ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​រុ​ស្ស៊ី​រាប់​ពាន់​នាក់ បង្ហាញ​សកម្មភាព​ប្រឆាំង​លោកពូ​ទី​ន នៅ​ឯការ​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ

1 ឆ្នាំ មុន

រុ​ស្ស៊ី ៖ ប្រជាជន​រុ​ស្ស៊ី​រាប់​ពាន់​នាក់ បាន​បង្ហាញ​ភាព​ក្លាហាន​របស់​ពួក​គេ​ប្រឆាំង​នឹង​សង្គ្រាម​ឈ្លាន​

រុ​ស្ស៊ី ៖ ប្រជាជន​រុ​ស្ស៊ី​រាប់​ពាន់​នាក់ បាន​បង្ហាញ​ភាព​ក្លាហាន​របស់​ពួក​គេ​ប្រឆាំង​នឹង​សង្គ្រាម​ឈ្លាន​ពាន​របស់​លោកពូ​ទី​ន​លើ​អ៊ុយ​ក្រែ​ន នៅ​ឯការ​ប្រគុំ​តន្ត្រី​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង St Petersburg​។

វី​ដេ​អូ​ចេញពី​កន្លែង​ប្រមូលផ្តុំ ដែល​បង្ហាញ​ពី​អ្នក​ទស្សនា​បាន​ស្រែក​យ៉ាង​ស្រុះគ្នា​ថា «f**k the war» ដែល​ពួក​គេ​ចង់​បញ្ជាក់​ពី​ការ​ស្អប់ខ្ពើម​សង្គ្រាម​របស់​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង ដែល​កំពុង​មាន​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ខណៈ​សកម្មភាព​ប្រឆាំង​នេះ ត្រូវ​បាន​គេ​ដឹង​ថា កើតឡើង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​របស់​ក្រុម​តន្ត្រី​រុ​ស្ស៊ី Kis-Kis កាលពី​យប់​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២២ កន្លង​ទៅ​។

សកម្មភាព​ប្រឆាំង​ដ៏​សម្បើម​នេះ បាន​កើតឡើង បន្ទាប់​ពី​តារាចម្រៀង​តន្ត្រី​រ៉ុ​កជើង​ចាស់​របស់​រុ​ស្ស៊ី លោក Yuri Shevchuk មក​ពី​ក្រុម​តន្ត្រី DDT បាន​រង​ការ​ចោទប្រកាន់​ពី​បទ បង្ខូច​កិត្តិយស​យោធា​រុ​ស្ស៊ី​។ ក្រោយ​ពេល​គាត់​ចែករំលែក​សកម្មភាព​ប្រឆាំង​ចំពោះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ក្នុង​កម្មវិធី​របស់​គាត់​កាលពី​ស​ប្តា​ហ៍​មុន​។

តារាចម្រៀង​រូប​នេះ បាន​ចោទសួរ​ពី​សកម្មភាព​របស់​រុ​ស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​។ ហើយ​ថែម​ទាំង​ចោទសួរ​លោកពូ​ទី​ន​ថា «​ប្រជាជន​អ៊ុយ​ក្រែ​ន​កំពុង​ត្រូវ​បាន​សម្លាប់​។ តើ​ដើម្បី​អ្វី? យុវជន​របស់​យើង​ត្រូវ​ស្លាប់​នៅ​ទីនោះ​។ តើ​មាន​គោលដៅ​អ្វីខ្លះ?»​។

អាជ្ញាធរ​រុ​ស្ស៊ី​បាន​ឃាត់ខ្លួន​លោក Shevchuk ដើម្បី​សាកសួរ​។ ហើយ​ប្រសិនបើ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​កំហុស​ក្នុង​បទ បង្ខូច​កិត្តិយស​យោធា​រុ​ស្ស៊ី គាត់​ប្រឈម​នឹង​ការ​ផាកពិន័យ​ដល់ ៥​ម៉ឺន​រូ​ប្លិ៍ ស្មើនឹង ៨៩០​ដុល្លារ​៕ (​ដកស្រង់​ចេញពី Metro និង The Telegraph)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ