សោកស្ដាយ! អ្នកប្រដាល់ម្នាក់បា.ត់បង់ជីវិត នៅថ្ងៃប្រកួតអាជីពលើកដំបូងរបស់ខ្លួន
ចក្រភពអង់គ្លេស ៖ យោងតាមបណ្ដាសារព័ត៌មានធំៗជាច្រើន នៅជុំវិញពិភពលោក បានឱ្យដឹងថា
ចក្រភពអង់គ្លេស ៖ យោងតាមបណ្ដាសារព័ត៌មានធំៗជាច្រើន នៅជុំវិញពិភពលោក បានឱ្យដឹងថា
ចក្រភពអង់គ្លេស ៖ យោងតាមបណ្ដាសារព័ត៌មានធំៗជាច្រើន នៅជុំវិញពិភពលោក បានឱ្យដឹងថា អ្នកប្រដាល់សកលជនជាតិអង់គ្លេស Sherif Lawal បានទទួលមរណភាព បន្ទាប់ពីរបួសក្បាលធ្ងន់ធ្ងរ អំឡុងការប្រកួតអាជីពលើកដំបូងបំផុតរបស់ខ្លួន។
យោងតាមប្រភពពីសារព័ត៌មាន Sky Sports, The Guardian និង The People កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានរាយការណ៍ថា កីឡាករ Sherif Lawal អាយុ២៩ឆ្នាំ ត្រូវបានផ្តួលដោយកីឡាករជនជាតិព័រទុយហ្គាល់ Malam Varela នៅក្នុងទឹកទី៤ នៃការប្រកួតអ្នកប្រដាល់ទម្ងន់មធ្យម Middleweight ដែលធ្វើឡើងនៅកីឡដ្ឋាន Harrow Leisure Center ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ កាសែត The Guardian រាយការណ៍ថា Lawal ទទួលបានការសង្គ្រោះបឋមលើសង្វៀនប្រកួត មុនពេលត្រូវបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែក្រោយមកអ្នកប្រដាល់រូបនេះត្រូវបានប្រកាសថា ស្លាប់បាត់បង់ជីវិត។
ក្រុមហ៊ុនផ្សព្វផ្សាយ Warren Boxing Management ដែលជាក្រុមហ៊ុនតំណាងកីឡាករ Lawal បានប្រកាសអំពីការស្លាប់លើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅថ្ងៃបន្ទាប់ថា «Sherif Lawal កំពុងបង្ហាញខ្លួនក្នុងការប្រកួតអាជីពជាលើកដំបូង នៅក្នុងកម្មវិធីមួយនៅ Harrow Leisure Centre។ ប៉ុន្តែជាអកុសល Sherif បានដួលសន្លប់ ហើយទោះបីជាមានការខិតខំប្រឹងប្រែងសង្គ្រោះពីក្រុមគ្រូពេទ្យយ៉ាងក៏ដោយ ក៏ក្រោយមករូបគេត្រូវបានប្រកាសថា ស្លាប់បាត់បង់ជីវិត»។
ប្រភពពីសារព័ត៌មាន ESPN បានឱ្យដឹងថា ការប្រកួតរបស់ Sherif Lawal ទល់នឹងគូ Malam Varela គឺជាការប្រកួតអាជីពលើកដំបូងនៅក្នុងព្រឹត្តិការណ៍នេះ ហើយការប្រកួតដែលនៅសល់ ត្រូវបានលុបចោលភ្លាមៗ បន្ទាប់ពី Lawal បានរងរបួសក្បាលធ្ងន់ធ្ងរ។ គណៈកម្មាធិការគ្រប់គ្រងប្រដាល់ចក្រភពអង់គ្លេស ក៏បានចេញសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីបញ្ជាក់ពីការស្លាប់របស់ Lawal។ ស្របពេលកំពូលអ្នកប្រដាល់សកលចក្រភពអង់គ្លេស Tyson Fury ម្ចាស់ខ្សែក្រវាត់ប្រដាល់ទម្ងន់ធ្ងន់ពិភពលោក ក៏បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារ Lawal ផងដែរ៕ (រូបភាព ៖ NBC News, Independent, The Sun និង Marca )
ចែករំលែកព័តមាននេះ