ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស​កម្ពុជា ឆ្លើយតប​ ២ចំណុច ពាក់ព័ន្ធការចាប់ខ្លួនលោក ថាច់ សេដ្ឋា

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី២២ ខែមករានេះ ក្រសួងការបរទេស បានផ្សព្វផ្សាយពីប្រកាស​របស់ការិយា​ល័យ​អ្នកនាំពាក្យ ​របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល​បានឆ្លើយតបនឹងអត្ថបទរបស់វិទ្យុបារាំងអន្តរជាតិ ក្រោមចំណងជើងថា…

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី២២ ខែមករានេះ ក្រសួងការបរទេស បានផ្សព្វផ្សាយពីប្រកាស​របស់ការិយា​ល័យ​អ្នកនាំពាក្យ ​របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល​បានឆ្លើយតបនឹងអត្ថបទរបស់វិទ្យុបារាំងអន្តរជាតិ ក្រោមចំណងជើងថា “ចាប់​ខ្លួន​លោក​ ថាច់​ សេដ្ឋា៖​ ទូត​អាមេរិក​ជំរុញ​អាជ្ញាធរ​ឲ្យ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ​មុន​ការ​បោះឆ្នោត​ថ្នាក់ជាតិ” ចុះ​ថ្ងៃទី២០ ខែមករា​ ឆ្នាំ២០២៣។

ពាក់ព័ន្ធ​នឹង​អត្ថបទនេះ ការិយា​ល័យ​អ្នកនាំពាក្យ ​របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ ​សូមបញ្ជាក់ថា៖

១. មធ្យោបាយដ៏ល្អបំផុត ក្នុងការធានាឯករាជ្យសម្រាប់ប្រទេសតូចមួយ ដូចជាកម្ពុជា គឺការ​មិន​ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ឬការគាំទ្រភាគីម្ខាងប្រឆាំងនឹងភាគីម្ខាងទៀតឡើយ។

២.  លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិទាំងអស់មកជាមួយ​នឹងកាតព្វកិច្ច ដូចមានចែងក្នុងច្បាប់ជាតិ។ ការមិនគោរពកាតព្វកិច្ចទាំងនោះនឹងនាំឱ្យមានផលវិបាក​តាម​ផ្លូវច្បាប់។ ករណីនៃការសម្រុក​ចូល​អគារសភាក្នុងទីក្រុងវ៉ាស៊ីនតោន និងកុបកម្មដែលបំផ្លាញវិមានប្រធានាធិបតី និងសភាក្នុងទីក្រុង​ប្រេស៊ីលៀ ដែលបាន​នាំឱ្យមានការផ្តន្ទាទោសតាមផ្លូវច្បាប់ គឺជាឧទាហរណ៍នៃផលវិបាក​ទាំងនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ