ព្រះរាជអាជ្ញាខេត្តតាកែវ ដូរថ្មី៖ លោក ឯក ឆេងហ៊ួត ជំនួសលោក ជីវ ចាន់តារា ដែលផ្លាស់ទៅកាន់ជាព្រះរាជអាជា្ញខេត្តកំពត
- តាកែវ
តាកែវ៖ នៅសាលាដំបូងខេត្តតាកែវ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នេះ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌…
តាកែវ៖ នៅសាលាដំបូងខេត្តតាកែវ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នេះ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌…
តាកែវ៖ នៅសាលាដំបូងខេត្តតាកែវ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នេះ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងព្រះរាជអាជ្ញាថ្មី នៃអយ្យការអមសាលាដំបូង ខេត្តតាកែវ។ លោក ឯក ឆេងហ៊ួត ជាព្រះរាជអាជ្ញាតុលាការ ខេត្តតាកែវ ជំនួសលោក ជីវ ចាន់តារា ដែលផ្លាស់ទៅកាន់ជាព្រះរាជអាជា្ញ នៃអយ្យការអមសាលាដំបូង ខេត្តកំពត។
ពិធីនេះ ក៏អញ្ជើញចូលរួមពីលោក អ៊ូច ភា អភិបាលខេត្តតាកែវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រតិភូអមដំណើរ កងកម្លាំងមន្ត្រីរាជការ ប្រមាណជា ៣០០នាក់ផងដែរ។
គួររំលឹកថា លោក ឯក ឆេងហ៊ួត បានកាន់តួនាទីជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពតជិត ២អាណត្តិមកហើយ មុនផ្លាស់ មកកាន់តំណែងជាព្រះរាជអាជ្ញាខេត្តតាកែវ នៅពេលនេះ៕ សេង សុធា
ចែករំលែកព័តមាននេះ