ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ប្លន់​បា.ញ់​សម្លា.ប់​ស្ត្រី​អាជីវករ​វៀតណាម​​ម្នាក់នៅច្រក​​ដូង​៧ដើម​

11 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ មានព្រឹត្តការណ៍​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​មួយ​បាន​កើតឡើង​​កាលពីព្រឹកថ្ងៃទី​២៨ មករា ២០១៣នេះ ​​ដោយ​សារ​ការបា.ញ់​ប្រហារ​​ពី​សំណាក់​ក្រុមចោរ​​មិនស្គាល់អត្ត​សញ្ញាណ​​ជិះម៉ូតូ១គ្រឿង​​ បណ្តាល​ឱ្យស្រ្តីអាជីវករ​ម្នាក់ស្លា.ប់នៅនឹងកន្លែង​​នាវេលាម៉ោង​៨ និង​៣០ព្រឹក ។

ខេត្តកំពង់ចាម ៖ មានព្រឹត្តការណ៍​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​មួយ​បាន​កើតឡើង​​កាលពីព្រឹកថ្ងៃទី​២៨ មករា ២០១៣នេះ ​​ដោយ​សារ​ការបាញ់​ប្រហារ​​ពី​សំណាក់​ក្រុមចោរ​​មិនស្គាល់អត្ត​សញ្ញាណ​​ជិះម៉ូតូ១គ្រឿង​​ បណ្តាល​ឱ្យស្រ្តីអាជីវករ​ម្នាក់ស្លាប់នៅនឹងកន្លែង​​នាវេលាម៉ោង​៨ និង​៣០ព្រឹក ។

​​តាមព័ត៌មាន​​ពីកន្លែង​កើតហេតុ​​ឱ្យ​ដឹង​ថា ស្ត្រី​រងគ្រោះ​ជា​អាជីវករ​​វៀតណាមរកស៊ី​លក់ដូរ​ឆ្លង​​ចុះ​ឡើង​កម្ពុជា-វៀតណាមតាមច្រក​​ដូង​៧ដើម ​​ឃុំដា ​ស្រុកមេមត់ ។ ​​លុះ​ធ្វើ​ដំណើរ​មកដល់​​កន្លែងកើតហេតុ ​​ត្រូវ​ក្រុមចោរស្ទាក់​ប្លន់បាញ់​​បណ្តាល​ឱ្យ​​​ស្លាប់​​ ឯចោរក៏ជិះ​ម៉ូតូ​គេចខ្លួន​តាមផ្លូវ​ជាតិលេខ​៧ បាត់​ដោយសុវត្ថិភាព ។

​​សូម​បញ្ជក់ថា ​ក្រុម​សមត្ថកិច្ច​កំពុងពិនិត្យ​​​អត្តសញ្ញាណ​ជនរងគ្រោះ​​​ និងស្រាវជ្រាវ​រក​ជនដៃដល់ ។ ​​​ព័ត៌មាន​បន្ត​ អ្នក​រាយការណ៍​​ព័ត៌មាន​កោះសន្តិភាព​នឹង​ជូន​ដំណឹង​​​បន្ថែមពេល​ក្រុមសមត្ថកិច្ច​​​មូលដ្ឋាន​​បញ្ចប់ប្រតិបត្តិ​ការងារនាពេលបន្តិចទៀតនេះ ៕