ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង​ព្រែក​ទន្លេ​វ៉ៃ​គោត្រៀម​រៀបចំពិធី​ប្រណាំង​ទូក​​ឆ្នាំ​២០២២​​​

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ ​ឯកឧត្តម ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា​ ឆ្នាំ​២០២២ នេះ​ បាន​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​កិច្ចប្រជុំ​ត្រៀមលក្ខណៈ​រៀបចំ​ពិធី​ប្រណាំងទូក​ឆ្នាំ​២០២២…

ខេត្តស្វាយរៀង​៖ ​ឯកឧត្តម ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង​ នៅ​ព្រឹក​ថ្ងៃ
​ទី​១៣ កញ្ញា​ ឆ្នាំ​២០២២ នេះ​ បាន​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​កិច្ចប្រជុំ​ត្រៀមលក្ខណៈ​រៀបចំ​ពិធី​ប្រណាំងទូក​ឆ្នាំ​២០២២ នៅ​អាង​ព្រែក​​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ស្ថិត​​នៅ​សាល​ប្រជុំ អគារ«​ឃ​»​ ក្នុងសាលា​ខេត្តស្វាយរៀង​។

មាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ​ ឯកឧត្តម​ម៉ែ​ន វិ​ប៉ុ​ល អភិបាលខេត្ត​បាន​ណែនាំ​ដល់​អនុ​គណៈ​កម្ម​ការ​ទាំងអស់ បន្ទាប់​ពី​កិច្ចប្រជុំ​នៅ​ថ្ងៃនេះ ត្រូវ​បន្ត​ចាត់ចែង​រៀបចំ​ប្រជុំ​បែងចែក​ការងារ​លម្អិត​ស្រប​តាម​តួនាទី​ភារកិច្ចដែល​មាន​កំណត់​ក្នុង​សេចក្ដីសម្រេច​របស់​រដ្ឋបាល​ខេត្ត ជា​ពិសេស រៀបចំ​ផែន​ការ ចំណាយ​សម្រាប់ អនុ​គណៈកម្មការ​នីមួយ​ៗ​ដែល​ត្រូវ​ប្រើប្រាស់​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​
ព​ន្លឿ​ន​លើ​ការងារ​ទាំងនោះ ឲ្យ​មាន​ប្រសិទ្ធភាព​និង​ទាន់​ពេលវេលា​។

សូម​ជម្រាប​ជូន​ថា ពិធី​ប្រណាំងទូក​នៅ​អាង​ព្រែក​ទន្លេ​វ៉ៃ​គោឆ្នាំ​២០២២​នេះ គ្រោង​នឹងប្រព្រឹត្ត​ទៅ​មាន​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃ​សៅរ៍ និងអាទិត្យ ទី​២៩ –​៣០ ​តុលា ឆ្នាំ​២០២២​ ។ ទន្ទឹម​នោះ​ដែរ ​ដើម្បី​រៀប​ចំ​ពិធី​នេះ​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ទាន់​ពេលវេលា​ និង​បង្ក​បរិយាកាស​ជូន​បងប្អូន​ប្រជា​ពល​រដ្ឋ​បាន​ទស្សនា​កម្សាន្ត​ប្រកបដោយ​ភាព​សប្បាយ​រីក​រាយ​រដ្ឋបាល​ខេត្តស្វាយរៀង​បាន​បង្កើត​គណៈ​កម្មការ​ចំនួន​មួយ​អម​ដោយ​អនុ​គណៈកម្មការ​ចំនួន​១០​ផ្សេង​ទៀត​ជា ជំនួយការ​ផង​ដែរ សូម​មហា​ជន​មេត្តា​ជ្រាប ។

អត្ថបទសរសេរ ដោយ