មកស្ដាប់មហិច្ឆតាអ្នកប្រដាល់បងប្អូនបង្កើតប្រុស-ស្រី២រូប
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកប្រដាល់សាកលជម្រើសជាតិកម្ពុជា២រូបគឺកីឡាករ វី សុភ័ស និងកីឡាការិនី
រាជធានីភ្នំពេញ ៖ អ្នកប្រដាល់សាកលជម្រើសជាតិកម្ពុជា២រូបគឺកីឡាករ វី សុភ័ស និងកីឡាការិនី
រាជធានីភ្នំពេញ ៖ អ្នកប្រដាល់សាកលជម្រើសជាតិកម្ពុជា២រូបគឺកីឡាករ វី សុភ័ស និងកីឡាការិនី
វី ស្រីស្រស់ដែលជាបងប្អូនបង្កើតនឹងគ្នាបាននិងកំពុងចាប់ដៃគ្នាប្រឡូកក្នុងអាជីពប្រដាល់សកល
យ៉ាងសកម្ម។
អ្នកប្រដាល់ត្រកូល«វី»មកពីខេត្តកណ្តាលទាំង២រូប និយាយថា ដោយសារក្រុមគ្រួសារមាន
ជីវភាពខ្វះខាត ទើបពួកគេបានតាំងចិត្តខ្ពស់ដើម្បីឈានទៅរកសមិទ្ធផលធំក្នុងអាជីព ។ ពួកគេមិនត្រឹមតែមានការតាំងចិត្តខ្ពស់ដោយខ្លួនឯងប៉ុណ្ណោះទេ សូម្បីក្រុមគ្រួសារ និងសាច់ញាតិក៏លើកទឹកចិត្តពួកគេខ្លាំងណាស់ដែរ។
វី សុភ័ស ដែលមានវ័យ២២ឆ្នាំ បាននិយាយថា ប្រដាល់ជួយសម្រាលបន្ទុកគ្រួសាររបស់គេច្រើនណាស់ ។ សព្វថ្ងៃនេះ ពុកម៉ែគេមិនសូវលំបាកដូចមុនទេ។ កីឡាកររូបនេះចូលប្រឡូកក្នុងអាជីពប្រដាល់សកលក្នុងឆ្នាំ២០០៩ និងសង្ឃឹមតំណាងឲ្យកម្ពុជានៅពេលធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ បងប្រុសឈ្មោះ វី សាវុធ ដែលជាអតីតកីឡាករប្រដាល់សកលជាបុគ្គលមានឥទ្ធិពលលើរូបគេក្នុងការចូលអាជីពប្រដាល់នេះ។
វី សុភ័ស បាននិយាយដោយក្ដីសង្ឃឹមថា ថ្ងៃណាមួយរូបគេ នឹងក្លាយជាកីឡាករប្រដាល់អាជីព និងមានកេរ្តិ៍ឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ។
កីឡាកររូបនេះបានឈ្នះជើងឯកថ្នាក់ជាតិក្នុងឆ្នាំ២០២១ និងធ្លាប់ឈ្នះមេដាយប្រាក់២គ្រឿង និងសំរឹទ្ធ១គ្រឿងពីការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំមុនៗ។ រូបគេបានចេញទៅប្រកួតលើឆាកអន្តរជាតិលើកដំបូងនៅឆ្នាំ២០១៩ក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនៅប្រទេសចិន ហើយពេលនោះទទួលបានមេដាយសំរឹទ្ធ។
ដោយឡែកកីឡាការិនីវ័យ២០ឆ្នាំវី ស្រីស្រស់ដែលជាប្អូនវី សុភ័ស បានជម្នះនឹងការជំទាស់របស់ឪពុកម្តាយរហូតទទួលបានការយល់ព្រម និងគាំទ្រពេញទំហឹងក្នុងការចូលហ្វឹកហាត់ប្រដាល់។
វី ស្រីស្រស់ បាននិយាយថា ពេលបងប្រុសចូលហាត់ប្រដាល់ ខ្លួនបានព្យាយាមបញ្ចុះបញ្ចូលពួកគាត់ឲ្យគាំទ្រខ្លួនចូលប្រដាល់ដែរ ។ ឥឡូវនេះ ពួកគាត់លែងជំទាស់ ហើយក៏សប្បាយចិត្តឃើញខ្លួនប្រឹងប្រែង។
តាមពិតទៅ កីឡាការិនីរូបនេះបានឈប់រៀនដើម្បីចូលប្រឡូកក្នុងអាជីពប្រដាល់ពេញលេញ។
ការតស៊ូ និងប្រឹងប្រែងហ្វឹកហាត់របស់នាងជាលទ្ធផលទទួលបានចំណាត់ថ្នាក់លេខ១ពីរដងក្នុងការបកួតជើងឯកថ្នាក់ជាតិ ។ វី ស្រីស្រស់ បានបង្ហាញខ្លួនក្នុងការប្រកួតលើឆាកអន្តរជាតិលើកដំបូងនៅប្រទេសថៃកាលពីឆ្នាំ២០១៩ជាពេលដែលនាងទទួលបានមេដាយសំរឹទ្ធ ។ ទោះជាទទួលបានសមិទ្ធផលខ្លះៗ កីឡាការិនីរូបនេះជឿថា នាងនៅមានពេលវេលាវែងឆ្ងាយទៀតដើម្បីស្វែងរកភាពជោគជ័យបន្ថែម។ ដូចបងប្រុសរបស់នាងដែរ វី ស្រីស្រស់ ក៏ចង់ឃើញក្មេងជំនាន់ក្រោយចូលរួមសកម្មភាពកីឡា និងចាប់អាជីពក្នុងវិស័យកីឡាឲ្យបានច្រើន។
សម្រាប់ឥឡូវនេះ បងប្អូនប្រុសស្រីទាំងពីរនាក់បាន និងកំពុងផ្តោតការយកចិត្តទុកដាក់ហ្វឹកហាត់
យ៉ាងខ្លាំងដើម្បីអភិវឌ្ឍខ្លួនសម្រាប់ចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង ៕
ចែករំលែកព័តមាននេះ