ហេតុការណ៍រត់ជាន់គ្នានៅកណ្តាលទីក្រុងសេអ៊ូល មានជនបរទេស៤សញ្ញាតិស្លា.ប់ក្នុងចំណោម១៥១នាក់
សោកនាដកម្មនៃការរត់ជាន់គ្នា ដែលបានកើតឡើងនៅកណ្តាលទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីយប់មិញ យប់ថ្ងៃ
សោកនាដកម្មនៃការរត់ជាន់គ្នា ដែលបានកើតឡើងនៅកណ្តាលទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីយប់មិញ យប់ថ្ងៃ
ទីក្រុងសេអ៊ូល ៖ សោកនាដកម្មនៃការរត់ជាន់គ្នា ដែលបានកើតឡើងនៅកណ្តាលទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីយប់មិញ យប់ថ្ងៃសៅរ៍ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីបុណ្យ Halloween បណ្តាលឱ្យមានមនុស្សស្លា.ប់យ៉ាងតិច១៥១នាក់ ក្នុងនោះ ១៩នាក់ជាជនជាតិបរទេស។ នេះបើតាមការចុះផ្សាយរបស់ CNN នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា។
បើតាមលោក Choi Seong-bum ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យ Yongsan-gu បាននិយាយថា អាជ្ញាធរនៅបន្តស៊ើបអង្កេតរកមូលហេតុជុំវិញហេតុការណ៍រត់ជាន់គ្នាដែលមានអ្នកស្លា.ប់ ១៥១នាក់ និងអ្នករបួសជាង ១៥០នាក់នោះ។ យ៉ាងណាមិញ ជាជំហានបឋម «ព្រឹត្តិការណ៍នេះ គឺត្រូវបានសន្មត់ថា ជាការរត់ជាន់គ្នា»។
លោកបានបន្តថា អ្នកស្លា.ប់ក្នុងហេតុការណ៍នេះ គឺជនរងគ្រោះភាគច្រើនជាស្ត្រី និងយុវជនក្នុងវ័យប្រមាណ២០ឆ្នាំស្តើង។ ក្នុងចំណោមអ្នកស្លាប់ ១៥១នាក់ គឺមានជនបរទេស ១៩នាក់មកពីប្រទេសអ៊ីរ៉ង់ អ៊ូសបេគីស្ថាន ចិន និងន័រវេស។ គឺរួមមានជនបរទេសយ៉ាងហោចណាស់ ១៩ នាក់ ក្នុងនោះមានជនជាតិ អ៊ីរ៉ង់ ន័រវេស ចិន និងអ៊ូសបេគីស្ថាន។ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានកោះប្រជុំបន្ទាន់មួយនៅព្រឹកថ្ងៃអាទិត្យ ហើយក្រោយមកបានទៅមើលកន្លែងកើតហេតុ ដើម្បីទទួលបានព័ត៌មានសង្ខេបពីមន្ត្រីសង្គ្រោះបន្ទាន់។
លោក Yoon បាននិយាយថា «សោកនាដកម្មដែលមិនគួរកើតឡើង បានកើតឡើងនៅកណ្តាលទីក្រុងសេអ៊ូល កាលពីយប់មិញ យប់ថ្ងៃសៅរ៍ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ក្នុងពិធីបុណ្យ Halloween។ «ខ្ញុំសូមបួងសួងដល់អ្នកដែលបានស្លា.ប់ក្នុងឧបទ្ទវហេតុ ដែលមិននឹកស្មានដល់ ហើយសង្ឃឹមថា អ្នករបួសនឹងបានជាសះស្បើយយ៉ាងឆាប់រហ័ស»។
សូមបញ្ជាក់ថា សោកនាដកម្មនៃការរត់ជាន់គ្នានៅទីក្រុងសេអ៊ូលនេះផងដែរ យើងក៏នៅចាំនូវព្រឹត្តិការណ៍ដែលកើតមាននៅស្ពានពេជ្រ កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១០ នេះ នៃព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រ នៅរាជធានីភ្នំពេញ គឺនៅយប់ចុងក្រោយនៃពិធីបុណ្យអុំទូកកាលពីឆ្នាំ២០១០។ ព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រកាលពី១០ឆ្នាំមុន ដែលបានបណ្តាលអោយមនុស្ស៣៥៣នាក់ស្លាប់បាត់បង់ជីវិត និងជាង៤០០នាក់បានរងរបួស៕
ចែករំលែកព័តមាននេះ