ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្អូន​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ច្រើន​ថ្ងៃ​ លុះ​បងប្រុស​ដឹក​​ទៅពេទ្យ តែអ្វីៗហួសពេលទៅហើយ​​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​យុវជន​ម្នាក់​ជា​កម្មករ​លើក​កា​តុង​នៅ​ផែស្ងួត​អ៊ុយ​ញ៉ុ​ង មាន​អាកា​រៈ​អត់​ស្រួលខ្លួន​

រាជធានី​ភ្នំពេញ​ ៖ ​យុវជន​ម្នាក់​ជា​កម្មករ​លើក​កា​តុង​នៅ​ផែស្ងួត​អ៊ុយ​ញ៉ុ​ង មាន​អាកា​រៈ​អត់​ស្រួលខ្លួន​និង​អត់​បាន​ទៅ​ធ្វើការ​ ​​ហើយ​​ដេក​នៅ​តែ​ក្នុង​បន្ទប់​ជួល​ម្នាក់ឯង​រយៈពេល​៣​ទៅ​៤​ថ្ងៃ​កន្លង​មក​ហើយ​ ។ ​លុះ​មក​ដល់​វេលា​ម៉ោង​១២​និង​៥០​នាទី​​ថ្ងៃ​ត្រង់​​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៣ ស្រាប់តែ​អាកា​រៈ​ជម្ងឺ​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​រហូត​សន្លប់ ទើប​បងប្រុស​បង្កើត​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​កន្លែង ​ប៉ុន្តែ​ពេល​ទៅ​ដល់​គ្រូពេទ្យ​មិន​ហ៊ាន​ទទួល និង​ឲ្យ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ​តែ​​ពុំ​ទាន់​បាន​បញ្ជូន​ទៅ​ផង​ ស្រាប់តែ​យុវជន​រូប​នោះ​បាន​ស្លា.ប់​​បាត់បង់ជីវិត​តែ​ម្ដង ។

យុវជន​រង​គ្រោះ​ឈ្មោះ ឆ​ន ពន្លក អាយុ​២០​ឆ្នាំ មុខរបរ​កម្មករលើ​​ក​កា​តុង​នៅ​ផែស្ងួត​អ៊ុយ​ញ៉ុ​ង ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​កើតហេតុ​ខាងលើ​ និង​មានស្រុក​កំណើត នៅ​ភូមិ​ថ្មី ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

​តាម​ប្រភពពី​យុវជន ឆ​ន ពូ​លូ អាយុ​២៣​ឆ្នាំ មុខរបរ​អ្នក​លើក​កា​តុង នៅ​ផែស្ងួត​អ៊ុយ​ញ៉ុ​ង ត្រូវជា​បងប្រុស​បង្កើត​របស់​យុវជន​រង​គ្រោះ​ខាងលើ​បាន​និយាយ​ថា ប្អូនប្រុស​របស់​ខ្លួន​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ​និង​មិ​ន​បាន​ធ្វើការ​រយៈពេល​៣​ទៅ​៤​ថ្ងៃ​កន្លង​មក​ហើយ ដោយ​ដេក​នៅ​តែ​ក្នុង​បន្ទប់​ជួល​ម្នាក់ឯង​មិន​បាន​ទៅ​ពេទ្យ​ទេ ចំណែក​​គាត់​បាន​ចេញ​ទៅ​ធ្វើការ​ម្នាក់ឯង​រាល់ថ្ងៃ​ដែរ​ ។ ​ដោយឡែក​នៅ​ថ្ងៃ​កើតហេតុ​ ប្អូនប្រុស​មាន​អាកា​រៈ​កាន់តែ​ធ្ងន់ធ្ងរ ទើប​គាត់​ប្រញាប់ប្រញាល់​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពហុ​ព្យាបាល​មួយកន្លែង​​នៅ​ម្ដុំ​ខាងលិច​ផ្សារ​ជម្ពូ​វ័ន​។

យុវជន​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​ទៅ​ដល់​មន្ទីរ​ពហុ​ព្យាបាល​នោះ គ្រូពេទ្យ​មិន​ហ៊ាន​ទទួល​ឡើយ និង​បាន​ប្រាប់​ឲ្យ​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​វិញ ហើយ​ពុំ​ទាន់​បាន​បញ្ជូន​ទៅ​ផង​ ស្រាប់តែ​ប្អូនប្រុស​ក៏​បាន​ស្លា.ប់​តែ​ម្ដង​។

បន្ទាប់​មក​ យុវជន​ជា​បង​​បាន​នាំ​យក​សាកស.ព​ប្អូនប្រុស​ទៅ​តម្កល់​ទុក​នៅ​ក្នុង​វត្ត​ជម្ពូ​វ័ន ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ឲ្យ​នគរបាល​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ​រួច​នាំ​យក​ស.ព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ