ជើងឯកថ្នាក់ជាតិកីឡាវាយសី សាងសមិទ្ធផលថ្មីសម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម ២០២៣
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ បានបញ្ចប់ដោយ
រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ បានបញ្ចប់ដោយ
រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ និងបន្សល់នូវសមិទ្ធផលថ្មីមួយចំនួន ដែលជាសញ្ញាណវិជ្ជមានសម្រាប់សហព័ន្ធ ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានគូសបញ្ជាក់នូវសមិទ្ធផលសំខាន់ៗ
២ ដែលទទួលបានពីការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិនេះគឺ៖
ទី១-ការបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រមកម្រិតអន្ដរជាតិរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៧-៣១ ខែតុលា ដែលបង្រៀនដោយលោកស្រី Yau Lin Na គ្រូឧទ្ទេសមកពីសហព័ន្ធកីឡាវាយសីអាស៊ី ធ្វើឲ្យសិក្ខាកាមបានសិក្សាទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់តែម្ដង ។
ឯកឧត្តមបញ្ជាក់ថា «ការអនុវត្តផ្ទាល់នេះ គឺប្រើប្រាស់ភាសាអង់គ្លេសសុទ្ធសាធ ដូចគ្នាទៅនឹងការប្រកួតស៊ីហ្គេមអញ្ចឹងដែរ។ ខ្ញុំជឿជាក់ថា អាជ្ញាកណ្ដាល ចៅក្រម ដែលទើបបញ្ចប់វគ្គនេះ បានរៀនសូត្របទពិសោធន៍ថ្មីៗ ពីអ្នកគ្រូ ដើម្បីរួមគ្នាជាមួយសហព័ន្ធ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ២០២៣ ។ វគ្គបណ្តុះបណ្តាលមានរយៈពេល៥ថ្ងៃក៏ពិតមែន តែមុនពេលមកដល់របស់អ្នកគ្រូ គណៈកម្មការរៀបចំវគ្គ បានធ្វើការបណ្តុះបណ្តាលម្តងហើយតាមប្រព័ន្ធOnline ដើម្បីឲ្យសិក្ខាកាមមានឱកាសទ្វេដងក្នុងការទទួលយកចំណេះដឹង ពីការរៀនសូត្រនេះ»។
ចំណែកសមិទ្ធផលទី២ គឺការរៀបចំការប្រកួត ដោយយកលំនាំតាមការប្រកួតកីឡាជាតិ ដើម្បីជាពិសោធន៍ត្រៀមឆ្នាំ២០២៣ ផងដែរ ។ ឯកឧត្តម លី កុសល បន្ថែមថា «ការប្រកួតរបស់យើង គឺអនុវត្តតាមទម្រង់ទាំងស្រុងរបស់ការប្រកួតកីឡាជាតិ ដែលបានអនុវត្តតាមបទដ្ឋាននៃការប្រកួតស៊ីហ្គេម ដើម្បីឲ្យកីឡាករ-កីឡាការិនី និងមន្ត្រីរបស់យើង មានឱកាសបានត្រៀមលក្ខណៈសម្បតិ្ត
ជាបណ្តើរៗ ក្នុងការរៀនសូត្រ ដកបទពិសោធន៍ជាក់ស្តែង ឈានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣»។
ឯកឧត្តម ជាម សុភា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ជើងឯកថ្នាក់ជាតិកីឡាវាយសីឆ្នាំនេះ ធ្វើឡើងរយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៩-៣១ ខែតុលា ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប១៣៨នាក់ មកពី១៣សមាគម/ក្លិបទូទាំងប្រទេស ។ ជាលទ្ធផលបច្ចេកទេស ក្លិបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេ គឺមេដាយមាស ២គ្រឿង ខណៈក្លិបកីឡាវាយសីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ឈ្នះមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ១ និងខេត្តកណ្ដាល ឈរលេខ៣ ឈ្នះមេដាយមាស ១ និងប្រាក់ ២ ៕
ចែករំលែកព័តមាននេះ