ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគបាលក្រុងបាវិត ចុះអនុវត្តការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងអ្នកលក់ឆ្នោត កត់កន្ទុយលេខខុសច្បាប់ ដែលកន្លងមកបានបើកលេងល្បែងស៊ីសង និងលក់ឆ្នោតយ៉ាងអាណាធិបតេយ្យ ជាច្រើនឆ្នាំមកហើយ ការចុះបង្ក្រាបនេះ ធ្វើឲ្យមហាជនអបអរសាទរយ៉ាងខ្លាំង ហើយបានសំណូមពរ សូមឲ្យអាជ្ញាធរមានសមត្ថកិច្ចបន្តបង្ក្រាបគ្រប់ល្បែងស៊ីសងទាំងអស់ ទាំងទីប្រជុំជនរហូតជនបទ តាមគោលនយោបាយភូមិឃុំមានសុវត្ថភាព ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះកើតឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត បានចុះបង្ក្រាបអ្នកលក់ឆ្នោតវៀតណាម ដោយចាប់ឃាត់ខ្លួនជនជាតិវៀតណាម០៧នាក់ និងជនជាតិខ្មែរម្នាក់ ដែលដើរលក់ឆ្នោតវៀតណាម ដោយខុសច្បាប់ (វៀតណាម ចំនួន ០៧នាក់ ស្រី០១នាក់ និងជនជាតិខ្មែរ ០១នាក់ប្រុស) ជាលទ្ធផល សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត បានដកហូតវត្ថុតាង ឆ្នោត វៀតណាមចំនួន ១,១៧៥ សន្លឹក ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កន្លងមានជនជាតវៀតណាមទាំងនេះ តែងតែធ្វើសកម្មភាពដើរលក់ឆ្នោតជាតិវៀតណាម នៅតាមដងផ្លូវសាធារណៈ នៅតាមតៀមកាហ្វេ ផ្ទះបាយ តាមផ្សារ និងតាមទីប្រជុំជន ក្នុងភូមិសាស្ត្រទឹកដីក្រុងបាវិតរហូតមក ។
ប្រភពបានបន្តទៀតថា ក្រោយពីទទួលបានបទបញ្ជាពីថ្នាក់លើឲ្យបញ្ឈប់រាល់ល្បែងស៊ីសងគ្រប់ប្រភេទនោះ សមត្ថកិច្ចយើងបានអនុវត្តដឹកនាំកម្លាំង ចុះល្បាត ស្រាប់តែប្រទះឃើញជនជាតិវៀតណាមទាំងនេះ ដើរលក់ឆ្នោតនៅតាមទីសាធារណៈ ក៏បានឃាត់នាំខ្លួនមកប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់បាវិត ដើម្បីធ្វើកិច្ចសន្យា អប់រំ ណែនាំ ឱ្យបញ្ឈប់ការលក់ឆ្នោតបន្តទៀត បើសិនមិនអនុវត្តតាមកិច្ចសន្យានេះទេ សមត្ថកិច្ច និងចាត់វិធានការតាមផ្លូវច្បាប់ក្រោយពីធ្វើការអប់រំរួច ក៏បានដោះលែងឲ្យទៅលំឋានវិញ ៕
ចែករំលែកព័តមាននេះ