ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌ​ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​ត្រូវ​បន្ត​ថែរក្សា​ឱ្យ​សន្តិភាព​ដែល​សម្តេច​តេ​ជោ ស្វែងរក​យ៉ាង​លំបាក ដើម្បី​ផ្តល់​ជូន​បងប្អូន​ពលរដ្ឋ

2 ឆ្នាំ មុន
  • ភ្នំពេញ

លោក ចេ​ង មុនី​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​មាន​ប្រសាសន៍​ណែនាំ​ដល់​មន្ត្រី​រដ្ឋបាល​ខណ្ឌ​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​ខិតខំ​បន្ត​ថែរក្សា​អោយ​បាន​ល្អ នូវ​សុខ​សន្តិភាព ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន

រាជធានី​ភ្នំពេញ ៖ លោក ចេ​ង មុនី​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​មាន​ប្រសាសន៍​ណែនាំ​ដល់​មន្ត្រី​រដ្ឋបាល​ខណ្ឌ​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​ខិតខំ​បន្ត​ថែរក្សា​អោយ​បាន​ល្អ នូវ​សុខ​សន្តិ​ភាព ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ខិតខំ​យ៉ាង​លំបាក ដោយ​បាន​លះបង់​ទាំង​កម្លាំង​ពលំ​កាយ​ចិត្ត និង​ជីវិត ដើម្បី​យក​មក​ផ្តល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស អោយ​រស់នៅ​ប្រកបដោយ​សុខដុមរមនា ដល់​សព្វ​ថ្ងៃនេះ ស្រប​ទៅ​នឹង​ពាក្យស្លោក​មួយ​ឃ្លា​របស់​ប្រមុខ​ថ្នាក់ដឹកនាំ គឺ «​អរគុណ​សន្តិភាព​»​។

ប្រសាសន៍​លើក​ឡើង ដើម្បី​រំលឹក​គុណ​ដល់​ពាក្យស្លោក​ដ៏​សែន​មាន​អត្ថន័យ​មួយ​ឃ្លា​របស់​លោក​អភិ​បាល​ខណ្ឌ​ខាងលើ​នេះ ថ្លែង​ឡើង​នៅ​ក្នុង​ពិធី​ប្រកាស​ផ្លាស់​ប្តូរ និង​ទទួលស្គាល់​ប្រធាន​ក្រុមប្រឹក្សា​សង្កាត់ និង​ជា​ចៅសង្កាត់ នៃ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក អ៊ុំ ម៉ា​រ៉េ​ត ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារ​អំពៅ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២២ និង​មានការ​អញ្ជើញ​ចូលរួម​ពី​អស់លោក​លោកស្រី​អភិបាលរង​ខណ្ឌ លោក​អធិការ​នគរបាល​ខណ្ឌ លោក​មេបញ្ជា​ការ​កងរាជអាវុធហត្ថ​ខណ្ឌ និង​អស់លោក លោកស្រី​មន្ត្រី​ចំណុះ​ជំនាញ នៃ​រដ្ឋបាល​ខណ្ឌ​ជា​ច្រើន​រូប រួម​ទាំង​បងប្អូន​ពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ព្រែក​ឯង​ជា​ច្រើន​ទៀត​ផង​ដែរ​។

ពិធី​ប្រកាស​នោះ គឺ​លោក សម សុធា​រី ជា​ចៅសង្កាត់​ព្រែក​ឯង​ថ្មី តាម​សេចក្តីសម្រេច​របស់​ក្រសួងមហាផ្ទៃ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយ​ជំនួស​ចៅសង្កាត់​ចាស់ លោក នេត្រ សា​រ៉ែ​ន ដែល​បាន​ដាក់​ពាក្យ​ឈប់​សំរាក​ពី​ការងារ​ដោយសារ​បញ្ហា​សុខភាព​។ នៅ​ក្នុង​អង្គពិធី​ខាងលើ លោក ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ បាន​ណែនាំ​អោយ​ពិនិត្យ​លើ​កិច្ច​ការងារ​ស្នូល​មួយ​ចំនួន ដែល​ជា​ការងារ​យ៉ាង​ចាំបាច់ ត្រូវ​បម្រើ​កុំបី​ខាន​ដល់​ពលរដ្ឋ ។

ក្នុង​នោះ​រួម​មាន ៖ ត្រូវ​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ព្រែក​ឯង ដោយ​រក​វិធី​ដោះស្រាយ​អោយ​អស់ពី​លទ្ធភាព​, ត្រូវ​ដោះស្រាយ​បញ្ហា​ជំនន់​ទឹកភ្លៀង​នៅ​តំបន់​ដែល​មានការ​ជន់​លិច និង​តំបន់​ផ្សេង​ទៀត​ដែល​ទទួល​រង​នូវ​ការ​ជន​លិច​ដោយ​ជំនន់​ទឹកភ្លៀង​, ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ ក្នុង​ការ​លប់​បំបាត់​ល្បែ​.​ង​ស៊ីសង​គ្រប់​ប្រភេទ​, ត្រូវ​ខិតខំ​លប់​បំបាត់​គ្រឿង​ញៀ​.​ន មុខសញ្ញា​ចោរលួច ចោរឆក់ និង​ក្មេង​ទំនើង ដោយ​ដាក់​វេន​គ្នា​ប្រចាំការ និង​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​ជា​ប្រចាំ​, ត្រូវ​ផ្សព្វផ្សាយ​អោយ​បាន​ទូលំទូលាយ ដើម្បី​ជំរុញ​អោយ​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ អោយ​បាន​គ្រប់​គ្នា​ៗ​តាំងពី​ដុស​មូលដ្ឋាន និង​ដុស​ជំរុញ​, ត្រូវ​ខិតខំ​ផ្សព្វផ្សាយ​អោយ​បាន​ទូលំទូលាយ​ក្នុង​ការ​ផ្តល់​សេវា​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ ដូច​ជា​សៀវភៅ​ស្នាក់​នៅ សៀវភៅ​គ្រួសារ ធ្វើ​អត្ត​សញ្ញាប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ និង​ហួស​កាលបរិច្ឆេទ រួម​ទាំង​ផ្តល់​សេវា​លើ​ឯកសារ​អត្រានុកូលដ្ឋាន និង​ត្រូវ​ខិតខំ​ពង្រឹង​ការងារ​សន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន​អោយ​បាន​ប្រសើរ​ឡើង​ថែម​ទៀត តាម​រយៈ​ការ​រួម​គ្នា​អនុវត្ត​គោលនយោបាយ (​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​) អោយ​មាន​ប្រសិទ្ធភាព​។

អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​លោក​អភិបាល​ខណ្ឌ បាន​ក្រើនរំលឹក​បំផុត ក្នុង​ការ​ណែនាំ​អោយ​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់ មិន​ថា​តែ​រដ្ឋបាល​សង្កាត់​ព្រែក​ឯង​ឡើយ គឺ​ត្រូវ​ខិតខំ​អោយ​បាន​ខ្ពស់ ប្រកបដោយ​ស្មារតី និង​ឆន្ទៈ​ស្នេហា​ជាតិ​មាតុភាព ក្នុង​ការ​ការពារ ក៏​ដូច​ជា​ថែរក្សា នូវ​សន្តិភាព ដែល​ប្រមុខ​ថ្នាក់ដឹកនាំ​ប្រទេស គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត នឹង​មិន​សោកស្តាយ​សូ​ម្បី​ជីវិត ក្នុង​ការ​រក​សន្តិភាព​មក​ផ្តល់​អោយ​ពលរដ្ឋ​ក្នុង​ប្រទេស រស់​បាន​សុខសាន្ត​ត្រើយ​ដល់​បច្ចុប្បន្ន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ