រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស៤៧០ បានបើកទៅបុកកង់ក្រោយចំហៀងខាងឆ្វេងរថយន្តក្រុងដឹកអ្នកដំណើរ បណ្តាលឱ្យធ្លាក់កាងមុខ ។ គ្រោះថ្នាក់នេះកើតឡើងនៅរង្វង់មូលវិមានឯករាជ្យ ចំណុចមហាវិថីព្រះនរោត្តម កែវវិថីសុរាម្រិត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៧ និង២០នាទីយប់ថ្ងៃទី៩ កុម្ភៈ ២០១៣ ។
ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តក្រុងដឹកភ្ញៀវទេសចរបើកតាមមហាវិថីព្រះនរោត្តម ពីជើងទៅត្បូង ចំណែករថយន្តឡិចស៊ីស៤៧០ បើកតាមវិថីសុរាម្រិត ពីកើតទៅលិច ខណៈមកដល់ចំណុចរង្វង់មូលវិមានឯករាជ្យ រថយន្តទាំងពីរគ្រឿងបើកមិនគោរពសិទ្ធិអាទិភាពគ្នា ដណ្តើមគ្នារុលទៅមុខរៀងខ្លួន ទើបរថយន្តឡិចស៊ីសរុលទៅបុកកង់ក្រោយចំហៀងរថយន្តក្រុងធ្វើឱ្យឡិចស៊ីសធ្លាក់កាងមុខ ។ ក្រោយពេលកើតហេតុ ម្ចាស់រថយន្តទាំងពីរគ្រឿង បានធ្វើការចរចាគ្នានៅកន្លែងកើតហេតុតែម្តង ដើម្បីបញ្ចប់រឿង៕
ចែករំលែកព័តមាននេះ