ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឆ្នាំ​២០២៣ កម្ពុជា​ទទួល​ទេសចរ​អន្តរជាតិ ៤០​ម៉ឺន​នាក់ “​ភ្ញៀវ​ចិន​២៥,០០០​នាក់​”

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ខែមករា ឆ្នាំ​២០២៣​នេះ កម្ពុជា​ទើប​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ប្រមាណ ៤០​ម៉ឺន​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​ចិន ប្រមាណ ២៥,០០០​នាក់…

រាជធានី​ភ្នំពេញ ៖ ក្នុង​ខែមករា ឆ្នាំ​២០២៣​នេះ កម្ពុជា​ទើប​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ប្រមាណ ៤០​ម៉ឺន​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​ចិន ប្រមាណ ២៥,០០០​នាក់ នេះ​បើ​តាម​ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹង​ថា នៅ​ខែមករា ឆ្នាំ​២០២៣ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ប្រមាណ​៤០​ម៉ឺន​នាក់ កើនឡើង ៧៩៤% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា នៅ​ឆ្នាំ​២០២២ និង​ថយ​ចុះ ៣៨% បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា នៅ​ឆ្នាំ​២០១៩ ។ ប្រភព​ទីផ្សារ​សំខាន់​ៗ មាន​ប្រទេស​ថៃ វៀតណាម ចិន កូរ៉េ សហរដ្ឋអាមេរិក ជាដើម ។

ឯកឧត្តម​បន្ត​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទាំង ៤០​ម៉ឺន​នាក់​នោះ គឺ​មាន​មក​តាម​ផ្លូវអាកាស ប្រមាណ​១៤០,០០០​នាក់ កើនឡើង​៤៥១%, មក​តាម​ផ្លូវគោក​ប្រមាណ ២៥៥,០០០​ម៉ឺន​នាក់ កើនឡើង​១,២៨៤% និង​មក​តាម​ផ្លូវទឹក ប្រមាណ ៥,០០០​នាក់ (​ពិសេស​តាម​នាវា​ទេសចរណ៍​ធំ​ៗ) កើនឡើង​១,២៨៣% ធៀប​នឹង​ខែមករា ឆ្នាំ​២០២២ ។

បើ​គិត​ជា​មធ្យម មាន​ទេសចរ​អន្តរជាតិ​ចូល​មក​កម្ពុជា ទាំង​តាម​ផ្លូវ ផ្លូវអាកាស ផ្លូវគោក និង​ផ្លូវទឹក​ប្រមាណ​១២,០០០​នាក់ ទៅ ១៣,០០០​នាក់ ក្នុង​មួយ​ថ្ងៃ ។

ឯកឧត្តម ថោ​ង ខុន បាន​បន្ត​ទៀត​ថា ក្នុង​ចំណោម​ទេសចរ​អន្តរជាតិ​ខាងលើ ក៏​មាន​ទេសចរ​ចិន ប្រមាណ​២៥,០០០​នាក់​ដែរ ដែល​មានការ​កើនឡើង ៩០១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០២២ ប៉ុន្តែ​នៅ​ថយ​ចុះ​៨៦.៣% ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៩ ។

ឯកឧត្តម ក៏​បានឱ្យ​ដឹង​ដែរ​ថា «​ក្នុង​ខែមករា ឆ្នាំ​២០២៣​នេះ​ដែរ ជើងហោះហើរ​ដែល​ចូល​មក​ដល់​កម្ពុជា មាន​ចំនួន​សរុប ១,៦៤៨​ជើង ក្នុង​នោះ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទទួល​បាន ១,១៧៨​ជើង​» ។

ឯកឧត្តម ថោ​ង ខុន បាន​បន្ថែម​ថា ចំពោះ​ជើងហោះហើរ​ពី​ប្រទេស​ចិន ក្រោយ​ថ្ងៃ​បើក​ឱ្យ​ទេសចរ​ធ្វើ​ដំណើរ​ឡើង​វិញ​ចាប់ពី​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២២ ទើប​មាន​ជើងហោះហើរ​ត្រង់​ឡើង​វិញ ប៉េ​កាំ​ង​-​ភ្នំពេញ ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែកុម្ភៈ នេះ​ជា​លើក​ដំបូង ដែល​ប្រតិបត្តិការ​ហោះហើរ​ដោយ​ក្រុមហ៊ុន Air China ។

ក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល ក្រុមហ៊ុន​គ្រប់គ្រង​អាកាសយានដ្ឋាន​កម្ពុជា សមាគម​ទេសចរណ៍​កម្ពុជា និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា នឹង​រៀបចំ​ពិធី​ស្វាគមន៍ ចំពោះ​ភ្ញៀវ​ទេសចរ ដោយសារ​នេះ​ជា​ជើងហោះហើរ​ឡើង​វិញ លើក​ទី​១ ក្រោយ​កូ​វី​ដ​-១៩ ពី​រដ្ឋធានី​ប៉េ​កាំ​ង មក​រាជធានី​ភ្នំពេញ ។ ហើយ​ក៏​នឹង​មាន​ជើង​ហោះ​លើក​ដំបូង​ពី គួ​ន​មីង មក​សៀមរាប និង​ពី​សៀង​ហៃ មក​សៀមរាប ដែល​នឹង​ប្រតិបត្តិការ ដោយ​ក្រុមហ៊ុន China Eastern (Charter Flights) ផង​ដែរ ។

នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៣ ម្សិលមិញ កម្ពុជា​ក៏​បាន​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍ ក្រុម​ភ្ញៀវ​ទេសចរ​ចិន ចំនួន​៣២​នាក់ ដែល​ជា​តំណាង​ទីភ្នាក់ងារ​ទេសចរណ៍​ចិន និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន នៅ​ខេត្ត​ស៊ិ​ន​ជិន តាម​ជើងហោះហើរ ZH9045 ដែល​មក​សិក្សា​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា ។ ពួក​គាត់​សប្បាយ​រីករាយ​ណាស់ ចំពោះ បដិសណ្ឋារកិច្ច​ការ​ស្វាគមន៍​របស់​កម្ពុជា ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា មាន​សុទិដ្ឋិនិយម​ថា «​ការ​ធ្វើរ​ដំណើរ​ទេសចរ​ចិន មក​កម្ពុជា នឹង​កើន​ឡើងជា​លំដាប់​ចាប់ពី​ខែមីនា ឆ្នាំ​២០២៣​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ