ក្រោយមក រាងកាយរបស់គាត់បង្កើតប្រព័ន្ធប្រឆាំងនឹងមេរោគអេដស៍។ ប្រព័ន្ធនេះជួយជួសជុលកោសិកាដែលប្រុងខូចដោយសារមេរោគអេដស៍ឱ្យបានស្អាតល្អឡើងវិញ។

មូលហេតុដែលនាំឱ្យវិវត្តទៅជាដូច្នេះដោយសារអ្នកបរិច្ចាគកោសិកាខួ.រឆ្អឹងខ្នងរូបនោះមានប្រព័ន្ធប្រឆាំងមេរោគអេដស៍តាំងពីកំណើត។ នេះជាអ្នកជំងឺទីបីដែលអាចជាសះស្បើយពីជំងឺអេដស៍ដោយប្រើប្រាស់វិធីផ្សាំកោសិកា។ កាលពីឆ្នាំ២០០៧ អ្នកជំងឺទីមួយជាសះស្បើយដោយវិធីនេះ។ ក្រោយមក នៅឆ្នាំ២០១៦ អ្នកជំងឺទីពីរជាសះស្បើយដោយវិធីនេះទៀត។

ទោះបីការព្យាបាលរាងស្មុគស្មាញ ចំណាយថវិកាច្រើន និងប្រឈមនឹងគ្រោះថ្នាក់ ប៉ុន្តែនេះជាសញ្ញាវិជ្ជមានមួយដែលធ្វើឱ្យគេសង្ឃឹមថាជំងឺអេដស៍អាចនឹងព្យាបាលឱ្យជាសះស្បើយនាពេលអនាគត។ គេគិតថាវិធីមួយដែលអាចធ្វើទៅបានគឺជំរុញឱ្យរាងកាយរបស់អ្នកជំងឺអាចបង្កើតប្រព័ន្ធភាពស៊ំាប្រឆាំងនឹងមេរោគអេដស៍ដោយមិនចាំបាច់ប្រើប្រាស់វិធីផ្សាំខួ.រឆ្អឹងខ្នងដូចករណីអ្នកជំងឺខាងលើ៕
ចែករំលែកព័តមាននេះ