កូរ៉េខាងជើងផ្តល់ទាហាន១០ម៉ឺននាក់ ជួយរុស្ស៊ីយកឈ្នះលើអ៊ុយក្រែន
កូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងបានផ្តល់កងទ័ពស្ម័គ្រចិត្តចំនួន ១០០.០០០នាក់ទៅឲ្យរុស្ស៊ី
កូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងបានផ្តល់កងទ័ពស្ម័គ្រចិត្តចំនួន ១០០.០០០នាក់ទៅឲ្យរុស្ស៊ី
កូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងបានផ្តល់កងទ័ពស្ម័គ្រចិត្តចំនួន ១០០.០០០នាក់ទៅឲ្យរុស្ស៊ី ដើម្បីជួយរុស្ស៊ីឲ្យឈ្នះសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី។
អ្នកជំនាញផ្នែកយោធារុស្ស៊ី Igor Korotchenko និយាយនៅលើទូរទស្សន៍រុស្ស៊ី Channel One Russia ដូច្នេះថា «មានរបាយការណ៍ថា អ្នកស្ម័គ្រចិត្តកូរ៉េខាងជើងចំនួន ១០០.០០០ ត្រៀមខ្លួនមក និងចូលរួមក្នុងសង្គ្រាម»។ នេះបើយោងតាមកាសែត New York Post។
អ្នកជំនាញរូបនេះបានកោតសរសើរចំពោះបទពិសោធន៍ដ៏សម្បូរបែបរបស់យោធាកូរ៉េខាងជើង និងបាននិយាយថា រុស្ស៊ីគួរស្វាគមន៍ទាហានកូរ៉េខាងជើង និងជំនាញក្នុងសមរភូមិរបស់ពួកគេ។
លោកថ្លែងថា «ប្រសិនកូរ៉េខាងជើងបង្ហាញពីបំណងចង់បំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងពួកហ្វាស៊ីសនិយមអ៊ុយក្រែន យើងគួរអនុញ្ញាតឲ្យពួកគេធ្វើ»។
សូមបញ្ជាក់ថា កូរ៉េខាងជើងជាប្រទេសមានយោធាធំបំផុតទី ៤ក្នុងពិភពលោកដោយមានកងទ័ពជិត ១,៣លាននាក់ និងកងទ័ពបម្រុង ៦០០.០០០នាក់។ នេះបើយោងតាមក្រុមប្រឹក្សាទំនាក់ទំនងបរទេសដែលមានមូលដ្ឋាននៅទីក្រុង New York។
បើយោងតាមកាសែតកូរ៉េខាងត្បូង Daily NK កូរ៉េខាងជើងក៏បានផ្តល់កម្មករដើម្បីជួយរុស្ស៊ីកសាងឡើងវិញផងដែរ បន្ទាប់ពីសង្គ្រាមអ៊ុយក្រែន។
កាសែតនេះរាយការណ៍ដោយដកស្រងប្រភពពីរុស្ស៊ីថា កូរ៉េខាងជើងគ្រោងនឹងបញ្ជូនកម្មករបន្ថែមចំនួន ១.០០០នាក់ទៅកាន់តំបន់ Donbas នៅភាគខាងជើងអ៊ុយក្រែន ប្រសិនរុស្ស៊ីឈ្នះសង្គ្រាម៕ (យោងតាមប្រភព៖ Insider & New York Post)
ចែករំលែកព័តមាននេះ