ប្រទះឃើញក្របី៣ក្បាលចោរសម្លា.ប់វះយកសាច់ទុកឆ្អឹងក្នុងព្រៃ
ខេត្តពោធិ៍សាត់ ៖ សត្វក្របី៣ក្បាលញីមួយឈ្មោល២ត្រូវចោរមិនស្គាល់មុខលួចសម្លា.ប់វះយកសាច់អស់បន្សល់ទុកតែស្បែក គ្រោងឆ្អឹង និងក្បាលស្អុយពេញព្រៃ ។ អ្នកស្រុកបានប្រទះឃើញសាកសពសត្វក្របីនេះកាលពីថ្ងៃទី១៩ កុម្ភៈ ២០១៣ នៅកន្លែងផ្សេងគ្នា ទី១ ក្នុងព្រៃភូមិកំរ៉ែង គឺក្របីឈ្មោលមួយក្បាល និងទី ២ នៅចំណុចភ្នំតូច ភូមិត្រពាំងស្នួល ឃុំស្វាយ.ស ស្រុកក្រគរដូចគ្នា ។
ចែករំលែកព័តមាននេះ