ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្គើន​នឹង​ការ​ណែនាំ​! គណៈ​បញ្ជាការ​ខណ្ឌ ចុះ​ដក​ហូត​សម្ភារៈ​តុ ស្រា​ក្រឡុក​អស់​៤​ទីតាំង

1 ឆ្នាំ មុន
  • ភ្នំពេញ

បន្ទាប់​ពី​មានការ​ណែនាំ​ជា​ច្រើន​ដង​នៅ​មិន​រាងចាល គណៈ​បញ្ជាការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​ចុះ​ដកហូត​សម្ភារៈ​ដូច​ជា តុ ស្រា​ក្រឡុក ចំនួន​៤​ទីតាំង​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ណែនាំ​ជា​ច្រើន​ដង​នៅ​មិន​រាងចាល គណៈ​បញ្ជាការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​ចុះ​ដកហូត​សម្ភារៈ​ដូច​ជា តុ ស្រា​ក្រឡុក ចំនួន​៤​ទីតាំង​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​យប់ ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៣ នៅ​ចំណុច​ម្តុំ​អគ្គិសនី ទួល​ពង្រ ដែល​ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​ចៅសង្កាត់​ចោម​ចៅ​ទី​១ បាន​បញ្ជាក់​ប្រាប់​ថា ទីតាំង​ខាងលើ​នេះ ដោយ​មាន​អ្នកលក់​ស្រា​ក្រឡុក​ជា​ច្រើន​កន្លែង ហើយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ណែនាំ​អោយ​ផ្អាក​ការ​លក់ដូរ​ជា​ច្រើន​លើក​មក​ហើយ ហើយ​ទីតាំង​ខ្លះ​ក៏​បាន​ផ្អាក​លក់ដូរ និង​ទីតាំង​មួយ​ចំនួន​ផ្សេង​ទៀត​បាន​លួច​បើក​លក់ ដូច​ជាទី​តាំង​៤​កន្លែង​ខាងលើ ដែល​នៅ​តែ​លក់ដូរ​ដដែល ដោយ​មិន​ខ្លាច​អាជ្ញាធរ​មូល​ដ្ឋាន​​នោះ​ទេ ហើយ​ទីតាំង​ខាងលើ​តែងតែ​បង្ក​ហិង្សា​ជា​ច្រើន​លើក​ផង​ដែរ​។ ចំណែក​ទីតាំង​ខាងលើ គឺ​នៅ​ខាងក្រោម​បង្គោល​អគ្គិសនី​ទៀត​ផង ដោយ​ខ្លាច​ឆ្លង​ចរន្ត​ឆក់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ហូប​​នៅ​ទីនោះ​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា ក្នុង​ករណី​ខាងលើ​នេះ គណៈ​បញ្ជា​រការ​ខណ្ឌ បាន​ដកហូត​យក​សម្ភារៈ​មាន តុ​មួយ​ចំនួន​ធំ​។ ចំណែក​រោង​លក់ដូរ និង​ភ្លើងពណ៌​វិញ អាជ្ញាធរ​បានអោយ​ម្ចាស់​រោង​ខាងលើ រុះរើ​ដោយ​​ខ្លួនឯង ចាប់ពី​ថ្ងៃ​នឹង​តទៅ ហើយ​បើ​ម្ចាស់​រោង​មិន​គោរព​តាម​បទបញ្ជា​ទេ​នោះ គណៈ​បញ្ជា​ការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ នឹង​មាន​វិធាន​ការណ៍​ក្តៅ​ៗ​ជាក់​ជា​មិន​ខាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ