កម្ពុជាគ្រោងបង្កើតសហព័ន្ធកីឡាគុនល្បុក្កតោអាស៊ានជាផ្លូវការ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្ពុជាគ្រោងបង្កើតសហព័ន្ធកីឡាគុនល្បុក្កតោអាស៊ីអាគ្នេយ៍(អាស៊ាន)ជាផ្លូវការ
រាជធានីភ្នំពេញ ៖ កម្ពុជាគ្រោងបង្កើតសហព័ន្ធកីឡាគុនល្បុក្កតោអាស៊ីអាគ្នេយ៍(អាស៊ាន)ជាផ្លូវការ
រាជធានីភ្នំពេញ ៖ កម្ពុជាគ្រោងបង្កើតសហព័ន្ធកីឡាគុនល្បុក្កតោអាស៊ីអាគ្នេយ៍(អាស៊ាន)ជាផ្លូវការដែលមានរចនាសម្ព័ន្ធគ្រប់គ្រង លក្ខន្តិកៈ និងដឹកនាំត្រឹមត្រូវឲ្យរួចរាល់មុនពេលកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាមកដល់។
គម្រោងបង្កើតសហព័ន្ធកីឡាមួយនេះបានកើតមានឡើង បន្ទាប់ពីគុនល្បុក្កតោបាន និងកំពុងហ្វឹកហាត់ បណ្តុះបណ្តាលនៅតាមបណ្តាប្រទេសជាច្រើនទាំងនៅអាស៊ី អាមេរិក និងអឺរ៉ុប ប៉ុន្តែក្នុងសកម្មភាពជាក្រុមៗ ដែលមិនទាន់មានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានជួបលោក Tanayut Jongsukkaijai ប្រធានសមាគមកីឡាបញ្ចសិលា នៅខេត្តសុរិន្ទ ប្រទេសថៃ ដើម្បីពិភាក្សាការងារផ្តោតលើគុនល្បុក្កតោដែលត្រូវបានដាក់ឲ្យប្រកួតជាផ្លូវការនៅស៊ីហ្គេម ឆ្នាំ២០២៣។
ភាគីខេត្តសុរិន្ទ មានគោលបំណងមកសិក្សាស្រាវជ្រាវ និងស្វែងយល់ពីគុនល្បុក្កតោរបស់កម្ពុជា ដែលគ្រោងនឹងបញ្ជូនគ្រូពីខេត្តសុរិន្ទ មកកម្ពុជា ឬពីកម្ពុជាទៅខេត្តសុរិន្ទ ដើម្បីផ្លាស់ប្តូរក្នុងការបង្ហាត់បង្រៀនឲ្យយល់ពីលក្ខន្តិកៈក្បាច់គុនល្បុក្កតោ ភ្ជាប់ខ្លួនឲ្យក្លាយជាបេក្ខភាពមួយចូលរួមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ។ នេះជាអ្វីដែលកម្ពុជាចង់បានគឺបង្កើតភាពងាយស្រួល មិត្តភាព និងសាមគ្គីភាព រវាងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពង្រីកក្បាច់គុនល្បុក្កតោក្នុងតំបន់ឲ្យមានភាពជាក់លាក់ ការទទួលខុសត្រូវ និងរចនាសម្ព័ន្ធដឹកនាំត្រឹមត្រូវនៅតាមប្រទេសនីមួយៗ និងពង្រីកពីតំបន់ទៅទ្វីប ហើយពីទ្វីបទៅពិភពលោក។
ឯកឧត្តម វ៉ាត់ ចំរើន ប្រាប់ថា បច្ចុប្បន្នគុនល្បុក្កតោ កំពុងមានសកម្មភាពនៅ ឥណ្ឌា អ៊ីរ៉ង់
អូស្ត្រាលី អឺរ៉ុប អាមេរិក ប៉ុន្តែមិនទាន់ពង្រឹងរចនាសម្ព័ន្ធដឹកនាំឲ្យបានល្អប្រសើរនៅឡើយទេ ។ ដូច្នេះ កម្ពុជានឹងបង្កើតសហព័ន្ធកីឡាគុនល្បុក្កតោអាស៊ាន ដើម្បីពង្រីកវិសាលភាព និងមានរចនាសម្ព័ន្ធដឹកនាំក្នុងតំបន់ត្រឹមត្រូវ មុនឆ្ពោះទៅស៊ីហ្គេម ។ ការរៀបចំការប្រកួតមួយ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ការគ្រប់គ្រងច្បាស់លាស់ ដើម្បីមើលការខុសត្រូវច្ចេកទេសក្នុងតំបន់ មិនថាកម្ពុជា គឺគ្រប់គ្រងទាំងអស់គ្នា ហើយអនុវត្តទាំងអស់គ្នា។
សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នឹងមានប្រទេសជាច្រើនទៀតចូលរួមប្រកួតគុនល្បុក្កតោចាប់ពី៧ទៅ៨ប្រទេស មាន ឥណ្ឌូណេស៊ី ហ្វីលីពីន វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា និងកម្ពុជាជាម្ចាស់ក្បាច់គុន ៕
ចែករំលែកព័តមាននេះ