បើទោះណា អ្នកមិនអាចការពារអាយុរបស់ខ្លួនមិនឱ្យកើនឡើងបានក៏ដោយ ប៉ុន្តែអ្នកអាចការពារសុខភាព និងភាពស្រស់សោភាពរបស់ខ្លួនបានតាមរយៈការទទួលអាហារ១១ប្រភេទដូចខាងក្រោមនេះ ៖
១- គ្រាប់រុក្ខជាតិ-Flax ៖
ប្រភេទរុក្ខជាតិដែលមានគ្រាប់ល្អិតដូចជាល្ងនេះសំបូរទៅដោយសមាសធាតុគីមីមួយក្រុមមានឈ្មោះថា lignans ។ សមាសធាតុនេះអាចជួយការពាររាងកាយពីសមាធាតុអាក្រក់របស់ Xenoestrogensដែលមាននៅក្នុងប្លាស្ទិក ថ្នាំសម្លាប់សត្វល្អិត ។ ក្រៅពីនេះសមាសធាតុ lignans ក៏អាចប្រឆាំងតបតទៅនឹងមហារីកមួយចំនួនក្នុងនោះរួមទាំងមហារីកពោះវៀនផងដែរ ។
២- ផ្កាខាត់ណា ខាត់ណាខៀវ និងបណ្តាបន្លែស្ពៃផ្សេងៗទៀត ៖
ប្រភេទបន្លែទាំងនេះត្រូវគេរកឃើញថាមានផ្ទុកសារធាតុឈ្មោះ di-indolylmethane(DIM)ដែលមានសមត្ថភាពប្រឆាំងតបតទៅនឹងមហារីកសុដន់ ព្រមទាំងមហារីកផ្សេងៗទៀតដែលទាក់ទងនឹងអ័រម៉ូន ។
៣- ពពួកស្ពៃស្លឹកពណ៌បៃតងមួយចំនួនដែលសំបូរអាស៊ីដ Folic ៖
វាជាប្រភេទវីតាមីន Bដែលអាចប្រឆាំងទៅនឹងមហារីកកស្បូនក៏ដូចជាមហារីកដោះ ។
៤- ផ្លែប៊ែរីពណ៌ក្រមៅ ៖
ជាផ្លែឈើផ្ទុកសមាសធាតុប្រឆាំងអុកស៊ីដកម្មច្រើន ។ វាអាចប្រឆាំងតបតទៅនឹងជំងឺភ្លេចភ្លាំងដែលតែងកើតមានលើម្នាក់ក្នុងចំណោមស្ត្រី៦នាក់។ បន្ថែមពីលើនេះទៀត វាសំបូរទៅដោយសមាសធាតុសរីរាង្គពីធម្មជាតិ polyphenol antioxidant ។
៥-ប្រភេទត្រីសូម៉ុង និងសាឌីន៖
ត្រីសូម៉ុងជាពិសេសនៅអាឡាស្កានិងត្រីសាឌីនសំបូរដោយខ្លាញ់អូមេហ្គា-៣ដែលអាចជួយការពារភ្នែកពីការខូចខាតទៅតាមអាយុ ជាពិសេសជួយទប់ស្កាត់ការធ្លាក់ទឹកចិត្តចំពោះស្ត្រីដែលអស់រដូវ ។
៦-តែបៃតង ៖
មានការសិក្សាស្រាវជ្រាវជាច្រើនសុទ្ធតែបានបង្ហាញពីអត្ថប្រយោជន៍ផ្នែកសុខភាពរបស់តែបៃតង ព្រោះវាផ្ទុកសមាសធាតុប្រឆាំងអុកស៊ីដកម្មយ៉ាងច្រើន ។ សមាសធាតុនេះអាចប្រឆាំងតបតទៅនឹងមហារីសុដន់ មហារីកស្បែក ព្រមទាំងអាចសម្លាប់កោសិកាមហារីដែលនៅសេសសល់ ។
៧- ប្រភេទប្រេងឆាអូលីវ ៖
ប្រើប្រេងអូលីវក្នុងការចំអិនអាហារអាចជួយបញ្ចុះខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ កាត់បន្ថយអត្រាគ្រោះថ្នាក់ដោយជំងឺបេះដូង និងទប់ទល់ការរលាក ។
៨- រមៀត ៖
រមៀតជួយបន្ថយល្បឿន និងទប់ស្កាត់ជំងឺរលាកសន្លាក់ដែលតែងកើតមានលើស្ត្រី ។ បន្ថែមពីលើនេះទៀត Curcuminដែលជាធាតុសកម្មនៅក្នុងរមៀតជួយពង្រឹងប្រព័ន្ធការពាររាងកាយប្រឆាំងនឹងការឆ្លងមេរោគ ។
៩- ពពួកសណ្តែកជាប្រភេទបន្លែ៖
សណ្តែកសំបូរទៅដោយសារធាតុសរសៃដែលងាយរលាយ ។ សារធាតុនេះអាចជួយបញ្ចុះខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ ការពារបេះដូង ព្រមទាំងកាត់បន្ថយបានអត្រាប្រឈមនឹងមហារីកពោះវៀនទៀតផង ។
១០-ផ្លែប៉េងប៉ោះ ៖
សមាសធាតុ Lycopeneដ៏ច្រើនសន្ធឹកសន្ធាប់របស់ផ្លែប៉េងប៉ោះមានសមត្ថភាពកាត់បន្ថយអត្រាប្រឈមនឹងជំងឺគាំងបេះដូង មហារីកសុដន់ និងមហារីកកស្បូន ។ ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការចំអិននិងស្ងោររឹតតែធ្វើឱ្យរាងកាយមានភាពងាយស្រួលក្នុងការស្រូបយកសារធាតុ Lycopene ។
១១- ស្ពៃស្លឹក Spinach ៖
ជាប្រភេទបន្លែស្ពៃស្លឹកដែលផ្តល់អត្ថប្រយោជន៍ដល់ភ្នែក ជាពិសេសវីតាមីន K ដ៏សំបូរបែបមានសារសំខាន់បំផុតសម្រាប់សុខភាពឆ្អឹង ព្រមទាំងជួយការពារសុខភាពសរសៃឈាម ៕
ចែករំលែកព័តមាននេះ