ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយផឹកស្រា.សលាយកូកានិងក្រូចឆ្មា ២​នាក់​ពូ​និង​ក្មួយ​​​ស្លា​.​ប់​​យ៉ាង​អាណោចអាធ័ម

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ប្រុស​-​ស្រី​ចំនួន​២​នាក់ ​បាន​ស្លា​.​ប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី ​ដែល​សង្ស័យ​ករណី​ពុល​ស្រា​.​ស ។ ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូ​វបាន​គេ​ស្គាល់​អត្ត​សញ្ញាណ​តែ​ម្នាក់ គឺជា​គ្រូបង្រៀន​សាលា​ឯកជន​មួយ​នៅ​ភូមិ​មិត្តភាព​សង្កាត់​ប៉ោយ​ប៉ែ​ត និង​មាន​ទីលំនៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤…


ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ប្រុស​-​ស្រី​ចំនួន​២​នាក់ ​បាន​ស្លា​.​ប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី ​ដែល​សង្ស័យ​ករណី​ពុល​ស្រា​.​ស ។ ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូ​វបាន​គេ​ស្គាល់​អត្ត​សញ្ញាណ​តែ​ម្នាក់ គឺជា​គ្រូបង្រៀន​សាលា​ឯកជន​មួយ​នៅ​ភូមិ​មិត្តភាព​សង្កាត់​ប៉ោយ​ប៉ែ​ត និង​មាន​ទីលំនៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ​មាន​ឈ្មោះ​ហ៊ាន ប៊ុ​ណ្ណា​​រ៉ាត់ អាយុ​៤៧​ឆ្នាំ​។ ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត ​ភេទ​ស្រីរស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព​ទៀតថា ជន​រង​គ្រោះ​ទាំង​២​នាក់​មុនពេល​ស្លា​.​ប់​​ កាលពី​រសៀល​ថ្ងៃ​ទី​៩ មក​រា ២០២៣ ជន
​រង​គ្រោះជា​ពូ​បាន​ទៅ​លេង​ក្មួយ​ស្រី​ដល់​ផ្ទះ ហើយ​នាំ​គ្នា​ផឹកស្រា​.​ស​ដែល​ក្មួយ​ទិញ​ទុក​យូរហើយ ដោយ​លាយ​ជាមួយ​ភេសជ្ជៈ​កូកាកូឡា​ និង​ក្រូចឆ្មា ។ ក្រោយ​ទទួលទាន​ស្រា​​ខាងលើរួច​ប្រហែល​៣​ទៅ​៤​ម៉ោង ស្រាប់តែ​ជន​រង​គ្រោះ​ទាំង​២​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ។ បន្ទាប់​មក សាច់ញាតិ​ក៏​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត លោក​វ​ជ្ជ​បណ្ឌិត ឪ​ក ទីណា បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​៩​ មក​រា ២០២៣ ខាង​មន្ទីរពេទ្យ​ ពិតជា​បាន​ទទួល​មនុស្ស​ប្រុស​ស្រី​២​នាក់​ដែល​ជា​ជន​រង​គ្រោះ​ខាងលើ​មែន ប៉ុន្តែ​លោក​ថា ដោយសារ​ជន​រង​គ្រោះ​ទាំង​២​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ខាង​លោក​ក៏​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូ​រី​បន្ត​ហើយ​ថា ពេល​នេះ​ឆ្លើយ​តប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ប្រមូល​វត្ថុ​ពាក់ព័ន្ធ​បញ្ជូន​ទៅ​ក្រសួង ដើម្បី​ត្រួតពិនិត្យ​រួច
​ហើយ​។

ជុំវិញ​ករណី​នេះ ប្រភព​នានា​ជា​ច្រើន​បាន​ដាក់​កា​សង្ស័យ​ថា ជន​រង​គ្រោះ​អាច​ស្លា​.​ប់​ដោយសារ​ពុល​ស្រា​.​ស​ច្រើន​ជាង​កា​សង្ស័យ​លើ​ករណី​ផ្សេង​ៗ ។ ជំវិញ​រឿងរ៉ាវ​នេះ លោក​ឡេ ចន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ខាងលើ​មិន​ទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​នៅឡើយ​ទេ ដោយ​អះអាង​ថា ពេល​នេះ​ក្រុមការងារ​របស់​មន្ទីរ​នឹង​សមត្ថ​កិ​ច្វ​ពាក់ព័ន្ធ​កំពុងធ្វើការ​ស្រាវជ្រៀវ​នៅឡើយ​។

ដោយឡែក សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត​ក៏​បដិសេធ​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ដែរ​ដោយ​លើក​ហេតុ​ផល​ថា ពេល​នេះ​ជំនាញ​ពាក់ព័ន្ធ​មក​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នឹង​ក្រុម​គ្រូពេទ្យ​កំពុងធ្វើការ​នៅឡើយ​។ យោង​ឯកសា​១​ច្បាប់​ដែល​កោះសន្តិភាព​ទទួល​បាន​គឺ​ជន​រង​គ្រោះ​ទី​១​បាន​ស្លា​.​ប់​ដោយសារ​ពុល​ស្រា ។ សា​.​ក​.​ស​.​ព​ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​ក្រុម​គ្រួសា​យក​ដល់​លំនៅ​ឋាន​រៀង​ៗ​ខ្លួន​ហើយ ។

បើ​រឿង​នេះ ជា​ករណី​ពុល​ស្រា​.​ស​មែន​ពលរដ្ឋ​គ្រប់​គ្នា គួរតែ​មានកា​ប្រុង​ប្រយ័ត្ន មិន​ត្រូវ​ទទួលទាន​ស្រា​.​ស​ដែល​មិន​ស្គាល់​ប្រភព​ឡើយ ព្រោះ​ករណី​ពុល​ស្រាស​បែប​នេះ​បាន​កើត​មាន​ជា​ញឹកញាប់ បណ្តាល​ឲ្យ​មនុស្ស​ស្លា​.​ប់​នឹង​របួស​ផង​ដែរ​នា​ពេល​កន្លង​មក ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ