ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្ចាស់រថយន្ត​ចង្កូត​ស្តាំ​ប្រមាណ៣០០​នាក់ ​យក​រថយន្ត​ដាក់​បិទផ្លូវ​រង្វង់​មូល​កួរ​ស្រូវ​ទាំង​៤​ច្រក

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុម​រថយន្ត​ចង្កូត​ស្តាំ​ប្រមាណ ២០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី ០៥ ខែ កក្កដា ឆ្នាំ ២០២២ នេះ បាន​នាំ​គ្នា​យក​រថយន្ត​ប្រមាណ ១០០​គ្រឿង មក​ចត​បិទផ្លូវ​ទាំង​៤​ច្រក

រាជធានី​ភ្នំពេញ ៖ ម្ចាស់​រថយន្ត​បែន​ដឹក​ដីប្រភេទ​ចង្កូត​ស្ដាំ​ប្រមាណ​ជិត​៣០០​នាក់ បាន​ធ្វើការ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ទៅ​នឹង​ចំណាត់ការ​ផ្លូវច្បាប់​របស់​រាជរដ្ឋាភិបាល ដែល​បាន​តម្រូវ​ឲ្យ​រថយន្ត​ចង្កូត​ស្ដាំ​អត់​ពន្ធ​គ្រប់​ប្រភេទ ត្រូវ​តែ​បង់ពន្ធ និង​កែ​ចង្កូត​ទាំងអស់​។ ពួក​គាត់​បាន​កាន់​បដា​ស្នើ​សុំ​បង់ពន្ធ​តាម​ច្បាប់ តែ​សុំ​ការ​អនុគ្រោះ​មិន​កែ​ចង្កូតរថយន្ត​ឡើយ គឺ​រក្សា​ឲ្យ​នៅ​ចង្កូត​ស្ដាំ​ដដែល​។

ក្រុម​អ្នក​តវ៉ា​ខាងលើ​នេះ បាន​នាំ​គ្នា​ឈរ​កាន់​បដា​ធ្វើការ​តវ៉ា​នៅ​លើ​រង្វង់​មូល​កួ​រស្រូវ ស្ថិត​នៅ​ក្នុង​សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២២​។ ដោយ​ពួក​គាត់​ចត​រថយន្ត​បិទផ្លូវ​នៅ​ត្រង់​ចំ​ណុ​នោះ​តែ​ម្ដង ជា​ហេតុ​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាច​រា​ណ៍​ផ្លូវជាតិ​លេខ​២ ផ្លូវ​លេខ​២១៧ និង​ផ្លូវ​លេខ​១០៤​ផង​ដែរ​។

ក្នុង​ពេល​តវ៉ា​នោះ ពួក​គាត់​ក៏​បាន​និយាយ​ថា ពួក​គាត់​ស្ទើ​តែ​ទាំងអស់​គ្នា​សុទ្ធតែ​បាន​ចងការ​ប្រាក់​ពី​ធនាគារ​មក​ទិញ​រថយន្ត​ចង្កូត​ស្ដាំ​អត់​ពន្ធ​ទាំងនេះ ដើម្បី​រកស៊ី​ចិញ្ចឹមជីវិត​ខ្លួនឯង និង​គ្រួសារ ។ ពេល​នេះ​រដ្ឋ​បាន​តម្រូវ​ឲ្យ​បង់ពន្ធ និង​កែ​ចង្កូត​ពីស្ដាំ​មក​ឆ្វេង​វិញ​ជា​កំហិត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​ជួប​ការ​លំបាក និង​គ្មាន​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​អនុវត្ត​តាម​បាន​ទាំង​២​មុខ​នេះ​ទេ​។

ក្រុម​ម្ចាស់​រថយន្ត​ខាងលើ បាន​និយាយ​ទៀត​ថា ពួក​គាត់​មាន​លទ្ធភាព​ត្រឹម​បង់ពន្ធ ប៉ុន្តែ​គ្មាន​លទ្ធភាព​ដើម្បី​កែ​ចង្កូតរថយន្ត​បាន​ឡើយ ដូច្នេះ​ហើយ​ទើប​នៅ​ពេល​នេះ​ពួក​គាត់​បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​តវ៉ា និង​ស្នើ​សុំ​ការ​អនុគ្រោះ​ពី​រាជរដ្ឋាភិបាល​។ ជា​ពិសេស​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​សុំ​បង់ពន្ធ ប៉ុន្តែ​សុំ​រក្សា​ចង្កូត​ស្ដាំ​ដដែល ហើយ​សង្ឃឹមថា នឹង​ទទួល​បានការ​អនុគ្រោះ​ខាងលើ​នេះ​។

សូម​បញ្ជាក់​ថា ការ​ប្រមូលផ្ដុំ​គ្នា​នេះ ក្រុម​អ្នក​តវ៉ា​បាន​កាន់​បដា​ដោយ​សរសេរ​ថា «​ស្នើ​សុំ​សម្ដេច សុំ​បង់ពន្ធ​មិន​កែ​ចង្កូត​» និង «​សូម​រក្សា​ចង្កូត​ស្ដាំ​ដដែល​» ហើយ​នៅ​ក្នុង​ខណៈនោះ​ដែរ ពួក​គាត់​ក៏​បាន​ទ​ទួ​ច​​សុំ​ឲ្យ​ខាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​។ ព្រមទាំង​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ជួប​ជា​មួយ​តំណាង​របស់​ខ្លួន ដើម្បី​ដោះស្រាយ​នូវ​លក្ខខណ្ឌ​ដែល​ពួក​គាត់​បាន​ទាមទារ​ខាងលើ​នោះ​ថែម​ទៀត​ផង​។

ក្រោយ​ពី​មានការ​តវ៉ា​បែប​នេះ មន្ត្រី​រដ្ឋបាល​ខណ្ឌដង្កោ ព្រមទាំង​កងកម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ បាន​ចុះ​ទៅ​កាន់​ទីនោះ ដើម្បី​ធ្វើការ​សម្របសម្រួល​ជាមួយ​ក្រុម​អ្នក​តវ៉ា ដើម្បី​ឲ្យ​ពួក​គាត់​បើកផ្លូវ​ឡើង​វិញ និង​រង់ចាំ​ការ​ដោះស្រាយ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ