រាជធានីភ្នំពេញ ៖ លោក ទីវ គឹមពិសាល ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានប្រកាសសាលក្រមផ្ដន្ទាទោស ជនជាឃាតករពាក់ព័ន្ធករណីស.ម្លា.ប់គូស្នេហ៍ស្រឡាញ់ភេ.ទ.ដូ.ច.គ្នា.ដាក់ពន្ធនាគារអស់មួយជីវិត ពីបទ.ឃា.ត.កម្មគិតទុកជាមុន តាមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។ សាលក្រមប្រកាសធ្វើឡើងជាសាធារណៈ និងទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនភាគីណាមួយមិនសុខចិត្តចំពោះការកាត់ក្តីនេះ ។

ជនជាឃា.ត.ករ.ឈ្មោះ ភូ សៀងឡាង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមុនចាប់ខ្លួន ជាអ្នកបកប្រែភាសាចិន រស់នៅសង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ដែលមានស្រុកកំណើតនៅខេត្តកំពត ។
សូមរម្លឹកថា ជនសង្ស័យជាឃា.ត.ក.រពាក់ព័ន្ធករណីរឹតក.ស.ម្លា.ប់បុរសម្នាក់ជាភេ.ទ.ទី.៣.ដូចគ្នា ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគបាលខេត្តព្រះវិហារ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងផងនោះ បានធ្វើការឃាត់ខ្លួនហើយ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នរង់ ដោយរង់ចាំទទួលទោសតាមច្បាប់ជាធរមាន ។

ជនសង្ស័យឈ្មោះ ភូ សៀង ឡាង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមុនចាប់ខ្លួន ជាអ្នកបកប្រែភាសាចិន រស់នៅសង្កាត់លេខ ៤ ក្រុង.ខេត្តព្រះសីហនុ ។ ចំណែកជនរងគ្រោះក្នុងអំពើឃា.ត.ក.ម្មនេះ មានឈ្មោះ ខុម វ៉ាន់ឌី (ភេទទី៣) ស្នាក់នៅបន្ទប់ជួលផ្លូវបេតុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

ក្រោយចាប់ខ្លួនជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី២១ ខែមេសា ២០២២ ខ្លួនពិតជាបានធ្វើសកម្មភាព ស.ម្លា.ប់ជនរងគ្រោះឈ្មោះ ខុម វ៉ាន់ឌី (ភេ.ទ.ទី.៣) ពិតប្រាកដមែន ដោយសារតែជនរងគ្រោះមានទំនាក់ទំនងស្នេហាជាមួយប្រុសផ្សេងជាហេតុធ្វើឲ្យខ្លួនផ្ទុះការប្រចណ្ឌ ហើយក៏បានយកខ្សែភ្លើងធ្វើសកម្មភាពរឹ.ត.ក.ស.ម្លា.ប់ជនរងគ្រោះនៅក្នុងបន្ទប់ជួលនោះតែម្តងទៅ ។ លុះពេលស.ម្លា.ប់ជនរងគ្រោះហើយរូបគេក៏បានគេចខ្លួនទៅស្រុកកំណើតនៅខេត្តកំពត និងបន្តគេចខ្លួនទៅខេត្តព្រះវិហាររហូតដល់សមត្តកិច្ចតាមតែខ្លួនតែម្តង ។

សូមរម្លឹកថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ មានការភ្ញាក់ផ្ញើលដោយប្រជាពលរដ្ឋប្រទះឃើញមនុស្សម្នាក់ដេកស្លា.ប់នៅក្នុងបន្ទប់ជួលម្តុំផ្សារដីថ្មី ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បន្ទាប់ពីមានការភ្ញាក់ផ្អើលកម្លាំង សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅដល់ និងបានទាក់ទៅនគរបាលជំនាញគ្រប់ផ្នែកទាំងក្រុង និងក្រសួង ដើម្បីពិនិត្យសាកសពនៅកន្លែងកើតហេតុ រួចបានធ្វើការសន្និដ្ឋានជំហ៊ានដំបូងថា ជាអំពើ.ឃា.ត.ក.ម្ម.ដោយជនជាឃា.ត.ករ.បានប្រើប្រាស់ខ្សែភ្លើងរឹត.កស.ម្លា.ប់ជនរងគ្រោះ ។

ពេលវេលាមិនបានមួយសប្តាហ៍ទេ ការស៊ើបអង្កេត និងស្រាវជ្រាវ កំណត់បានមុខសញ្ញាជាឃា.ត.ករ.ពាក់ព័ន្ធអំពើឃា.ត.ក.ម្មនោះ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ កម្លាំង សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការចុះចាប់ខ្លួនជនសង្ស័យនៅ ខេត្តព្រះវិហារ និងបញ្ជូនមកកាន់រាជធានីភ្នំពេញវិញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី ។

ការឃុំខ្លួនជនសង្ស័យជាឃា.ត.ក.រភេ.ទ.ទី.៣ ពាក់ព័ន្ធសំណុំរឿងស.ម្លា.ប់គូស្នេហ៍ដោយភ្លើងប្រចណ្ឌតុលាការបានលើកយកមកបើកសវនាការជំនុំជម្រះក្តី រួចបានប្រកាសសាលក្រមផ្តន្ទាទោស ជនដល់ដៃជាឃា.ត.ក.រដាក់ពន្ធនាគារអស់មួយជីវិត ៕

ចែករំលែកព័តមាននេះ