ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំ​​​គ្រោងទៅកាន់​​​តួកគីថ្ងៃ១៥ ឧសភាសម្រាប់​ការចរចា​​

2 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​នា​ថ្ងៃ​ទី​១២​ឧសភា​ថា លោក​អាច​ទៅ​កាន់​តួ​ក​គី​នា​ថ្ងៃ​ទី​១៥​ឧសភា​សម្រាប់​ការ​ចរចា​គ្នា​ជាយថាហេតុ​រវាង​រុ​ស្សុ​ី​និង​អ៊ុយ​ក្រែ​ន ដែល​លោក​យល់​ថា​នឹង​ជា​ការ​ចរចា​ដ៏​មាន​ប្រយោជន៍​។ មុន​ពេល​ចេញដំណើរ​មក​បំពេញ​ទស្សនកិច្ច​នៅ​ម​ជ្ឈឹ​ម​បូព៌​៌ា ដែល​នឹង​នាំ​លោក​មក​កាន់​អា​រ៉ា​ប៊ី​សា​អូឌីត កា​តា​និង​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម លោក​ត្រាំ​អះអាង​ទៅ​កាន់​ក្រុម​អ្នកកាសែត​នៅ​សេត​វិមាន​ថា ខ្ញុំ​គ្រោង​ជិះ​យន្តហោះ​ទៅ​កាន់​តួ​ក​គី​។…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​នា​ថ្ងៃ​ទី​១២​ឧសភា​ថា លោក​អាច​ទៅ​កាន់​តួ​ក​គី​នា​ថ្ងៃ​ទី​១៥​ឧសភា​សម្រាប់​ការ​ចរចា​គ្នា​ជាយថាហេតុ​រវាង​រុ​ស្សុ​ី​និង​អ៊ុយ​ក្រែ​ន ដែល​លោក​យល់​ថា​នឹង​ជា​ការ​ចរចា​ដ៏​មាន​ប្រយោជន៍​។

មុន​ពេល​ចេញដំណើរ​មក​បំពេញ​ទស្សនកិច្ច​នៅ​ម​ជ្ឈឹ​ម​បូព៌​៌ា ដែល​នឹង​នាំ​លោក​មក​កាន់​អា​រ៉ា​ប៊ី​សា​អូឌីត កា​តា​និង​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម លោក​ត្រាំ​អះអាង​ទៅ​កាន់​ក្រុម​អ្នកកាសែត​នៅ​សេត​វិមាន​ថា ខ្ញុំ​គ្រោង​ជិះ​យន្តហោះ​ទៅ​កាន់​តួ​ក​គី​។ ខ្ញុំ​សន្មត់​ថា​មាន​លទ្ធភាព​ដែល​អ្វីមួយ​អាច​កើត​មាន​។

ក្នុង​សង្កថា​មួយ​ទៅ​កាន់​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១១​ឧសភា ប្រធានាធិបតី​រុ​ស្សុ​ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​បាន​ស្នើ​ដល់​អ៊ុយ​ក្រែ​ន ឲ្យ​ធ្វើការ​ចរចា​ដោយ​ផ្ទាល់​ឡើង​វិញ​នៅ​ទីក្រុង​អី​ុ​ស្តង់​ប៊ុល​ប្រទេស​តួ​ក​គី​នា​ថ្ងៃ​ទី​១៥​ឧសភា​។ លោកពូ​ទី​ន​ថ្លែង​ថា យើង​អំពាវនាវ​ដល់​ក្រុង​គៀវ​ឲ្យ​បើក​ធ្វើ​ឡើង​វិញ​ការ​ចរចា​ដោយ​ផ្ទាល់ ដែល​កាត់​ផ្ដាច់​កាលពី​ឆ្នាំ​២០២២​។ យើង​ស្នើ​ចាប់ផ្ដើម​ចាប់ពី​ថ្ងៃ​ទី​១៥​ឧសភា​ទៅ ការ​ចរចា​ដោយ​ផ្ទាល់​នៅ​ក្រុង​អី​ុ​ស្តង់​ប៊ុល​។ ប្រមុខ​វិមាន​ក្រឹម​ឡាំង​ទាមទារ​ថា ការ​ចរចា​នោះ​ធ្វើ​ដោយ​គ្មាន​លក្ខខណ្ឌ​ជា​មុន​។ លោក​បន្ត​ថា​រុ​ស្សុ​ី​ត្រៀម​ចរចា​ដោយ​គ្មាន​លក្ខខណ្ឌ​ជា​មុន ដោយ​លោក​បញ្ជាក់​ថា​លោក​នឹង​ជួប​ពិភាក្សា​នា​បណ្ដា​ម៉ោង​ខាង​មុខជា​មួយ​ប្រធានាធិបតី​តួ​ក​គី​លោក​រី​សី​ុ​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន​។

ប្រធានាធិបតី​រុ​ស្សុ​ី​ក៏​ថ្លែង​ដែរ​ថា ការ​ចរចា​នោះ​ត្រូវ​ផ្ដោត​លើ​មូលហេតុ​សី​ុ​ជម្រៅ​នៃ​ជម្លោះ​ដែល​កំពុង​បន្ត ចាប់តាំងពី​ជាង​៣​ឆ្នាំ​មក​ហើយ​តែ​លោក​មិន​បដិសេធ​ឡើយ​ដែល​ការ​ចរចា​នោះ​អាច​ឈាន​ទៅ​បង្កើត​បទ​ឈប់​បាញ់​គ្នា​ថ្មី​មួយ​។ ទោះបីជា​ធ្វើ​សំណើ​នោះ​តែ​លោកពូ​ទី​ន​មិន​ឆ្លើយ​តប​ឱសានវាទ​របស់​បណ្ដា​មេដឹកនាំ​អឺរ៉ុប​និង​អ៊ុយ​ក្រែ​ន នា​ពេល​មុន​នេះ​ដែល​ជម្រុញ​ឲ្យ​រុ​ស្សុ​ី​ព្រម​ទទួលយក​បទ​ឈប់​បាញ់​គ្នា​ពេញលេញ​និង​គ្មាន​លក្ខខណ្ឌ​រយៈពេល​៣០​ថ្ងៃមួយ​ចាប់ពី​ថ្ងៃ​ទី​១២​ឧសភា​ទៅ​។ នៅ​ក្រុង​គៀវ​អម​ដោយ​អធិការបតី​ថ្មី​អា​ល្លឺ​ម៉​ង់ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​និង​នាយក​រដ្ឋមន្ត្រី​ប៉ូ​ឡូញ ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង​ថ្លែង​ថា បើ​រុ​ស្សុ​ី​បដិសេធ​បទ​ឈប់​បាញ់​គ្នា​នេះ ឬ​ទទួលយក​តែ​រំលោភ​បំពាន​យើង​បាន​ស្រុះស្រួល​គ្នា​ថា ទណ្ឌកម្ម​ដ៏​ធំ​នានា​នឹង​ត្រូវ​រៀបចំ​ដោយ​សហការ​គ្នា​រវាង​អឺរ៉ុប​និង​អា​មេ​រិ​ក​។

ដោយ​អំពាវនាវ​ដល់​ក្រុង​មូ​ស្គូ​ឲ្យ​ទទួលយក​បទ​ឈប់​បាញ់​គ្នា​នោះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី​អះអាង​ថា លោក​នឹង​រង់ចាំ​លោកពូ​ទី​ន​នា​ថ្ងៃ​ទី​១៥​ឧសភា​នៅ​តួ​ក​គី តែ​លោកពូ​ទី​ន​មិន​បាន​ឆ្លើយ​តប​នៅឡើយ​។ លោក​ត្រាំ​ថ្លែង​ថា​ខ្ញុំ​គិត​ថា​កិច្ចប្រជុំ​នា​ថ្ងៃ​ទី​១៥​ឧសភា​នៅ​តួ​ក​គី​រវាង​រុ​ស្សុ​ី​និង​អ៊ុយ​ក្រែ​ន អាច​សម្រេច​បាន​លទ្ធផល​ល្អ​មួយ​ដែល​មេដឹកនាំ​ទាំង​២​ត្រូវ​តែ​មាន​វត្តមាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ