ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​​បុ.ក.​បន្តកន្ទុយ​គ្នា​ ខណៈ​​ឡាន​​ខាង​មុខ​កំពុង​ឈប់​ត្រួតពិនិត្យ​​​

4 អាទិត្យ មុន

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​៣​គ្រឿង​បាន​បុក​បន្តកន្ទុយ​គ្នា​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩២ ​និង​លេខ​៩៣ ស្ថិត​ភូមិ​ខ្វិត ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខណៈ​ដែល​រថយន្ត​ខាង​មុខ​ឈប់​ត្រួតពិនិត្យ​កង់​រថយន្ត ។​…

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​៣​គ្រឿង​បាន​បុក​បន្តកន្ទុយ​គ្នា​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩២ ​និង​លេខ​៩៣ ស្ថិត​ភូមិ​ខ្វិត ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខណៈ​ដែល​រថយន្ត​ខាង​មុខ​ឈប់​ត្រួតពិនិត្យ​កង់​រថយន្ត ។​ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វា​នៅ​ម៉ោង​២ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ ២០២៤​។

តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ​ព្រៃវែង 3A 1365 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើក​ពី​ទិស​ខាងជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បុក​នៅ​រថយន្ត​មួយ​គ្រឿង​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ​ភ្នំពេញ 3f 7369 របស់​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​វី​រប៊ុ​ន​ថាំ ដែល​មាន​អ្នកបើកបរ​ឈ្មោះ​ចាន់ ញៀន អាយុ 50 ឆ្នាំ​រស់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប ក្នុង​ដំណើរ​ស្រប​ទិស​គ្នា បណ្ដាល​ឲ្យ​រថយន្ត​វី​រៈ​ប៊ុ​ន​ថាំ នោះ​ជ្រុល​ទៅ​បុក​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ 3a 3027 មាន​សណ្ដោងរ​ម៉ក​ពាក់​ស្លាក​លេខ​ភ្នំពេញ 4 A 21 10 បើកបរ​ដែល​ឈ្មោះ ខុ​ក លី​ម អាយុ 39 ឆ្នាំ​រស់នៅ​ភូមិ​ជ្រាប់​ចាស់ ស្រុក​ព្រះ​ណេ​ត្រ​ព្រះ ខេត្តបន្ទាយមានជ័យ ដែល​ឈប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ត្រួតពិនិត្យ​កង់​រថយន្ត​។ ក្នុង​ហេតុការណ៍​នោះ​បណ្ដាល​ឲ្យ​រង​របួស​ព្រូ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ព្រៃវែង 3a 1365 របួស​ធ្ងន់ធ្ងរ​ម្នាក់ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ទៅ​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទាំង​បី​គ្រឿង​ទៅ​អធិការ​
នគរបាល​ស្រុក​រលាប្អៀរ ​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​។​ ចំណែក​អ្នក​រង​របួស​បាន​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្ត​ជា​បន្ទាន់​។​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ