ភ្នំពេញ៖ ក្រសួងការបរទេស បានប្រកាសថា ដើម្បីជាការបង្ហាញស្មារតីសាមគ្គីភាពជាអន្តរជាតិ ចំពោះប្រទេសប៉ាគីស្ថាន ជាមិត្ត រាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ន ឆ្នាំនេះ បានចូលរួមបរិច្ចាគវិភាគទាន ជាទឹកប្រាក់ ចំនួន ៥ម៉ឺនដុល្លារអាមេរិក ជាជំនួយមនុស្សធម៌បន្ទាន់ ជូនរដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់ ដែលកំពុងបំផ្លិចបំផ្លាញ នៅក្នុងប្រទេសនេះ។
សេចក្តីប្រកាស បានបញ្ជាក់ថា កាលពីឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្លាប់បានផ្តល់ជំនួយមនុស្សធម៌ ចំនួន ៥ម៉ឺនដុល្លារអាមេរិក ដល់ប៉ាគីស្ថាន ដែលពេលនោះ បានជួបប្រទះ ស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរដូចគ្នានេះដែរ៕
ចែករំលែកព័តមាននេះ