ស្រុកព្រៃនប់-ព្រះសីហនុ ៖ ក្រោយពីមានការបើកឱ្យដំណើរការសាកល្បងលើផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ការធ្វើចរាចរណ៍នៅតាមបណ្តោយផ្លូវជាតិលេខ៤វិញ គឺហាក់មានសភាពស្ងប់ស្ងាត់ខ្លាំង ដោយកាត់បន្ថយការធ្វើចរាចរណ៍ជាងសព្វដង មិនថារថយន្តធុនតូច រថយន្តធុនធំ នោះទេ ។
តាមអ្នកយកព័ត៌មានយើងបានឱ្យដឹងថា ស្ថានភាពបែបនេះ បើសំឡឹងមើលនៅតាមអាហារដ្ឋាន មួយចំនួននៅស្របតាមបណ្តោយផ្លូវជាតិលេខ៤ ឬនៅទីប្រជុំជនវាលរេញនោះ គឺមានសភាពស្ងប់ស្ងាត់ទៅតាមនោះផងដែរ ។
ប្រភពបន្តថា គឺក្រៅតែពីអ្នកនៅក្នុងមូលដ្ឋាន គឺមិនសូវមានអ្នកចំងាយឡើយ ស្របពេលដែលការបើកដំណើរការសាកល្បងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ចំថ្ងៃឈប់សំរាក(សៅរ៍-អាទិត្យ) រាល់ដង នៅលើផ្លូវជាតិលេខ៤មានចរាចរណ៍ឆ្លងកាត់ច្រើន មកលេងខេត្តព្រះសីហនុ ហើយនៅតាមអាហារដ្ឋាន ក៏មានសភាពអូរអរដែរ ។
សូមរំលឹកថា៖ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ គឺការបើកដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ។ នេះបើយោងតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសនៅថ្ងៃទី០១ ខែតុលា។ ផ្លូវនេះមានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មក ផ្លូវ ជាតិ លេខ ៤ ចំនួន ៦កន្លែង មាន កន្លែង ឈប់សម្រាក ៣កន្លែង និងចំណតរថយន្ត១កន្លែងផងដែរ។
ចែករំលែកព័តមាននេះ