ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវគេប្រទះឃើញស្លា.ប់នៅក្នុងទឹកអូរមួយកន្លែង ជាមួយនឹងកែវឆ្លុះភ្លឺជាប់នឹងក្បាល ថែមទាំងមានស្នាមរបួសយ៉ាងធ្ងន់ធ្ងរលើផ្ទៃមុខទៀតផង កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី ០១ ធ្នូ នៅក្នងភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ដែលគេសង្ស័យជាអំពើ«ឃា.ត.ក.ម្ម»។
មន្ត្រីជំនាញបានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យសា.ក.ស.ពជនរងគ្រោះ ក្រោយពីទទូលដំណឹងនេះ។ ប៉ុន្តែភ្លាមៗ សមត្ថកិច្ចពុំទាន់ហ៊ានផ្ដល់ព័ត៌មាននេះទេ គ្រាន់តែបង្ហើបឲ្យដឹងជាបឋមថា បើយោងលើស្លាកស្នាមរបួសលើផ្ទៃមុខជនរងគ្រោះ គេសង្ស័យជាអំពើ«ឃា.ត.ក.ម្ម»។ ប្រភពពីសមត្ថកិច្ចដែរបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខុន សុខន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ។ ជនរងគ្រោះមានស្នាមរបួសយ៉ាងធ្ងន់ធ្ងរលើផ្ទៃមុខ ដែលគេសង្ស័យជនដៃដល់វាយនឹងវត្ថុរឹង ហើយបានស្លា.ប់នៅក្នុងទឹកអូរ ដែលមានកែវឆ្លុះជាប់នឹងក្បាលផង។
ប្រភពបានឲ្យដឹងទៀតថា អ្នកភូមិដែលទៅមើលអន្ទាក់កណ្ដុរ ជាអ្នកប្រទះឃើញសា.ក.ស.ពនេះ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីចុះពិនិត្យ។ ពាក់ព័ន្ធនឹងជនរងគ្រោះនេះ បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា នៅយប់ថ្ងៃទី ៣០ វិច្ឆិកា ឈ្មោះ ខន បានចេញទៅដាក់អន្ទាក់កណ្ដុរនៅតាមមាត់អូរខាងក្រោយភូមិ ជាមួយអ្នកភូមិប៉ុន្មាននាក់ទៀត។ សាច់ញាតិបានបញ្ជាក់ថា ក្រោយចេញទៅដាក់អន្ទាក់កណ្ដុរនាយប់នោះ ជនរងគ្រោះបានបាត់ដំណឹងពេញមួយយប់ មិនឃើញត្រឡប់មកផ្ទះវិញទេ។
លុះព្រឹកឡើង ថ្ងៃទី ០១ ធ្នូ ស្រាប់តែមានដំណឹងថា មានគេប្រទះឃើញឈ្មោះ ខន ស្លា.ប់នៅក្នុងទឹកអូរ ទើបមានការភ្ញាក់ផ្អើលតែម្ដង។ មន្ត្រីមូលដ្ឋានបាននិយាយថា អ្នកភូមិដែលដើរដាក់អន្ទាក់កណ្ដុរដូចគ្នា ជាអ្នកប្រទះឃើញសា.ក.ស.ពជនរងគ្រោះ ពេលគាត់ដើរទៅមើលអន្ទាក់របស់គាត់ពេលព្រឹកនៅតាមដងអូរ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ច ។ បើតាមការស្រង់សំដីពីអ្នកឃើញហេតុការណ៏នោះ បានប្រាប់សមត្ថកិច្ចថា ដំបូងគេឃើញភ្លើងកែវភ្លឺជាប់នឹងក្បាលបា.ញ់ទៅលើមេឃ ដល់តែដើរទៅជិតស្រាប់តែឃើញមនុស្សស្លា.ប់មានកែវជាប់នឹងក្បាល ហើយស្គាល់ថា ជាអ្នកភូមិជាមួយគ្នា។
សា.ក.ស.ពជនរងគ្រោះ បានដេកស្លា.ប់នៅក្នុងទឹកអូរ មានស្នាមរបួសបែកឈាម ហើមពោរពេញផ្ទៃមុខ។ ពិតមែនតែគេមិនទាន់ទម្លាយព័ត៌មានផ្លូវការ តែមន្ត្រីមួយចំនួនបានបង្ហើបឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខុន សុខន អាចត្រូវឃា.ត.ករស.ម្លា.ប់ដោយសារគំនុំ ឬ ពាក់ព័ន្ធនឹងករណីផ្សេង។ ជនដៃដល់អាចជាមនុស្សស្គាល់គ្នា ធ្លាប់ដើរជាមួយគ្នា ហើយក៏មិនមែនជាមនុស្សមកពីក្រៅភូមិដែរ។
ប៉ុន្តែប្រភពដដែលនេះបានបញ្ជាក់ថា ស្របពេលដែលមន្ត្រីជំនាញកំពុងចុះពិនិត្យសាកសពនិងទីតាំងកើតហេតុ គេបាននាំខ្លួនមនុស្សពីរនាក់ទៅសួរនាំ ដែលគេសង្ស័យអាចជាប់ពាក់ព័ន្ធនៅក្នុងសំណុំរឿងនេះ។ ជនទាំងពីរនាក់ដែលត្រូវនាំយកទៅសួរនាំនោះ គឺ ជាមនុស្សដែលតែងដើរដាក់អន្ទាក់កណ្ដុរជាមួយជនរងគ្រោះ ហើយក៏ជាអ្នកចង្អុលបង្ហាញ និង ប្រទះឃើញសា.ក.ស.ពជនរងគ្រោះដំបូងគេដែរ ។
ជុំវិញករណីនេះ ស្នងការនគរបាលខេត្ត លោក សាត គីមសាន បានថ្លែងថា លោកមិនទាន់ធ្វើការសន្និដ្ឋានបែបណានៅឡើយទេ ព្រោះពេលនេះមន្ត្រីបច្ចេកទេសកំពុងធ្វើកោសល្យវិច័យលើស.ពជនរងគ្រោះនៅឡើយ ។ ចំពោះមនុស្សពីរនាក់ ដែលត្រូវនាំយកទៅសួរនាំជាបឋមនោះ ក៏យើងមិនទាន់ថា ពាក់ព័ន្ធឬយ៉ាងណាដែរ សំខាន់រងចាំការវាយតំលៃរបស់មន្ត្រីជំនាញសិន៕
ចែករំលែកព័តមាននេះ