ធ្វើអំពើល្អនឹងទទួលបានការតបស្នងវិញនៅពេលណាមួយជាមិនខាន ទោះបីជាពេលខ្លះមានមនុស្សរមិលគុណក៏ដោយ ។
រឿងនិទាន ក្រោមចំណងជើងថា «សត្វពស់ និងឥន្ទ្រី » ខាងក្រោមនេះនឹងឆ្លុះបញ្ជាំងអំពីអំពើល្អ និងការតបស្នងនៅពេលអនាគត ។

ថ្ងៃមួយ មានពស់មួយក្បាលបានរឹត.ក របស់សត្វឥន្ទ្រីមួយក្បាលយ៉ាងជាប់ណែន ។ ចំពុះ និងក្រញាំរបស់ឥន្ទ្រីមិនអាចធ្វើអ្វីពស់បានឡើយដោយសារតែពស់រឹត.កវា ។
ឥន្ត្រីព្យាយាមហោះហើរទៅលើអាកាស ដើម្បីអង្រួនពស់ឲ្យធ្លា.ក់ ប៉ុន្តែពស់កាន់តែរឹត.កឥន្ទ្រីខ្លាំងៗ រហូតដល់ធ្វើឲ្យវាធ្លា.ក់ចុះមកដី និងត្រដរខ្យល់យ៉ាងខ្លាំង ។

មានបុរសអ្នកចម្ការម្នាក់បានឃើញការប្រយុទ្ធគ្នានោះ ។ ដោយមានការអាណិត ចំពោះឥន្ទ្រីគាត់ក៏បានប្រញាប់ប្រញាល់ទៅជួយឥន្ទ្រី និងរំដោះវាចេញពីពស់ ។ ពស់ខឹងយ៉ាងខ្លាំង ប៉ុន្តែវាគ្មានឱកាសចឹកអ្នកចម្ការនោះឡើយ ។ ផ្ទុយទៅវិញ ពស់នោះបានរុំឃ្លោកទឹកដែលព្យួរនៅនឹងចង្កេះរបស់បុរសនោះ ។ ពស់បានបា.ញ់ពិសរបស់វាដាក់នៅមាត់ឃ្លោក ។
បន្ទាប់ពីហេតុការណ៍នោះ បុរសអ្នកចម្ការបានធ្វើដំណើរទៅផ្ទះ ។ គាត់ស្រេកទឹកយ៉ាងខ្លាំងអំឡុងពេលធ្វើដំណើរ ។ គាត់ក៏បានបើកគម្របឃ្លោកទឹក និងហៀបផឹកវា ។ ប៉ុន្តែសត្វឥន្ទ្រីដែលបុរសនោះបានជួយហោះបន្ទាបខ្លួនមកខាងក្រោម និងបានឆាបយកឃ្លោកទឹកទៅបាត់ ។
ឥន្ត្រីធ្វើបែបនោះ ព្រោះវាដឹងថា អ្នកមានគុណរបស់វាអាចនឹងស្លា.ប់ដោយសារពឹសពស់ បើគាត់ផឹកទឹកក្នុងឃ្លោក ៕
ចែករំលែកព័តមាននេះ