រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានជនស៊ីវិលចំនួន២នាក់ និងពាក់ឯកសណ្ឋានម្នាក់ ព្រួតគ្នាវា.យ និងចាប់ទូរស័ព្ទបោ.កចោល ដោយចោទជនរងគ្រោះថា «ឌឺដងដាក់ខ្លួន» ហើយថែមទាំងអាងខ្លួនថា ជាសមត្ថកិច្ចប្រឆាំងគ្រឿងញៀ.នទៀត បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ភូមិព្រែកតានូ ខណ្ឌមានជ័យ ។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូកង់បី តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុ ខ្លួនបានចុះពីលើកង់បី រួចដើរតម្រង់ទៅផ្ទះ ស្រាប់តែមានជនស៊ីវិល២នាក់ និងម្នាក់ទៀតពាក់ឯកសណ្ឋានសមត្ថកិច្ច បានជិះម៉ូតូ២គ្រឿងមកឈប់ក្បែរខ្លួន រួចចាប់ក្របួច.កអាវ ដោយនិយាយថា «មុននេះឯងស្រែកដាក់អញមែន?» ។

ប្រភពដដែលបន្តថា ភ្លាមៗនោះ រូបគាត់ (ជនរងគ្រោះ) បានប្រកែក ប៉ុន្តែត្រូវបុរសទាំង៣នាក់ នោះព្រួតគ្នាវា.យតែម្តង ព្រមទាំងអួតអាងថា ខ្លួនមានឯកសណ្ឋានសមត្ថកិច្ច និងជាសមត្ថកិច្ចបង្ក្រាបគ្រឿងញៀ.នក៤ ថែមទៀតផង។

សូមរម្លឹកថា នៅក្នុងហេតុការណ៍ខាងលើ ជនរងគ្រោះបានដកទូរស័ព្ទចេញមកថតវីដេអូ ដើម្បីទុកការពារខ្លួន តែត្រូវបានក្រុមបុរសខាងលើឆក់យកទៅបោ.កចោល ដើម្បីបំបាត់ភស្តុតាង តែមិនបែក បន្ទាប់មកក៏សំញែងកាំភ្លើ.ងក្នុងគោលបំណងគំរា.ម ជនរងគ្រោះថែមទៀត។

ដោយសារតែឃើញមិនស្រួល អ្នកភូមិនៅជិតនោះ បាននាំគ្នាឃាត់ជនស៊ីវិលទាំង៣នាក់នោះ ដើម្បីផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកអន្តរាគមន៍ ប៉ុន្តែមួយសន្ទុះក្រោយមក ស្រាប់តែមានបុរសម្នាក់ទំនងជាមេ បានជិះម៉ូតូមកដល់ទីតាំងកើតហេតុ រួចរំដោះជនបង្កទៅបាត់ ព្រមទាំងសងសំណងជំងឺចិត្តទៅជនរងគ្រោះចំនួន៥០ដុល្លារផងដែរ ប៉ុន្តែជនរងគ្រោះបានបដិសេធ ព្រោះទើបតែទទួលការប្រមា.ថពីជនទាំង៣នាក់មកលើខ្លួនមុននេះ។ ចំណែកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ ប៉ុន្តែគ្មានចំណាត់ការអ្វីទាំងអស់ ធ្វើឲ្យពលរដ្ឋបាក់ទំនុកចិត្តទៅលើការរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ៕
ចែករំលែកព័តមាននេះ