ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ហ៊ុម​ព័ទ្ធ​ពេញ​មួយ​យប់ រហូត​ចាប់ខ្លួន​បុរស​៣​នាក់ ក្នុង​នោះ​មាន​ទាំង​មេខ្លោង និង​វត្ថុ​តាង​​ជា​ច្រើន

1 ឆ្នាំ មុន
  • រតនគិរី

ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ធ្វើការ​ហ៊ុម​ព័ទ្ធ​អស់​រយៈពេល​មួយ​យប់ រហូត​ចាប់​បាន​ទាំង​៣​នាក់ ព្រមទាំង​ដកហូត​បាន​គ្រឿង​ញៀ​.​ន​មួយ​ចំនួន និង​អាវុធ​

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ហ៊ុម​ព័ទ្ធ​អស់​រយៈពេល​មួយ​យប់ រហូត​ចាប់​បាន​ទាំង​៣​នាក់ ព្រមទាំង​ដកហូត​បាន​គ្រឿង​ញៀ​.​ន​មួយ​ចំនួន និង​អាវុធ​ចំនួន​៥​ដើម​ផង​ដែរ​។ ការ​ចុះ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​នេះ សម​ត្ថិ​ច្ច​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ខ្ទម​ចម្ការ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​សមុទ្រ​ក្រោម ឃុំ​សេ​ដា ស្រុក​លំ​ផាត់ ខេត្តរតនគិរី​។

ហើយ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ខាងលើ​នោះ ក៏​មានការ​សម្របសម្រួល​នីតិវិធី​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផង​ដែរ​។ ហើយ​តាម​ការ​ចង្អុលបង្ហាញ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ត្រី អ៊ុ​ង សុភាព ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី និង​លោក​ឧត្តមសេនីយ៍ត្រី វ៉ា សាវ៉ា​ត ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន​។ ករណី​បង្ក្រាប​ខាងលើ​នេះ បាន​ប្រើប្រាស់​កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន​នៃ​អធិការដ្ឋាន​ស្រុក​លំ​ផាត់ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សេ​ដា និង​កម្លាំង​ប្រជា​ការពារ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ក្លុ​ល ថើ​ង អធិការ​នគរបាល​ស្រុក​លំ​ផាត់​។

យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក ក្លុ​ល ថើ​ង បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​មេខ្លោង​ត្រូវ​បាន​សមត្ថកិច្ច​តាម​ស៊ើបអង្កេត​រយៈពេល​២​ឆ្នាំ​មក​ហើយ រហូត​ដល់​យប់​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​បាន​ប្រើ​វិធានការ​ជំនាញ ទើប​កំណត់​មុខសញ្ញា​បាន​ច្បាស់​។ ដោយពេល​នោះ​យប់ ក្រែង​មិន​មាន​សុវត្ថិភាព ទើប​សមត្ថកិច្ច​បាន​ប្រើប្រាស់​កម្លាំង​ចំនួន​២០​នាក់​ដើម្បី​ហ៊ុម​ព័ទ្ធ​ពេញ​មួយ​យប់ លុះ​ព្រឹក​ឡើង​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​០៦ ខែ​កម្ភៈ ឆ្នាំ​២០២៣ ទើប​កម្លាំង​សមត្ថកិច្ច​សម្រុកចូល​ចាត់ការ​តែ​ម្ដង​។

ប្រភព​ដដែល​បន្ត​ថា នា​ឱកាស​នោះ ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ក្នុង​នោះ​មាន​មេ​ខ្លោង​ម្នាក់​ដែល​ជា​មុខសញ្ញា​ជួញដូរ​ចែកចាយ និង​ប្រើប្រាស់ ដែល​កម្លាំង​ជំនាញ​យើង​បាន​តាមដាន​រយៈពេល​២​ឆ្នាំ​មក​ហើយ​។ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​រួម​មាន ៖ ទី​១- ឈ្មោះ ពុក ខាំ​លេ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កម្មករ​។ ទី​២-​ឈ្មោះ សា​រ៉ាត សុខ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ និង​ទី​៣- ឈ្មោះ ឃួ​ន ឃឹម ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​ធ្វើ​ចម្ការ​។ អ្នក​ទាំង​៣ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​សមុទ្រ​ក្រោម ស្ថិត​ក្នុង​ឃុំ​សេ​ដា ស្រុក​លំ​ផាត់ ខេត្តរតនគិរី​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្នុង​ករណី​បង្ក្រាប​ខាងលើ​នោះ សមត្ថ​កិ​ច​បាន​ដកហូត​វត្ថុ​តាង​គ្រឿង​ញៀ​.​ន​ចំនួន​៤​ថង់ ក្នុង​នោះ​មាន ១​ថង់​ធំ ព្រមទាំង​ដកហូត​អាវុធ​បាន​ចំនួន​៥​ដើម​ទៀត រួម​មាន ៖ AK បត់​១​ដើម​, AK ស្វាយ​វែង​១​ដើម​, គ្រា​.​ប់ AK ចំនួន​៣៤​គ្រា​.​ប់​, អាវុធ​កែ​ច្នៃ​ចំនួន​៣​ដើម​, ផាវ​គ្រា​.​ប់​បែក​ចំនួន​៥២​គ្រា​,​ប់​, គ្រា​.​ប់​កង់​ចំនួន​៥៤​គ្រា​.​ប់​, កាំ​បិ​.​ត​ចុង​ស្រួច ចំនួន​៦​ដើម និង​សម្ភារៈ​សេព​គ្រឿង​ញៀ​.​ន​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លំ​ផាត់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ធំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ