ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​បដិសេធ​បទ​ឈប់​បា​.​ញ់​​ដែល​ពាក់ព័ន្ធ​នឹង​ការ​​ធ្វើ​សម្បទាន​ទឹកដី​ឱ្យ​ទៅ​រុ​ស្ស៊ី

1 ឆ្នាំ មុន

អ៊ុយក្រែន ៖ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​និយាយ​ថា​ខ្លួន​នឹង​មិន​យល​ស្រប​លើ​កិច្ចព្រមព្រៀង​ឈប់​បា​.​ញ់​គ្នា​

អ៊ុយក្រែន ៖ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​និយាយ​ថា​ខ្លួន​នឹង​មិន​យល់​ស្រប​លើ​កិច្ចព្រមព្រៀង​ឈប់​បា​.​ញ់​គ្នា​ជាមួយនឹង​រុ​ស្ស៊ី​នោះ​ទេ ប្រ​សិន​កិច្ចព្រមព្រៀង​នោះ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​សម្បទាន​ទឹកដី​ឲ្យ​ទៅ​រុ​ស្ស៊ី​។

ការ​ពង្រឹង​ជំហរ​របស់​អ៊ុយ​ក្រែ​ន​កើតឡើង​មួយ​ថ្ងៃក្រោយ​ពេល​ប្រធានាធិបតី Volodymyr Zelenskyy បាន​និយាយ​ថា សង្គ្រាម​អាច​ដោះស្រាយ​បាន​តាមតែ​រយៈ​ការ​ការទូត​ប៉ុណ្ណោះ​។

លោក Mykhaylo Podolyak ទីប្រឹក្សា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ការ​ធ្វើ​សម្បទាន​នឹង​បណ្តាល​ឲ្យ​មានការ​វា​.​យ​លុក​កាន់តែ​ធំ និង​ការ​បង្ហូរឈា.ម​កាន់តែ​ខ្លាំង​ពី​សំណាក់​រុ​ស្ស៊ី​។

ការ​ថ្លែង​របស់​លោក​កើតឡើង​ខណៈ​ដែល​រុ​ស្ស៊ី​កំពុង​បន្ត​ការ​ប៉ុនប៉ង​ឡោម​ព័ទ្ធ​កងទ័ព​អ៊ុយ​ក្រែ​ន​ដែល​កំពុង​ការពារ​ទីក្រុង Severodonetsk នៅ​ភាគ​ខាងកើត​។

អភិបាល​តំបន់ Luhansk លោក Serhiy Haidai បាន​និយាយ​ថា រុ​ស្ស៊ី​បាន​ព្យាយាម​បំបែក​ចូល​ក្នុង​ក្រុង Severodonetsk ពី​ទិស​ដៅ​បួន​ផ្សេង​គ្នា​។ ប៉ុន្តែ​ការ​ប៉ុនប៉ង​នោះ​បាន​បរាជ័យ ខណៈ​ដែល​ការ​ទម្លាក់​គ្រាប់បែក​លើ​តំបន់​រស់នៅ​កំពុង​បន្ត​។

លោក​បន្ថែម​ថា ស្ពាន​មួយ​ដែល​ត​ភ្ជាប់​ទីក្រុង​ទៅ​កាន់​ទីក្រុង Lysychansk ក្បែរ​គ្នា​ត្រូវ​បាន​បំផ្លាញ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ