ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ឃោ​ស​​នា​​បោះ​ឆ្នោត​ ថ្ងៃ​ទី​៤ ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ​ហែ​ក្បួន​តិច​តួច តែសកម្មភាពជួបជុំ ការចែកខិតប័ណ្ណ​តាមផ្ទះ ការចាក់មេក្រូផ្សព្វ​ផ្សាយ​ គឺនៅតែផុលផុស​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ គ.ជ.ប ​បានប្រកាសថា ការឃោសនាបោះឆ្នោត នៅថ្ងៃទីបួននេះ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នេះ នៅតាមបណ្តាខេត្តមួយចំនួន…

ភ្នំពេញ​៖ គ.ជ.ប ​បានប្រកាសថា ការឃោសនាបោះឆ្នោត នៅថ្ងៃទីបួននេះ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នេះ នៅតាមបណ្តាខេត្តមួយចំនួន មានការហែក្បួនតិចតួចប៉ុណ្ណោះ ប៉ុន្តែសកម្មភាព​នៃការជួបប្រជុំ ការចែកខិត្តប័ណ្ណ​តាមផ្ទះ ការចាក់មេក្រូផ្សព្វផ្សាយ​ គឺនៅតែ​ផុលផុស។

គជប បានប្រកាសថា សភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់​គណបក្ស​នយោបាយ​ក្នុងថ្ងៃទីបួននេះ គឺបានប្រព្រឹត្តិទៅ​ដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង​។

យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ ចាប់ផ្តើមពីថ្ងៃទី២១ឧសភា ដល់ថ្ងៃទី៣មិថុនា ឆ្នាំ២០២២។ រីឯថ្ងៃទី៥មិថុនា ជាថ្ងៃបោះឆ្នោត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ