ចិនបិទវាំង Potala នៅទីបេ ក្រោយមានការផ្ទុះកូវីដ ១៩
ចិន ៖ អាជ្ញាធរចិនបានបិទវាំង Potala Palace ដ៏ល្បីល្បាញរបស់ទីបេ បន្ទាប់ពីមានការផ្ទុះកូវីដ ១៩
ចិន ៖ អាជ្ញាធរចិនបានបិទវាំង Potala Palace ដ៏ល្បីល្បាញរបស់ទីបេ បន្ទាប់ពីមានការផ្ទុះកូវីដ ១៩
ចិន ៖ អាជ្ញាធរចិនបានបិទវាំង Potala Palace ដ៏ល្បីល្បាញរបស់ទីបេ បន្ទាប់ពីមានការផ្ទុះកូវីដ ១៩ នៅតំបន់ហិម៉ាឡៃនេះ។
សេចក្តីជូនដំណឹងរបស់នៅលើបណ្តាញសង្គម Weixin របស់វាំង Potala Palace ដែលជាផ្ទះប្រពៃណីរបស់មេដឹកនាំសាសនាព្រះពុទ្ធទីបេ នឹងធ្វើការបិទចាប់ពីថ្ងៃអង្គារ ទី ៩ សីហានេះតទៅ ហើយការបរិច្ឆេទនៃការបើកឡើងវិញនឹងត្រូវប្រកាសនៅពេលក្រោយ។
សេដ្ឋកិច្ចរបស់ទីបេពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍ ហើយវាំង Potala ជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់។
សូមបញ្ជាក់ថា ចិនប្រកាសរកឃើញករណីឆ្លងកូវីដ ១៩ក្នុងស្រុកចំនួន ៨២៨ករណីនៅថ្ងៃអង្គារ ទី ៩សីហានេះ ដោយក្នុងនោះមាន ២២ករណីកើតឡើងនៅទីបេ។ ករណីភាគច្រើនមិនទាន់បង្ហាញរោគសញ្ញានោះទេ។
នៅពេលជាមួយគ្នានេះដែរ អ្នកដំណើរជាង ៨០.០០០នាក់បានជាប់គាំងនៅកោះរមណីដ្ឋាន Hainan បន្ទាប់ពីមានលក្ខខណ្ឌតម្រូវឲ្យពួកគេធ្វើតេស្តបង្ហាញលទ្ធផលអវិជ្ជមានជាប់លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ មុនពេលពួកគេត្រូវបានអនុញ្ញាតិឲ្យចាកចេញ៕ (យោងតាមប្រភព៖ AP)
ចែករំលែកព័តមាននេះ