ពីយប់ដេញវា.យគូទំនាស់ លុះព្រឹកឡើងគូទំនាស់សងសឹកវិញ ភ័.យពេករត់ផ្លោះរបង ជួបគ្រោះផ្អើលយានដ្ឋានមួយកន្លែង
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ស្រវឹងស្រាហើយមានទំនាស់ជាមួយយុវជនម្នាក់ទៀត រួចបានដេញ
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ស្រវឹងស្រាហើយមានទំនាស់ជាមួយយុវជនម្នាក់ទៀត រួចបានដេញ
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ស្រវឹងស្រាហើយមានទំនាស់ជាមួយយុវជនម្នាក់ទៀត រួចបានដេញវា.យគូទំនាស់ទាំងរត់បាតជើងសព្រាតទាំងយប់ លុះព្រឹកឡើងគូទំនាស់បានហៅគ្នីគ្នាទៅដេញវា.យសងសឹកវិញ ធ្វើឲ្យយុវជននេះភិតភ័.យពេក រត់យកប្រាស់អាយុនិងបានផ្លោះរបងចូលទៅក្នុងយានដ្ឋានមួយកន្លែង បណ្ដាលឲ្យធ្លា.ក់បា.ក់ជើងខាងស្ដាំរបួសយ៉ាងធ្ងន់។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យុវជនខាងលើនោះ ឈ្មោះ អ៊ិន សិទ្ធ អាយុ២៣ឆ្នាំ មានទីលំនៅភូមិម៉ឺនសាយ ឃុំអង្គតាសូរ ស្រុកស្វាយជ្រុំខេត្តស្វាយរៀង រងរបួសបាក់ជើងស្ដាំ ហើយត្រូវបានម្ចាស់យានដ្ឋានជួសជុលរថយន្តហៅរថយន្តសង្គ្រោះអង្គភាព៧១១ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកគូទំនាស់រួមទាំងបក្ខពួកចេញមកវា.យសងសឹកនោះមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ និងបានគេចខ្លួនបាត់អស់។
បើតាមបុរសម្នាក់ដែលជាអ្នកដឹងរឿងរ៉ាវខាងលើនោះបាននិយាយថា កាលពីវេលាយប់ថ្ងៃទី១៣ ខែតុលា យុវជនរងគ្រោះបានផឹកស៊ីជុំគ្នាជាមួយមិត្តភក្ដិ ហើយបានមានទំនាស់ជាមួយយុវជនម្នាក់ទៀតនិងបានដេញវា.យយុវជនគូទំនាស់នោះទាំងយប់ ប៉ុន្តែគូទំនាស់បានរត់រួច លុះដល់វេលាព្រឹកឡើងថ្ងៃទី១៣ ខែតុលា ស្រាប់តែយុវជនដែលជាគូទំនាស់ហៅបក្ខពួកទៅព្រួតគ្នាដេញវា.យសងសឹកវិញ ហើយយុវជនឈ្មោះអ៊ិន សិទ្ធ ភ័.យពេកក៏បានរត់ផ្លោះរបងចូលយានដ្ឋានជួសជុលរថយន្តខាងលើបណ្ដាលឲ្យធ្លា.ក់បា.ក់ជើងស្ដាំយ៉ាងធ្ងន់ធ្ងរ។
តាមប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះម្ចាស់យានដ្ឋានជួសជុលរថយន្តខាងលើ បានរាយការណ៍ជូននគរបាល និងហៅក្រុមសង្គ្រោះអង្គភាព៧១១ ឲ្យជួយនាំយកយុវជនរងគ្រោះទៅកាន់មន្ទីរពេទ្យព្រះកុសមៈដើម្បីសង្គ្រោះ ។ ចំណែកឯកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះទៅអន្តរាគមន៍ ប៉ុន្តែពេលទៅដល់ក្រុមគូទំនាស់ដែលទៅវា.យសងសឹកនោះបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់ ៕
ចែករំលែកព័តមាននេះ