ស្ងាត់ៗ! វៀតណាមចែចូវ យក Apple Watch និង MacBook មកផលិតនៅប្រទេសខ្លួន
វៀតណាម ៖ សារព័ត៌មាន Nikkie Asia បានចុះផ្សាយថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple
វៀតណាម ៖ សារព័ត៌មាន Nikkie Asia បានចុះផ្សាយថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple
វៀតណាម ៖ សារព័ត៌មាន Nikkie Asia បានចុះផ្សាយថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple កំពុងស្ថិតក្នុងដំណើរការផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ Apple Watch និង MacBook មកកាន់ប្រទេសវៀតណាម។
កាសែតនេះរាយការណ៍ថា ក្រុមហ៊ុនផ្គត់ផ្គង់ Luxshare របស់ Apple បានចាប់ផ្តើមសាកល្បងផលិត Apple Watch និង MacBook នៅក្នុងប្រទេសវៀតណាមហើយ ខណៈវៀតណាមជាទីតាំងសម្រាប់ផលិត iPad និង AirPods រួចមកហើយ។
ទន្ទឹមនឹងការផ្លាស់ប្តូរការផលិតរបស់ Apple Watch និង MacBook មកកាន់វៀតណាម ក្រុមហ៊ុន Apple ក៏កំពុងពិចារណារើការការផលិត HomePod មកកាន់ប្រទេសនេះផងដែរ។
កាសែតរាយការណ៍ថា ការសាកល្បងផលិត MacBook នៅវៀតណាមកំពុងដើរការយឺតៗដោយសារតែការរំខានទាក់ទនឹងការរាតត្បាតវីរុស៕ (យោងតាមប្រភព៖ Nikkie Asia)
ចែករំលែកព័តមាននេះ