ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! មនុស្ស​៨​នាក់​មាន​ប្រុស​មាន​ស្រី​ជួប​គ្រោះ​អកុសល​លើ​កំណាត់​ផ្លូ​ជាតិ​លេខ​៥

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

យ៉ាង​ហោច​ណាស់ មាន​មនុស្ស​២​នាក់​បាន​ស្លា​.​ប់ និង​៦​នាក់​ផ្សេង​ទៀត បាន​រង​របួសធ្ងន់ និង​ស្រាល នៅ​ក្នុង​ហេតុការណ៍

ខេត្តកំពង់ឆ្នាំង ៖ យ៉ាង​ហោច​ណាស់ មាន​មនុស្ស​២​នាក់​បាន​ស្លា​.​ប់ និង​៦​នាក់​ផ្សេង​ទៀត បាន​រង​របួសធ្ងន់ និង​ស្រាល នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធន់​ធំ​ដឹក​ត្រី​ចំនួន​២​គ្រឿង​បុក​គ្នា​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៥៧​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២២ នៅ​លើ​កំណាត់​ផ្លូ​ជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៦៣ និង​លេខ​៦៤ ស្ថិត​ក្នុងភូមិ​សូរ្យ​វង្ស ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

បើ​តាម​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្រុក​កំពង់ត្រឡាច បានអោយ​ដឹង​ថា រថយន្ត​ដឹក​ត្រី​ទាំង​២​គ្រឿង​នេះ ធ្វើ​ដំណើ​ច្រាស់​គ្នា គ្រា​ដែល​រថយន្ត​មួយ​គ្រឿង​ម៉ាក FRONTE R ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2N.4944 បើកបរ​ដោយ​ឈ្មោះ សឿ​ន រ​ដ្ឋា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ ) មាន​ទីលំនៅ​ក្នុងភូមិ​ស្វាយ​ទោល ឃុំ​ជ្រៃ​កំពក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង នឹង​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់ ដោយ​ម្នាក់​ទៀត​ឈ្មោះ ផា​ម យ៉ាំ​ង​ផា​ម ភេទ​ស្រី ជនជាតិ​វៀតណាម (​ស្លា​.​ប់​នៅ​កន្លែង​កើតហេតុ​) មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ល្វា ឃុំ​ពញ្ញាឮ ស្រុក​ពញ្ញាឮ ខេត្តកណ្ដាល និង​ម្នាក់​ទៀត​មិន​ស្គាល់ឈ្មោះ ។

សមត្ថកិច្ច​បន្ត​ថា ដោយ​រថយន្ត​ខាងលើ​នេះ បើកបរ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​បុក​ជាមួយនឹង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 3A.1427 បើកបរ​ដោយ​ឈ្មោះ ធី ផា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ទីលំនៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​និង​ខេត្តកំពង់ឆ្នាំង ដោយ​មាន​មនុស្ស​៤​នាក់​រួម​ដំណើរ​ជាមួយ រួម​មាន ៖ ១- ឈ្មោះ ខាត់ សា​រុំ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ២- ឈ្មោះ ជួប កុម្ភៈ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ៣- ឈ្មោះ ធី ឆៃ​រិ​ទ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​ស្បូវ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង និង​ម្នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​។ រថយន្ត​នេះ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ពី​ជើង​ទៅ​ត្បូង​ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា ។

ក្រោយ​ពេល​កើតហេតុ អ្នក​ស្លា​.​ប់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​ស​.​ព​ឲ្យ​ទៅ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយឡែក​អ្នក​រង​របួសធ្ងន់ និង​ស្រាល ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យ​របស់​មន្ទី​ពេទ្យ ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រឡាច ផង​ដែរ ។

ដោយឡែក​រថយន្ត​ទាំង​២​គ្រឿង​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី ។ ហើយ​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ សមត្ថកិច្ច​នគរបាល​ចរាចរ​ស្រុក​កំពង់ត្រឡាច បាន​ធ្វើការ​សន្និដ្ឋាន​ថា បណ្ដា​មក​ពី​កត្តា​មនុស្ស​បើកបរ​ក្នុង​ល្បឿន​លឿន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ