ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ ស​.​ក​.​ស​.​អ សាខា​ក្រសួង​ព័ត៌មាន ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​ជន​មាន​ពិការ​ភាព​កម្ពុជា​លើក​ទី​២៨ ក្រោម​ប្រធានបទ​៖ «​ពិការ​ភាព​ទាំងអស់​មិន​អាច​កំណត់​ដោយ​ការ​មើល​នឹង​ភ្នែក​បាន​នោះ​ទេ​»

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២២ ​សមាគម​ ស​.​ក​.​ស​.​អ សាខា​ក្រសួង​ព័ត៌មាន សមាគមនារី​អាស៊ាន​កម្ពុជា​(AWC) និង​សប្បុរសជន ជាមួយ​កុមារ​អូ​ទី​ស្សឹម…

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២២ ​សមាគម​ ស​.​ក​.​ស​.​អ សាខា​ក្រសួង​ព័ត៌មាន សមាគមនារី​អាស៊ាន​កម្ពុជា​(AWC) និង​សប្បុរសជន ជាមួយ​កុមារ​អូ​ទី​ស្សឹម បាន​ប្រារព្ធ​ពិធី អបអរសាទរ​ទិវា​ជន​មាន​ពិការ​ភាព​កម្ពុជា​លើក​ទី​២៨ និង​អន្តរជាតិ​លើក​ទី​៤០ ក្រោម​ប្រធានបទ «​ពិការ​ភាព​ទាំងអស់​មិន​អាច​កំណត់​ដោយ​ការ​មើល​នឹង​ភ្នែក​បាន​នោះ​ទេ​» នៅ​វិទ្យាល័យ​អប់រំ​ពិសេស​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ​។

នៅ​ក្នុង​ពិធី​អបអរសាទរ​ទិវា​ជន​មាន​ពិការ​ភាព​កម្ពុជា​លើក​ទី​២៨ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស តំណាង​ឯកឧត្តម លោក​ជំទាវ ក៏​មាន​វត្តមាន លោក​ជំទាវ​ឧកញ៉ា យិ​ន ផា​នី្ន ថុ​ង​អ៊ុយ​ប៉ា​ង លោក​និង​លោកស្រី ជា​ច្រើន​នាក់​ផង​ដែរ ​។

ថ្លែង​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​អបអរ​នេះ​ផង​ដែរ លោក​ជំទាវ ខៀវ ទេពរ​ង្ស៊ី កា​ញា​រី​ទ្ធ ប្រធានកិត្តិយស​សមាគមនារី ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​កម្ពុជា នៃ​ក្រសួង​ព័ត៌មាន តំណាង​ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​និយាយ​ថា​៖ «​ដំបូង​ឡើយ នៅ​ក្នុង​ឆ្នាំ​២០១៥ ខ្ញុំ​បាន​មក​សួរសុខទុក្ខ​កុមារ​អូ​ទី​ស្សឹម ជាមួយ​ស្វាមី​នាង​ខ្ញុំ​គឺ​ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ ដែល​សាលា​នេះ​ដំបូង​ឡើយ​គ្រាន់តែ​ជា​ផ្ទះ​ជួល​ទេ ហើយ​មានទឹក​ភ្ញៀ​ង​លេច​ដក់​ចូល​ក្នុង​សាលា ដែល​បាន​ធ្វើ​អោយ​ខ្ញុំ​ឃើញ​ក្មេង​ទាំងនោះ​ស្លុត​ចិត្តជា​ខ្លាំង ព្រោះ​យើង​ធ្លាប់តែ​លឺ​ក្នុង​សៀវភៅ​តាម​រយៈ​ការ​សិក្សា តែ​យើង​មិន​បានឃើញ​និង​ជួប​ផ្ទាល់ ដល់​ទៅ​ពេល​ជួប​ផ្ទាល់​មិនមែន​ចំនួន​តិច ហើយ​លោកគ្រូ​អ្នកគ្រូ​ដែល​នៅ​ទីនោះ មើលថែ​ពិបាក ដូចនេះ​មាន​ដាក់​អារម្មណ៍​មួយ​គិត​ថា នឹង​ចង់​ជួយ​សាលា​អង្គការ​ជំនួយ​នៃ​ក្តី​សង្ឃឹម ចាប់តាំងពី​ថ្ងៃ​នោះ​មក​» ។

លោក​ជំទាវ ខៀវ ទេពរ​ង្ស៊ី បន្ត​ថា ថ្ងៃ​នោះ​ដែរ យើង​ក៏​សម្រេចចិត្ត​បរិច្ចាគ​ដី​មួយ​ឡូ​រ៍​ជូន​ដល់​អង្គការ គ្រែង​លរ​មាន​អ្នក​ផ្សេង​ជួយ​ឧបត្ថម្ភ ដើម្បី​បាន​សង់សាលា ​។ ដូចនេះ​មក​ដល់​ពេល​បច្ចុប្បន្ន មិន​ត្រឹមតែ​មាន​សប្បុរសជន​ឧបត្ថម្ភ​នោះ​ទេ គឺ​ទាំង​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ជួយ​យ៉ាង​ពេញទំហឹង​ផង​ដែរ ជាមួយ​គ្នា​នេះ​កាកបាទក្រហមកម្ពុជា ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ជា​ប្រធាន ក៏​បាន​ចាត់​ក្រុមការងារ​មក​ចុះ​សួរសុខទុក្ខ​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ ​។

នៅ​ក្នុង​ពិធី​នេះ​ផង​ដែរ លោក​ជំទាវ ខៀវ ទេពរ​ង្ស៊ី តំណាង​អោយ​សប្បុរសជន​ទាំងអស់​បាន​នាំ​យក​អំណោយ សម្ភារ និង​ថវិកា​មួយ​ចំនួន ជូន​សាលា​ផង​ដែរ​។ និង​ចុង​ក្រោយ​នៃ​កម្មវិធី ក៏​មានការ​ប្រគល់​លិខិត​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន ការ​បង្ហោះ​ប៉េងប៉ោង និង​កាត់​នំ​ខេ​ក​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ