ម្តាយចាស់ចោទកូនស្រី កូនស្រីថាមិនគួរម៉ែធ្វើបែបនេះ
ខេត្តកំពត ៖ លោកយាយឈ្មោះផែង ញេន អាយុ៨១ឆាំ្ន រស់នៅភូមិអូរពពូល ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច កាលពីព្រឹកថ្ងៃទី០៤ កក្កដា…
ខេត្តកំពត ៖ លោកយាយឈ្មោះផែង ញេន អាយុ៨១ឆាំ្ន រស់នៅភូមិអូរពពូល ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច កាលពីព្រឹកថ្ងៃទី០៤ កក្កដា…
ខេត្តកំពត ៖ លោកយាយឈ្មោះផែង ញេន អាយុ៨១ឆាំ្ន រស់នៅភូមិអូរពពូល ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច កាលពីព្រឹកថ្ងៃទី០៤ កក្កដា បានស្កាត់មកសុំជួបឯកឧត្តមម៉ៅ ធនិនអភិបាលខេត្តកំពត នៅវត្តត្រពាំងជ្រៃ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខណៈពេលឯកឧត្តមអភិបាលខេត្តអញ្ជើញជាកិត្តិយសក្នុងពិធីប្រកាសផ្សព្វផ្សាយកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ នៅភូមិអង្រង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ។
លោកយាយអាយុ៨១ឆាំ្ន បាននិយាយប្រាប់ឯកឧត្តម ម៉ៅ ធនិន ថា កូនស្រីរបស់គាត់ឈ្មោះទិត្យ ជា អាយុ៤៥ឆាំ្ន និងប្ដីបានលួចធ្វើប្លង់ដីភូមិនិងប្លង់ដីស្រែយកអស់ ដោយគាត់ជាម្ដាយមិនបានដឹង ។ ប៉ុន្តែរឿងរ៉ាវនៅក្នុងក្រុមគ្រួសារមួយនេះ ឯកឧត្តមម៉ៅ ធនិន ប្រគល់អោយលោកអូន ខនអភិបាលស្រុកកំពង់ត្រាច សើរើនិងស្រាវជ្រាវប្រវត្តិសាវតាដីទំនាស់រាងកូន និងម្ដាយនេះអោយបានច្បាស់សិន ។
នៅព្រឹកនោះដែរ លោកយាយផែង ញេន បាននិយាយប្រាប់ដល់អ្នកយកព័ត៌មានថា កូនស្រីគាត់ពិតជាអស្ចារ្យណាស់ លួចធ្វើប្លង់ដីភូមិនិងប្លង់ដីស្រែ ហើយពេលទាស់ខ្វែងគំនិតគ្នាទាំងកូនប្រសារប្រុសទាំងកូនស្រីបង្កើតបានវា.យធ្វើបាបម្ដាយមិនខ្លាចចុះនរកឡើយ។
នៅព្រឹកថ្ងៃទី០៤ ខែកក្កដា នោះដែរ លោកអូន ខន អភិបាលស្រុកកំពង់ត្រាច បាននិយាយប្រាប់ថា រដ្ឋបាលស្រុកកំពង់ត្រាច ដោយមានរូបលោកជាអភិបាលបានធ្វើការសម្របសម្រួលរឿងជម្លោះម្ដាយ និងកូនហ្នឹងម្ដងហើយ ដោយម្ដាយបានចោទកូនស្រីបង្កើតថា លួចធ្វើប្លង់ដីស្រែនិងដីភូមិយក។ លោកអូន ខន និយាយប្រាប់ទៀតថា ពេលដោះស្រាយ កូនស្រីបង្កើតរបស់លោកយាយផែង ញេន បានយំសោកយ៉ាងខ្លាំងថា មិនគួរម៉ែនិយាយថា កូនលួចធ្វើប្លង់ដីសោះ។
លោកអូន ខន បាននិយាយថា តាមពិតរឿងនេះ លោកយាយជាម្ដាយក៏ខុសដែរ ការចុះធ្វើប្លង់ដីដល់តែភាគីពាក់ពន្ធ័ទាំងអស់ព្រមព្រៀងគ្នា ទើបគណៈកម្មការយល់ព្រមវាស់វែង ។ តែបើមានជំទាស់ភាគីណានោះ មិនអាចវាស់វែងនិងចេញប្លង់កម្មសិទ្ធបានទេ។
អ្នកយកព័ត៌មានបានស្វែងរកកូនស្រីឈ្មោះទិត ជា ដែរ ចង់ដឹងរឿងបន្ថែមទៀត ជុំវិញរឿងម្ដាយចោទថា កូនស្រីឈ្មោះទិត្យ ជាលួចធ្វើប្លង់ដីយកនិងវាយធ្វើបាបម្ដាយរបស់ខ្លួន ។ តែទៅដល់ផ្ទះកូនស្រីបង្កើត និងកូនប្រសារប្រុសនាំគ្នាចូលទៅស្រុកថៃបាត់ទៅហើយ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ