ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ក្រុង​ស្វាយ​រៀង ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ករណី​ឆក់​កាបូប

1 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​រៀង និង​សង្កាត់​ព្រៃ​ឆ្លាក់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​) កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា…

ខេត្តស្វាយរៀង ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​រៀង និង​សង្កាត់​ព្រៃ​ឆ្លាក់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​) កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

​ករណីបង្ក្រាបក្រុម​ចោរ​​ឆក់​​កាបូប​នេះ មន្ត្រី​នគរបាល​ក្រុង​ស្វាយ​រៀង បានអោយ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​រួច​មក កម្លាំង​ជំនាញ បាន​ធ្វើ​ពិនិត្យ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព និង​បាន​កំណត់​មុខសញ្ញា​ចំនួន ០២​នាក់ ទើប​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់ រួម​មាន ៖
ទី​១- ឈ្មោះ ក​.​ភ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ។
និង​ទី​២- ឈ្មោះ រ​.​ស​.​រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឆ្លាក់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​គេ​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​នោះ​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ